Menu Close

(5.43) កូនរបស់ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​ជាបន្តបន្ទាប់​។​ តើ​មណ្ឌលសិក្សាធិការ​មាន​ការទទួលខុសត្រូវ​ណាមួយ​នៅក្នុង​ការដោះ​ស្រាយ​​បញ្ហាទាំងនោះដែរឬទេ​? 

(5.43) កូនរបស់ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​ជាបន្តបន្ទាប់​។​ តើ​មណ្ឌលសិក្សាធិការ​មាន​ការទទួលខុសត្រូវ​ណាមួយ​នៅក្នុង​ការដោះ​ស្រាយ​​បញ្ហាទាំងនោះដែរឬទេ​? 

បាទ/ចាស​។  ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារ​ប​ស់កូនអ្នក ឬដល់ការសិក្សារបស់កុមារដទៃ ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យ​ក្រុម​ការ​ងារកម្មវិធី IEP វាយតម្លៃ និងពិចារណាថាតើការគាំទ្រផ្នែក​អាកប្បកិរិយា និង​យុទ្ធសាស្រ្ត និងសេវាកម្ម​ផ្សេងទៀតបែបណា​ដែលត្រូវការ ដើម្បីឲ្យកូន​របស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំនៅក្នុងមជ្ឈដ្ឋាន​ដែល​មាន​ការរឹតបន្តឹង​តិចបំផុត (LRE)។ 1 សរសេរលិខិតមួយច្បាប់​ទៅកាន់​សាលារបស់កូនអ្នក​ ដោយផ្តល់ដំណឹង​ឲ្យ​ពួ​កគេជ្រាប​អំពីភារកិច្ច​របស់ពួកគេ​ក្នុងការ​​ទទួលបាន​គោល​ដៅ និង​សេ​វាកម្ម​ពាក់ព័ន្ធនឹង​តម្រូវ​ការអាកប្បកិរិយា​របស់កូនអ្នក​ នៅក្នុង​កម្មវិធី​ IEP របស់គាត់​។​ 

មណ្ឌលសិក្សាធិការត្រូវផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬ​ការគាំទ្រនានាដែលក្រុមការងារកម្មវិធី IEP របស់កូនអ្នកកំណត់​ថា​ចាំ​បា​ច់​ក្នុងការជួយដល់ផ្នែកអាកប្បកិរិយារបស់កូនអ្នកនៅសាលារៀន ដើ​ម្បី​ឲ្យ​កូនរបស់អ្នកអាចទទួល​បានអត្ថប្រយោជន៍​ពីការអប់រំ និងមិន​ត្រូវបាន​គេ​​បញ្ជូនទៅមជ្ឈដ្ឋានអប់រំដែលមាន​ការរឹតបន្តឹងខ្លាំងជាង ដូចជា​ថ្នាក់​រៀន​ថ្ងៃពិសេស ឬកម្មវិធីបំប៉ន​នៅពេល​ថ្ងៃ។ 

កម្មវិធី IEP របស់​កូន​អ្នក​ ​គប្បីដាក់​បញ្ចូលរបាយការណ៍​ស្តីពីការអប់រំពិសេស និងសេវាកម្ម​​ពាក់​ព័ន្ធ​នឹង  ព្រមទាំងសេវាមួយនានាផ្សេងទៀត ដើម្បីផ្តល់ជូនទៅ​កូន​​​​របស់អ្នក ហើយរបាយការណ៍នៃគោលដៅអាកប្បកិរិយាប្រចាំឆ្នាំ​ដែលអាចវាស់វែងបាន ត្រូវបង្កើតឡើងដើម្បីដោះស្រាយបញ្ហាតម្រូវការ​ផ្នែកអាកប្បកិរិយារបស់កូនអ្នក។ 2. ប្រសិនបើ​អាកប្បកិរិយានេះ​កំពុង​រារាំង​ដល់​ការសិក្សា​របស់កូនអ្នក​ ឬ​ប​ន្ត​ស្ថិត​នៅក្នុងថ្នាក់អប់រំទូទៅ​ ឬ​ក្នុង​មជ្ឈដ្ឋាន​មាន​ការរឹ​តបន្តឹង​តិច​តួ​ច​ ពេ​ល​នោះ​កម្មវិធី​ IEP របស់គាត់គួរតែមាន​ចែង​នូវ​សេចក្តី​បញ្ជាក់អំពី​សេវា​កម្មគាំទ្រ​ផ្នែក​​អាកប្បកិរិយា​ដែលគាត់ត្រូវការ​។  3.  

បើ​សាលារបស់កូនអ្នក​យល់ស្របថា​កូនរបស់អ្នក​មានតម្រូវការ​ផ្នែក​អា​ក​ប្ប​កិរិយា ហើយ​កម្មវិធី​ IEP មិន​រួម​បញ្ចូល​នូវ​ការគាំទ្រ ឬ​យុទ្ធសាស្ត្រ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​អាកប្បកិរិយា​ និង​/ឬ​មិន​ចែង​អំពី​គោលដៅ​ដែល​ពា​ក់​ព័ន្ធ​​នឹង​​អាកប្បកិរិយា​របស់កូនអ្នក​នោះទេ ពេលនោះអ្នក​គួរតែ​សរ​សេរ​លិខិត​មួយច្បាប់​ទៅកាន់​សាលា​របស់អ្នក​ជា​មុន​សិន​ ដោយ​ជម្រាប​ពួក​គេ​អំពី​ភារកិច្ច​របស់ពួកគេ​ក្នុងការ​បង្កើត​គោលដៅ​អាកប្បកិរិយា​ និង​​សេវាកម្ម​នៅ​ក្នុង​កម្មវិធី​​ IEP របស់កូនអ្នក​ ហើយប្រសិនបើ​អ្នក​មិន​ឮដំណឹង​ពីពួកគេ​នោះទេ ពេលនោះ​អ្នក​គួរតែ​ពិចារណា​ដាក់ពាក្យ​​បណ្តឹង​​​អនុលោមភាពទៅកាន់ក្រសួងអប់រំ​រដ្ឋកាលីហ្វ័រញ៉ា​ (CDE)។​ ប្រសិនបើ​កម្មវិធី​ IEP របស់កូនអ្នក​​ចែង​អំពី​សេវាកម្ម​ ការគាំទ្រ ឬ​យុទ្ធសាស្ត្រ​ក្នុងការដោះស្រាយ​បញ្ហា​តម្រូវ​ការ​អាកប្ប​កិរិយា​ទាំងនេះ​​ ប៉ុន្តែ​​ពួកវា​មិនមានសុពលភាព​អនុវត្ត​នោះ​ទេ ដូច្នេះ​មណ្ឌលសិក្សា​គួរតែ​កោះ​អញ្ជើញ​មក​ចូល​រួម​កិច្ច​ប្រជុំ​កម្មវិធី​ IEP។​  ទោះយ៉ាង​ណាក៏ដោយ អ្នក​អាច​​ស្នើសុំ​កិច្ចប្រជុំ​ IEP ដោយខ្លួន​អ្នកផ្ទាល់​ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​វឌ្ឍនភាព​របស់​កូន​អ្នក​​។ អ្នក​អាចនឹង​ពិចារណា​ដាក់សំណើសុំ​សវនាការ​តាមនីតិវិធី​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់បាន​។​ 4 

  1. 34 C.F.R. §. 300.324(a)(2), (b)(2).[]
  2. 34 C.F.R. Sec. 300.320(a)(2), (4)[]
  3. Cal. Ed. Code Sec. 56364.2[]
  4. សូមមើល ជំពូក 1 ព័ត៌មានស្ដីពីសិទ្ធិមូលដ្ឋាន ជំពូក 6 ព័ត៌មាន​ស្តីពី​​នីតិវិធី​ត្រឹមត្រូវតាមផ្លូវច្បាប់​​​/នីតិ​វិធីនៃ​អនុ​លោម​ភាព​។] ជំពូក 15 ព័ត៌មានស្ដីពីសិទ្ធិរបស់សិស្សដែលមាន​តម្រូវការខាង​អាកប្បកិរិយា និងសិស្សដែលត្រូវបានគេសម្លុតធ្វើបាប[]