សេវាកម្មសុខភាពរបស់សាលារៀន គឺជាសេវាកម្មដែលផ្ដល់ជូនដោយគិលានុបដ្ឋាកសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬបុគ្គលផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សេវាកម្មទាំងអស់នេះ រួមបញ្ចូលនូវសេវាសុខាភិបាល និងសេវាគិលានុបដ្ឋាក ដូចជា៖
- ការគ្រប់គ្រងបញ្ហាសុខភាពសិស្សនៅទីតាំងសាលារៀន។
- ការពិគ្រោះជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត គ្រូបង្រៀន និងអ្នកផ្សេងៗទៀត
- ការប្រឹក្សាជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងសិស្សទាក់ទងនឹងបញ្ហាសុខភាព និង
- ការផ្ដល់សេវាថែទាំសុខភាពរូបរាងកាយឯកទេស ដែលមានលក្ខណៈចាំបាច់ក្នុងអំឡុងពេលថ្ងៃសិក្សា ដើម្បីអាចឲ្យកុមារនោះចូលរៀនបាន។1
ច្បាប់រដ្ឋកាលីហ្វ័រញ៉ា កំណត់និយមន័យសេវាថែទាំសុខភាពរូបរាងកាយឯងទេស ដើម្បីរួមបញ្ចូល “ការកំណត់ប្រភេទ ការបញ្ចូលអាហារតាមបំពង់ ការសុង ឬសេវាកម្មដទៃផ្សេងទៀត ដែលត្រូវការការបណ្ដុះបណ្តលពាក់ព័ន្ធផ្នែកវេជ្ជសាស្រ្ត។” 2
