ការអនុវត្តល្អគឺត្រូវដោះស្រាយលទ្ធភាពនៃការអវត្តមាននៅពេលចាប់ផ្តើមដំបូង អំឡុងពេលកិច្ចប្រជុំក្រុមការងារកម្មវិធី IEP នៅពេលដែលសេវាកម្មពាក់ព័ន្ធកំពុងត្រូវបានបន្ថែម ឬពិចារណា។ បន្ទាប់មក ក្រុមការងារ IEP អាចធ្វើផែនការ និងកំណត់នៅក្នុងគ្រោង IEP នូវអ្វីដែលនឹងកើតមានឡើង ប្រសិនបើអ្នកផ្ដល់សេវាកម្មពាក់ អវត្តមាន។
ការធ្វើផែនការជាមុនគឺមានសារៈសំខាន់បំផុតក្នុងករណីសេវាកម្មគឺចាំបាច់ដើម្បីឱ្យកូនរបស់អ្នកចូលរៀននៅសាលាបាន (ដូចជាការដឹកជញ្ជូន ឬសេវាកម្មសុខភាពរបស់សាលារៀន) ឬចូលរៀននៅសាលាដោយសុវត្ថិភាព (ដូចជាជំនួយការផ្នែកអាកប្បកិរិយា)។ វាមិនអាចទទួលយកបានទេសម្រាប់កុមារដែលមិនបានចូលសាលា ឬត្រូវបានបដិសេធសិទ្ធិក្នុងការចូលរួមក្នុងសកម្មភាពពិសេសៗ ដូចជាដំណើរកម្សាន្តចុះកម្មសិក្សា ដោយសារការខកខានរបស់មណ្ឌលសិក្សាធិការក្នុងការផ្ដល់សេវាកម្មដែលចាំបាច់។ ទោះបីជាមណ្ឌលសិក្សាធិការចុះកិច្ចសន្យាជាមួយទីភ្នាក់ងារផ្សេងដើម្បីផ្ដល់សេវាកម្មទាំងនេះក៏ដោយ ក៏មណ្ឌលសិក្សាធិការនៅតែទទួលខុសត្រូវក្នុងការធានាថាកូនរបស់អ្នកទទួលបានសេវាកម្មដូចបានសរសេរនៅក្នុងកម្មវិធី IEP របស់កុមារដដែល។ 1. វាជាការពិសេសចាំបាច់ដែលមណ្ឌលសិក្សាធិការមានផែនការដើម្បីធានាថា អ្នកផ្ដល់សេវាជំនួសនឹងមានវត្តមាន។
បើសិនជាអ្នកផ្ដល់សេវាអវត្តមាន អ្នកគួរស្នើសុំអ្នកជំនួសពីមណ្ឌលសិក្សាធិការភ្លាម។ បើសិនជាមណ្ឌលសិក្សាធិការមិនបានផ្ដល់អ្នកជំនួស អ្នកគួរស្នើសុំកិច្ចប្រជុំកម្មវិធី IEP ហើយសុំឱ្យមានការកត់ត្រាអវត្តមានទាំងអស់នៅក្នុងកំណត់ហេតុកិច្ចប្រជុំកម្មវិធី IEP និងសួរមណ្ឌលសិក្សាធិការ ថាតើមណ្ឌលសិក្សាធិការ នឹងធ្វើដូចម្ដេចដើម្បីស្ដារការប៉ះពាល់នៃអវត្តមានទាំងនោះ។
មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់សេវាកម្មដែលមានចែងនៅក្នុងកម្មវិធី IEP របស់សិស្ស។ នៅពេលដែលមណ្ឌលសិក្សាធិការ (ឬអ្នកផ្ដល់សេវាជាទីភ្នាក់ងាររដ្ឋឬឯកជន) ខកខានមិនបានផ្ដល់សេវា នោះអ្នកអាចដាក់ពាក្យបណ្ដឹងពីបទអនុលោមភាពតាមច្បាប់ទៅកាន់ CDE បាន។ 2
- 34 C.F.R. § 300.154(b)(2)[↩]
- សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។ [↩]
