ឃ្លានេះ គឺឃ្លាគន្លឹះនៅក្នុងការកំណត់ថាតើមណ្ឌលមួយ ត្រូវទទួលខុសត្រូវក្នុងការផ្ដល់សេវាកម្មពាក់ព័ន្ធដល់សិស្សដែលមានពិការភាពដែរឬអត់។ មណ្ឌលសិក្សាធិការពុំចាំបាច់ត្រូវផ្ដល់សេវាកម្មដល់សិស្សណាម្នាក់ដែលមានពិការភាព ដោយសារមូលហេតុដែលគាត់នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម ឬបើទោះបីជាគាត់ត្រូវការសេវាកម្មនោះក៏ដោយ។ សេវាកម្មនោះ ចាត់ទុកថា “ពាក់ព័ន្ធ” ប្រសិនបើវាមានលក្ខណៈចាំបាច់ដើម្បីជួយដល់កុមារនោះឲ្យទទួលបានអត្ថប្រយោជន៍ពីការណែនាំបង្រៀន។
