មជ្ឈមណ្ឌលសិក្សាធិការអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់នៅពេល៖
- សិស្សដែលមានពិការភាពគឺមានអាកប្បកិរិយាដោយឯកឯងដែលមិនអាចទាយទុកមុនបាន ហើយ
- អាកប្បកិរិយានេះបង្ហាញពីការបង្កគ្រោះថ្នាក់លើរាងកាយធ្ងន់ធ្ងរដល់សិស្សដែលមានពិការភាព ឬអ្នកដទៃ និង
- អាកប្បកិរិយាគ្រោះថ្នាក់មិនអាចការពារបានភ្លាមៗដោយប្រើប្រាស់វិធានការឆ្លើយតបបែតរឹតត្បិតតិចតួច ជាជាងការប្រើប្រាស់អន្តរាគមន៍បន្ទាន់។ 1
មណ្ឌលសិក្សាធិការមិនត្រូវជំនួសការប្រើប្រាស់អន្តរាគមន៍បន្ទាន់ផ្នែកអាកប្បកិរិយាសម្រាប់អន្តរាគមន៍លើអាកប្បកិរិយាវិជ្ជមាននោះទេ។ 2
សាលាអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់មួយ ដូចជាការចាប់ចងកូនរបស់អ្នក ត្រឹមតែក្នុងពេលវេលាកំណត់មួយប៉ុណ្ណោះ ដើម្បីធ្វើការគ្រប់គ្រងអាកប្បកិរិយាគ្រោះថ្នាក់ និងប្រើប្រាស់កម្លាំងសមស្របនិងចាំបាច់ទៅតាមកាលៈទេសៈ។ 3
- Cal. Ed. Code Sec. 56521.1(a).[↩]
- Cal. Ed. Code Sec. 56521.1(b).[↩]
- Cal. Ed. Code Sec. 56521.1(B)-(c). សូមមើលផងដែរនូវព័ត៌មានស្ដីពីសិទ្ធិរបស់សិស្សដែលមានតម្រូវការខាងអាកប្បកិរិយា និងសិស្សដែលត្រូវបានគេសម្លុតធ្វើបាប។[↩]
