ទេ។ សមត្ថភាពរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ដើម្បីផ្ដល់មធ្យោបាយដឹកជញ្ជូនគឺមិនបន្ធូរបន្ថយទំនួលខុសត្រូវរបស់មណ្ឌលសិក្សាធិការឡើយ។ មណ្ឌលសិក្សាធិការត្រូវធានាថា សេវាដឹកជញ្ជូនណាមួយ ដែលរួមបញ្ចូលនៅក្នុងកម្មវិធី IEP របស់សិស្ស ក្នុងនាមជាសេវាកម្មពាក់ព័ន្ធ គឺត្រូវផ្ដល់ជូនដោយរដ្ឋជាអ្នកចំណាយ និងពុំមានគិតថ្លៃពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតឡើយ។ 1 ក្នុងករណីមួយចំនួន ដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតបានយល់ព្រម មណ្ឌលសិក្សាធិការបានផ្ដល់សំណងថ្លៃធ្វើដំណើរដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតសម្រាប់ការដឹកជញ្ជូនដែលមណ្ឌលសិក្សាធិការនឹងត្រូវផ្ដល់ជូន។ ក្នុងករណីទាំងនេះ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតគប្បីទទួលបានការទូទាត់សងប្រាក់សម្រាប់ចម្ងាយផ្លូវទៅមក ទៅតាមអត្រាតម្លៃស្ដង់ដារបស់មណ្ឌលសិក្សាធិការ។
- 34 C.F.R. Sec. 300.39.[↩]
