ស្ថិតក្រោមច្បាប់សហព័ន្ធនិងច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា សេវាកម្មពាក់ព័ន្ធ ពុំរាប់បញ្ចូលនូវបរិក្ខារវេជ្ជសាស្រ្តដែលត្រូវវះកាត់ដាំបណ្ដុះក្នុងសរីរាង្គឡើយ ដូចជា ឧបករណ៍ជំនួយត្រចៀកដែលវះកាត់ដាក់ ឬការផ្លាស់ប្ដូរបរិក្ខារទាំងអស់នោះឡើយ។ 1 ក៏ប៉ុន្តែ ច្បាប់ពុំបានហាមឃាត់ចំពោះការត្រួតពិនិត្យសមាសធាតុខាងក្រៅរបស់បរិក្ខារនោះជាប្រចាំ ដើម្បីធានាថា បរិក្ខារនោះមានដំណើរការល្អត្រឹមត្រូវនោះឡើយ។ 2 បន្ថែមលើនេះ មណ្ឌលសិក្សាធិការទទួលខុសត្រូវ “គ្រប់គ្រងតាមដាន និងថែទាំឧបករណ៍វេជ្ជសាស្រ្តយ៉ាងត្រឹមត្រូវ ដែលត្រូវការចាំបាច់ដើម្បីថែទាំសុខភាពនិងសុវត្ថិភាពរបស់កុមារ រួមទាំងការដកដង្ហើម អាហារូបត្ថម្ភ ឬការវះកាត់លើមុខងាររាងកាយដទៃផ្សេងទៀត ខណៈដែលកុមារត្រូវបានដឹកជញ្ជូនទៅនិងមកពីសាលារៀន ឬនៅសាលារៀន”។ 3
