Menu Close

(5.48) ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ​ប្រើប្រាស់​អន្តរាគមន៍​​អាកប្ប​កិរិ​យា​​ប​ន្ទាន់​ ដូច​ជា​ការ​ចាប់​ចង​រាង​កាយ​លើ​កុមារ​ តើ​មណ្ឌល​សិក្សា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ឬ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​?​ 

(5.48) ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ​ប្រើប្រាស់​អន្តរាគមន៍​​អាកប្ប​កិរិ​យា​​ប​ន្ទាន់​ ដូច​ជា​ការ​ចាប់​ចង​រាង​កាយ​លើ​កុមារ​ តើ​មណ្ឌល​សិក្សា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ឬ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​?​ 

បើសិនជាមណ្ឌលសិក្សាធិការប្រើអន្តរាគមន៍អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក មណ្ឌលសិក្សាធិការត្រូវតែ៖  

  • (1) ជូនដំណឹងដល់អ្នកអំពីរឿងនេះក្នុងរយៈពេលមួយថ្ងៃសិក្សា  
  • (2) ធ្វើ “របាយការណ៍បន្ទាន់អំពីអាកប្បកិរិយា” (BER) ភ្លាមៗដែល​ត្រូវ​តែ​បញ្ចូលចំណុចខាងក្រោម៖ 
    • a. ឈ្មោះ និងអាយុកូនរបស់អ្នក 
    • b. មជ្ឈដ្ឋាន​ និងទីតាំងនៃឧបត្តិហេតុ 
    • c. ឈ្មោះបុគ្គលិក ឬអ្នក​ពាក់ព័ន្ធផ្សេងទៀត​ 
    • d. ការពណ៌នាអំពីឧប្បត្តិហេតុ និងអន្តរាគមន៍បន្ទាន់ដែលបានប្រើ និង​ថាតើបច្ចុប្បន្នកូនរបស់អ្នកមានផែនការអន្តរាគមន៍អាកប្បកិរិយា (BIP) ឬទេ និង  
    • e. ព័ត៌មានលម្អិតអំពីរបួសដែលកុមារមាន។ 1  

មណ្ឌល​សិក្សា​ធិការ​ត្រូវតែ​ដាក់ BER ​នេះទៅ​ក្នុង​​សំណុំ​រឿង​កូន​របស់​អ្នក​។​ 2 មជ្ឈមណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍នេះទៅឲ្យអ្នកនោះទេ លើកលែងតែអ្នកធ្វើការស្នើសុំវាដោយខ្លួនឯង។ ​អ្នកគប្បី​​ធ្វើការស្នើសុំជាលាយលក្ខណ៍​អក្សរ​សម្រាប់​របាយ​ការណ៍​នេះ ប្រសិនបើអ្នកដឹង​ថា មានការប្រើប្រាស់​អន្តរាគមន៍​​​អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក។ 

ប្រសិនបើ​មណ្ឌលសិក្សា​បានប្រើ​​​​​​អន្តរាគមន៍បន្ទាន់​​លើ​កូន​របស់​អ្ន​ក ហើ​យកូនរបស់អ្នក​មិនមាន​​ផែនការ BIP នោះ​​មណ្ឌល​សិក្សា​ធិការ​ត្រូ​វតែ​កំណ​ត់​ពេល​កិច្ច​ប្រជុំ​​កម្មវិធី IEP ក្នុងរយៈពេលពីរថ្ងៃ​បន្ទាប់ពី​អន្តរាគមន៍​បន្ទាន់ ដើម្បីធ្វើការកំណត់ថាតើការវាយតម្លៃអាកប្បកិរិ​យា​មុខ​ងារមួយណា​ដែលត្រូវការ និងដើម្បីធ្វើការកំណត់ថាតើកូនរបស់​អ្នកត្រូវ​ការផែនការ​អាកប្បកិរិយាបន្ទាន់ដែរឬ​ទេនៅពេលមាន​ការវាយតម្លៃ។ 3  បើកូនរបស់អ្នកមានផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមានរួចហើយ មណ្ឌល​សិក្សាធិការត្រូវកំណត់ពេលប្រជុំកម្មវិធី IEP ដើម្បីធ្វើ​ការ​ពិនិត្យ និងអាចធ្វើការផ្លាស់ប្តូរផែនការនេះ ប្រសិនបើសាលា​បានប្រើប្រាស់​អន្ត​រាគមន៍​អាកប្បកិរិយាបន្ទាន់មួយលើកូនរបស់អ្នក ដោយសារកូន​របស់​អ្នកបានបង្ហាញនូវអាកប្បកិរិយាដែលពុំមានការរ៉ាប់រងនៅក្នុង​ផែន​ការ​នោះ ឬផែនការរបស់កូនអ្នកមិនមានប្រសិទ្ធភាពដើម្បី​ដោះស្រាយ​បញ្ហា​អាកប្បកិរិយានេះ។ 4 

ប្រសិនបើអ្នកទទួលបានព័ត៌មានថា សាលារៀនរបស់កូន​អ្នកបាន​ប្រើ​ប្រាស់អន្តរាគមន៍បន្ទាន់ផ្នែកអាកប្បកិរយាលើកូនរបស់អ្នក ដូចជា​ការចាប់ចង ឬការដាក់ឲ្យនៅដាច់ដោយឡែកពីគេ អ្នកគប្បីរំឮក​ដល់​មជ្ឈមណ្ឌលសិក្សាធិការអំពីកាតព្វកិច្ចរបស់ពួកគេក្នុងការកំណត់ពេល​វេលាកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើការបង្កើតផែនការគាំទ្រថ្មី ឬផែនការ​គាំទ្រចាស់ដែលមានការកែប្រែសម្រាប់កូនរបស់អ្នក។ ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ ​ពុំ​ធ្វើ​ដូ​ច​នេះ​ យើង​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​ដាក់​ពាក្យ​បណ្ដឹង​អំពី​អនុលោមភាព​តាម​ច្បាប់​។​ 5 

  1. Cal. Ed. Code Sec. 56521.1(e).[]
  2. Cal. Ed. Code Sec. 56521.1(e).[]
  3. Cal. Ed. Code Sec. 56521.1(g).[]
  4. Cal. Ed. Code Sec. 56521.1(h).[]
  5. សូមមើលផងដែរនូវ ព័ត៌មានស្ដីពីសិទ្ធិរបស់សិស្សដែលមាន​តម្រូវការ​ខាង​អាកប្បកិរិយា និងសិស្សដែលត្រូវបានគេសម្លុតធ្វើ​បាប​[]