Menu Close

(5.24) តើ​សេវា​កម្មសុខភាព​ផ្លូវ​ចិត្តដែលពាក់ព័ន្ធនឹង​ការអប់រំ​ (ERMHS) ជាអ្វី?  

(5.24) តើ​សេវា​កម្មសុខភាព​ផ្លូវ​ចិត្តដែលពាក់ព័ន្ធនឹង​ការអប់រំ​ (ERMHS) ជាអ្វី?  

នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សេវាកម្មសុខភាពផ្លូវចិត្តដែលទាក់​ទងនឹង​ការអ​ប់រំ (ERMHS) សំដៅលើបណ្ដាសេវាកម្មពាក់ព័ន្ធដែលមានសម្រាប់សិស្ស​ដែលមានតម្រូវការសុខភាពផ្លូវចិត្ត រួមទាំងសេវាកម្មផ្លូវចិត្ត ការប្រឹក្សា​លក្ខណៈបុគ្គល ឬជាក្រុម  ការបណ្ដុះបណ្ដាលនិងការប្រឹក្សាសម្រាប់​មា​តាបិ​តា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬសេវាកម្មសង្គមកិច្ច។ អ្នកអាចរកមើលព័ត៌មានបន្ថែមស្តីពី ERMHS នៅទីនេះ៖ https://www.disabilityrightsca.org/publications/educationally-related-mental-health-services-ermhs 

បើសិនជាអ្នកជឿថាកូនរបស់អ្នកនឹងទទួលប្រយោជន៍ពីសេវាកម្ម ERMHS អ្នកអាចស្នើសុំការវាយតម្លៃ ERMHS បាន។ សូមមើល ជំពូក 2៖ ព័ត៌មានស្ដីពីរង្វាយតម្លៃ/ការវាយតម្លៃ។