តាមច្បាប់រដ្ឋកាលីហ្វ័រញ៉ា បញ្ជីសេវាកម្មពាក់ព័ន្ធ – មានន័យថា “ការណែនាំ និងសេវាកម្មដែលបានកំណត់” – គឺមានលក្ខណៈស្រដៀងគ្នា និងរួមបញ្ចូលនូវចំណុចជាអាទិ៍ ដូចខាងក្រោម៖
- ការអភិវឌ្ឍខាងភាសា ការនិយាយ និងការស្ដាប់ឮ និងការកែតម្រូវ។ សេវាអភិវឌ្ឍ និងកែប្រែឡើងវិញផ្នែកភាសា និងសម្ដី អាចត្រូវផ្ដល់ជូនដោយជំនួយការផ្នែករោគវិទ្យាខាងនិយាយ-ភាសា ដូចមានចែងនៅក្នុងផ្នែករង (f) នៃផ្នែក 2530.2 នៃក្រមស្ដីពីអាជីវកម្មនិងមុខរបរ។
- សេវាកម្មផ្នែកប្រព័ន្ធស្ដាប់
- សេវាកម្មផ្នែកតម្រង់ទិស និងបម្លាស់ទី
- ការបង្រៀននៅក្នុងផ្ទះ ឬមន្ទីរពេទ្យ
- ការអប់រំកាយដែលបានសម្របសម្រួល
- ការព្យាបាលដោយចលនា និងការព្យាបាលដោយការងារ
- សេវាផ្នែកចក្ខុសាស្រ្ត
- ការណែនាំអំពីការបណ្តុះបណ្ដាលអ្នកបើកបរជំនាញ
- ការប្រឹក្សាយោបល់ និងការណែនាំ រួមទាំងការប្រឹក្សាអំពីការស្ដារនីតិសម្បទា
- សេវាផ្នែកផ្លូវចិត្ត ក្រៅពីការវាយតម្លៃ និងការអភិវឌ្ឍកម្មវិធីអប់រំលក្ខណៈបុគ្គល
- ការប្រឹក្សាយល់ និងការបណ្តុះបណ្តាលឪពុកម្ដាយ
- សេវាសុខាភិបាល និងសេវាគិលានុបដ្ឋាក រួមបញ្ចូលទាំងសេវាគិលានុបដ្ឋាកតាមសាលាដែលបានកំណត់ដើម្បីអាចឲ្យបុគ្គលដែលមានតម្រូវការពិសេសទទួលបាននូវការអប់រំសាធារណៈសមស្របនិងឥតគិតថ្លៃ ដូចមានចែងនៅក្នុងកម្មវិធី IEP
- សេវាបុគ្គលិកសង្គមកិច្ច
- ការអប់រំវិជ្ជាជីវៈដែលបានបង្កើតឡើងជាពិសេស និងការអភិវឌ្ឍអាជីព
- សេវាកម្សាន្តសប្បាយ និង
- សេវាពិសេសសម្រាប់ពិការភាពដែលកម្រកើតមាន ដូចជាអ្នកអាន អ្នកធ្វើប្រតិចារឹក និងសេវាកម្មគំហើញ និងស្ដាប់។ 1
- សេវាបកប្រែ។ 2
បទប្បញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ាបានកំណត់បន្ថែមនូវសេវាកម្មទាំងនេះជាច្រើន បន្ថែមឧទាហរណ៍មួយចំនួនទៀតអំពីសេវាកម្មពាក់ព័ន្ធ និងបញ្ជាក់លក្ខណៈសម្បត្តិគ្រប់គ្រាន់របស់អ្នកផ្ដល់សេវាកម្មទាំងនេះដូចខាងក្រោម៖
- ការអភិវឌ្ឍខាងភាសា ការនិយាយ និងការស្ដាប់ឮ និងការកែតម្រូវ 3
- សេវាកម្មផ្នែកប្រព័ន្ធស្ដាប់ 4
- ការណែនាំពីការតម្រង់ទិស និងបម្លាស់ទី 5
- ការបង្រៀននៅក្នុងផ្ទះ ឬមន្ទីរពេទ្យ 6
- ការអប់រំកាយដែលបានសម្របសម្រួល 7 (ក្រោមច្បាប់សហព័ន្ធ អប់រំកាយដែលមានការសម្រប ជាក់ស្ដែងត្រូវបានចាត់ទុកថាជាការអប់រំពិសេស មិនមែនជាសេវាកម្មពាក់ព័ន្ធទេ។ 8
- ការព្យាបាលដោយចលនា និងការព្យាបាលដោយការងារ 9
- សេវាកម្មគំហើញ 10
- ការព្យាបាលគំហើញ 11
- ការណែនាំអំពីការបណ្តុះបណ្ដាលអ្នកបើកបរជំនាញ 12
- សេវាប្រឹក្សាយោបល់ និងមគ្គទេសក៍ 13
- សេវាផ្នែកផ្លូវចិត្តក្រៅពីការវាយតម្លៃ និងអភិវឌ្ឍកម្មវិធី IEP 14
- ការប្រឹក្សាយោបល់ និងការបណ្ដុះបណ្តាលឪពុកម្ដាយ 15
- សេវាសុខាភិបាល និងគិលានុបដ្ឋាក 16
- សេវាបុគ្គលិកសង្គមកិច្ច 17
- ការអប់រំវិជ្ជាជីវៈដែលបានបង្កើតឡើងជាពិសេស និងការអភិវឌ្ឍអាជីពការងារ 18 (ការអប់រំវិជ្ជាជីវៈ គឺជាសេវាមួយផ្សេងទៀតដែលកំណត់ដោយច្បាប់សហព័ន្ធថាជាការអប់រំពិសេស។ 19
- សេវាកម្សាន្តសប្បាយ 20
- សេវាពិសេសសម្រាប់ពិការភាពដែលកម្រនឹងកើតមាន 21
- សេវាកម្មសម្រាប់សិស្សដែលមានជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពស្រួចស្រាវ 22
- ការបង្រៀន និងសេវាកម្មដែលបានកំណត់សម្រាប់អ្នកថ្លង់ និងត្រចៀកធ្ងន់ 23
- សេវាកម្មពិសេសសម្រាប់សិស្សដែលមានជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពស្រួចស្រាវ 24
- សេវាកម្មពាក់ព័ន្ធសម្រាប់អ្នកថ្លង់ និងត្រចៀកធ្ងន់ 25
- សេវាកម្មបច្ចេកវិទ្យាជំនួយ 26
- ការព្យាបាលដោយប្រើតន្ត្រី 27
- សេវាកម្មធ្វើប្រតិចារឹក 28
- ច្បាប់អប់រំនៅរដ្ឋកាលីហ្វ័រញ៉ា (Cal. Ed. Code) Secs. 56000.5 & 56026.5.[↩]
- Cal. Ed. Code Sec. 56363(b).[↩]
- 5 ក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (C.C.R.) Sec. 3051.1 and 3051.24[↩]
- 5 C.C.R. Sec. 3051.2.[↩]
- 5 C.C.R. Sec. 3051.3.[↩]
- 5 C.C.R. Sec. 3051.4.[↩]
- 5 C.C.R. Sec. 3051.5.[↩]
- សូមមើល 34 C.F.R. Sec. 300.39.[↩]
- 5 C.C.R. Sec. 3051.6.[↩]
- 5 C.C.R. Sec. 3051.7.[↩]
- 5 C.C.R. Sec. 3051.75.[↩]
- 5 C.C.R. Sec. 3051.8.[↩]
- 5 C.C.R. Sec. 3051.9.[↩]
- 5 C.C.R. Sec. 3051.10.[↩]
- 5 C.C.R. Sec. 3051.11.[↩]
- 5 C.C.R. Sec. 3051.12.[↩]
- 5 C.C.R. Sec. 3051.13.[↩]
- 5 C.C.R. Sec. 3051.14.[↩]
- សូមមើល 34 C.F.R. Sec. 300.39.[↩]
- 5 C.C.R. Sec. 3051.15.[↩]
- 5 C.C.R. Sec. 3051.16.[↩]
- 5 C.C.R. Sec. 3051.17.[↩]
- 5 C.C.R. Sec. 3051.18.[↩]
- ក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (C.C.R.) Sec. 3051.17.[↩]
- C.C.R. Sec. 3051.18.[↩]
- C.C.R. Sec. 3051.19.[↩]
- C.C.R. Sec. 3051.21.[↩]
- C.C.R. Sec. 3051.22.[↩]
