Menu Close

(5.38) តើ​ខ្ញុំ​អា​ច​ធ្វើ​អ្វី​បាន​ ប្រសិន​បើកូន​របស់​ខ្ញុំ​មិនកំពុង​​ទទួល​បាន​សេវា​​កម្មពាក់​ព័ន្ធ​ ដូច​ដែល​មាន​ចែង​ក្នុងកម្មវិធី​ IEP ដោយសារ​​មណ្ឌល​សិក្សាធិការ​មិនមានបុគ្គលិកគ្រប់គ្រាន់?

(5.38) តើ​ខ្ញុំ​អា​ច​ធ្វើ​អ្វី​បាន​ ប្រសិន​បើកូន​របស់​ខ្ញុំ​មិនកំពុង​​ទទួល​បាន​សេវា​​កម្មពាក់​ព័ន្ធ​ ដូច​ដែល​មាន​ចែង​ក្នុងកម្មវិធី​ IEP ដោយសារ​​មណ្ឌល​សិក្សាធិការ​មិនមានបុគ្គលិកគ្រប់គ្រាន់?

មណ្ឌលសិក្សាធិការទាំងអស់តម្រូវឲ្យ​ផ្ដល់​ការ​អប់រំ​ពិសេស​ និង​ផ្តល់​សេវាក​ម្ម​​​ពាក់​ព័ន្ធ​ ស្រប​គ្នា​ទៅ​នឹង​កម្មវិធី​ IEP របស់​សិស្ស​។​ 1. មណ្ឌលសិក្សាធិការមិនអាចយកលេសខ្វះបុគ្គលិកដើម្បីគេចវេះឈប់ផ្ដល់ដល់កូនរបស់អ្នកនូវសេវាកម្មដែលតម្រូវដោយកម្មវិធី IEP របស់កូន​អ្នក​បានឡើយ។  

បើសិនជាមណ្ឌលសិក្សាធិការមិនផ្ដល់ដល់កូនរបស់អ្នកនូវសេវាកម្មពាក់ព័ន្ធនៅក្នុងកម្មវិធី IEP របស់ពួកគេទេ ឬកំពុងព្យាយាមដកសេវាកម្មទាំង​នោះចេញដោយសារខ្វះបុគ្គលិកដែលជាការរំលោភលើសិទ្ធិរបស់ពួកគេក្នុងការទទួលបាន FAPE នោះអ្នកមានសិទ្ធិដាក់ពាក្យស្នើសុំសវនាការតាម​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ឬបណ្ដឹងពីបទភាពមិនអនុលោម​ទៅ​ក្រ​សួងអប់រំរដ្ឋកាលីហ្វ័រញ៉ាបាន។​ សូមមើល SERR ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធី​ត្រឹម​ត្រូវ​តាមផ្លូវច្បាប់​​​/បណ្ដឹងពីបទអនុលោមភាព។ 

បើសិនជាកូនរបស់អ្នកមិនទទួលបានសេវាកម្មពាក់ព័ន្ធដោយសារបុគ្គលិកមិនគ្រប់គ្រាន់ អ្នកគួរតែស្នើកិច្ចប្រជុំកម្មវិធី IEP ដើម្បីពិភាក្សាពី​របៀ​បដែលមណ្ឌលសិក្សាធិការនឹងប៉ះប៉ូវសេវាកម្មវិធី IEP ដែលកូន​របស់អ្នក​បានខកខាន និងរបៀបដែលពួកគេនឹងកំណត់អ្នកផ្ដល់​សេវាថ្មីដែល​មា​នលក្ខណៈសម្បត្តិគ្រប់គ្រាន់។  

ក្រុមការងារកម្មវិធី IEP មិនអាចដកសេវាកម្មពាក់ព័ន្ធចេញពីកម្មវិធី IEP របស់កូនអ្នកដោយសារពួកគេគ្មានបុគ្គលិកសមស្របបានទេ។ បើសិនជារឿងនេះកើតឡើង អ្នកមិនចាំបាច់យល់ព្រមទេ ហើយអាច​ភ្ជា​ប់សេចក្ដីជំទាស់ជាលាយលក្ខណ៍អក្សរជាមួយឯកសារកម្មវិធី IEP ដើម្បី​បង្ហាញ​ជំហរច្បាស់លាស់របស់អ្នក។ 2 ពេលនោះមណ្ឌលសិក្សាធិការត្រូវតែផ្ដល់សេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរ (“សេចក្ដីជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរ”) ដល់អ្នក ដែ​លព​ន្យល់ពីការសម្រចចិត្តរបស់ខ្លួន។ សូមមើល ជំពូក 4 ព័ត៌មានស្តីពីដំណើរការកម្មវិធី IEP។ 

  1. 20 U.S.C. Sec. 1412(a)(1)[]
  2. Cal. Ed. Code Sec. 56346.[]