Menu Close

(5.11) តើ​មណ្ឌល​សិក្សា​ធិការ​ អាច​បដិសេធ​​មិន​ផ្ដល់​​ការ​ដឹក​ជញ្ជូន​នៅ​ក្រៅ​មណ្ឌល​សម្រាប់​កូន​របស់​ខ្ញុំ​បានដែរ​ឬ​ទេ​?​

(5.11) តើ​មណ្ឌល​សិក្សា​ធិការ​ អាច​បដិសេធ​​មិន​ផ្ដល់​​ការ​ដឹក​ជញ្ជូន​នៅ​ក្រៅ​មណ្ឌល​សម្រាប់​កូន​របស់​ខ្ញុំ​បានដែរ​ឬ​ទេ​?​

នៅ​ពេល​សិស្ស​ម្នាក់​ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​សាលារៀន​មួយ​នៅ​ក្រៅ​មណ្ឌល​របស់​ខ្លួន​ស្រប​តាម​កម្មវិធី IEP អាច​ដោយ​សារ​មូលហេតុ​នៃ​ការ​គ្មាន​កម្មវិធី​សមស្រប ​នៅ​ក្នុង​សង្កាត់​ អាច​ថា​នៅ​ក្នុង​សង្កាត់​របស់​សិស្ស​ ឬទីតាំង​​​សង្កាត់​ដែល​សាលា​រៀ​ន​​ត្រូវ​ចូល​រៀន​នោះតាំង​នៅ​ ត្រូវ​ផ្ដល់​ការ​ដឹក​ជញ្ជូន​ដែល​ចាំ​បាច់​។​  ​​មណ្ឌល​​សិក្សា​ធិការ​មួយ​ណា​ដែល​នឹង​ផ្ដល់​ការ​ដឹក​ជញ្ជូន​ នឹង​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​​នៃ​កិច្ច​ព្រម​ព្រៀង​ការ​ចូល​រួម​អន្តរ​មណ្ឌល​ ដែល​ចរចារ​ដោយ​មណ្ឌល​ចំនួន​ពីរ​ដើម្បី​​អនុញ្ញា​ត​ឲ្យ​សិស្ស​ចូល​រៀន​នៅ​សាលារៀន​នៅ​ក្នុង​សង្កាត់​របស់​ខ្លួន​។ [សូមមើល​ Cal. Ed. Code Secs. 46600 and following.] 

នៅ​ពេល​ដែល​កុមារ​ចូល​រៀន​នៅ​សាលា​នៅ​ក្នុង​សង្កាត់​ដែល​ខ្លួន​ស្នាក់​នៅ​ ប៉ុន្តែ​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​របស់​គេ​ ត្រូវ​ផ្ដល់​ជូន​នៅ​ក្នុង​ទីកន្លែង​មួយ​មិន​ស្ថិត​នៅ​ក្នុងសង្កាត់​ដែល​កុមារ​ស្នាក់​នៅ​ ការ​ដឹក​ជញ្ជូន​ទៅ និង​មក​ ​ត្រូវ​ផ្ដល់​ជូន​​ដោយ សង្កាត់​ដែល​សិស្ស​នោះ​ស្នាក់​នៅ​។​ 

នៅ​ពេល​ដែល​សិស្ស​ម្នាក់​ចូល​រៀននៅ​ក្នុង​សាលា​រៀន​នៅ​ក្នុង​​សង្កាត់​របស់​ខ្លួន​ ប៉ុន្តែ​ឲ្យ​ដាក់​ចុះ​នៅ​ទីតាំង​មួយ​នៅ​ក្នុង​សង្កាត់​នៅ​ក្រោយ​ម៉ោង​សិក្សា​ (ដូច​ជា​នៅ​ផ្ទះ​សាច់​ញាតិ​​សម្រាប់​ការ​ថែទាំ​កុមារ​ ឬ​មណ្ឌលថែទាំ​កុមារ​) សិទ្ធិ​នេះ​ មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ និង​អាច​ធានា​បាន​ ប្រសិនបើ​មាន​ចែង​ជា​ពិសេស​នៅ​ក្នុង​គម្រោង​ IEP។