ទេ។ គ្រប់សេវាកម្មពាក់ព័ន្ធទាំងអស់ត្រូវតែផ្ដល់ដោយឥតគិតថ្លៃជូន មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។ ក្នុងករណីភាគច្រើន មណ្ឌលសិក្សាធិការរបស់អ្នក ទទួលខុសត្រូវក្នុងការផ្ដល់ជូននូវសេវាកម្មពាក់ព័ន្ធដោយផ្ទាល់ ឬតាមរយៈការចុះកិច្ចសន្យាជាបុគ្គលដែលសមស្រប។
ស្ថិតក្រោមច្បាប់នៃរដ្ឋកាលីហ្វ័រញ៉ា ការព្យាបាលដោយការងារ និងការព្យាបាលដោយចលនា ត្រូវការជាបាច់សម្រាប់កុមារដោយមូលហេតុខាងវេជ្ជសាស្រ្តនិងការអប់រំ គឺបច្ចុប្បន្ននេះ មានផ្ដល់ជូនដោយសេវាកម្មកុមារនៃរដ្ឋកាលីហ្វ័រញ៉ា។ 1 2
ប្រសិនបើសេវាកម្មកុមាររបស់រដ្ឋកាលីហ្វ័រញ៉ាបានឈប់ផ្ដល់សេវាព្យាបាលដោយហេតុផលណាមួយ ហើយអ្នកអាចបង្ហាញថា កូនរបស់អ្នកនៅបន្តត្រូវការសេវានោះជាផ្នែកនៃការអប់រំពិសេសរបស់គាត់ មណ្ឌលសិក្សាធិការទទួលខុសត្រូវក្នុងការផ្ដល់ជូននូវសេវាព្យាបាលនេះ បើទោះបីជានេះមានន័យថាជាការចុះកិច្ចសន្យាសម្រាប់ពួកគេជាមួយអង្គការមួយទៀតក៏ដោយ។ 3 វិវាទពាក់ព័ន្ធនឹងសេវាកម្មព្យាបាលដោយការងារ ឬព្យាបាលដោយចលនាត្រូវដោះស្រាយក្នុងលក្ខណៈដូចគ្នាទៅនឹងវិវាទលើផ្នែកណាមួយនៃកម្មវិធីអប់រំពិសេសរបស់កូនអ្នក។ 4
- Cal. Gov. Code Secs. 7572 and 7575.[↩]
- សូមមើល ជំពូក 9 ព័ត៌មានស្ដីពីសេវាកម្មរបស់អន្តរទីភ្នាក់ងារ (AB 3632)។[↩]
- 34 C.F.R. Sec. 300.154(b).[↩]
- សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។[↩]
