Menu Close

(5.50) តើបច្ចេកវិទ្យាជំនួយ​ជាអ្វី​?

(5.50) តើបច្ចេកវិទ្យាជំនួយ​ជាអ្វី​?

ឧបករណ៍​បច្ចេកវិទ្យាជំនួយ​ (AT) គឺ​ជាវត្ថុ​ សម្ភារៈបរិក្ខារ ឬ​ប្រព័ន្ធ​ផលិតផល ​មិនថា​ទទួលបានដោយគ្មានការ​បញ្ជា ទិញ​ ត្រឹមត្រូវតាមបែប​ពាណិជ្ជ​កម្ម​ មាន​ការ​កែច្នៃ​ ឬ​កែតម្រូវ​តាម​​អ្នក​ប្រើ​ប្រាស់​​​​នោះទេ​ ពោលគឺ​​​ ពួក​វា​ត្រូវបាន​ប្រើ ប្រាស់ដើម្បី​បង្កើត​ ថែរក្សា ឬ​កែលម្អ​​សមត្ថភាព​​មុខងារ​របស់សិស្ស​​ដែល​មានពិការភាព​។  1  បច្ចេកវិទ្យាជំនួយមិនរួមបញ្ចូលឧបករណ៍វេជ្ជសាស្ត្រដែលត្រូវបានដាក់បញ្ចូលដោយវះកាត់ទៅក្នុងខ្លួនទេ។  

សេវាកម្មបច្ចេកវិទ្យាជំនួយមានន័យថាជាសេវាកម្មណាមួយ​ដែល​ជួយ​សិ​ស្ស​ណាម្នាក់ដែលមានពិការភាព​ដោយផ្ទាល់នៅក្នុង​ការជ្រើសរើស​ ទទួល​យក​ ឬ​ប្រើ​ប្រាស់​​​ឧបករណ៍​បច្ចេកវិទ្យា​ជំនួយណាមួយ​។​​  2. វារួមមាន​៖​  

  1. ការ​វាយតម្លៃ​នូវ​តម្រូវ​ការ​របស់​សិស្ស​ដែល​មាន​ពិការភាព​ រួមមាន​ការ​វាយតម្លៃ​មុខងារ​របស់​កុមារ​នៅ​ក្នុង​មជ្ឈដ្ឋាន​កែ​ប្រែ​របស់​កុមារ​។​  
  2. ការ​ទិញ​ ​ការ​ជួល​ ឬ​​ការ​ផ្ដល់​​​​ដើម្បី​ទទួល​បាន​​បរិក្ខារ​​បច្ចេកវិទ្យា​ជំនួយ ដោយ​សិស្ស​​ដែល​មាន​ពិការភាព​។​  
  3. ការ​ជ្រើស​រើស ​ការ​រៀប​ចំ​ ​ការ​កែ​តម្រូវ​ ​ការ​កែ​តម្រូវ​ ការ​សម្រប​សម្រួល​ ការ​អនុវត្ត​ ​ការ​ថែទាំ ការ​ជួស​ជុល​ ឬ​ការ​ផ្លាស់ប្ដូរ​​បរិក្ខារ​បច្ចេកវិទ្យា​ជំនួយ​។​  
  4. ការ​សម្រប​សម្រួល​ និង​ការ​ប្រើប្រាស់​ការ​ព្យាបាល​ អន្តរាគមន៍​ ឬ​សេវា​កម្ម​​ដែល​មាន​បរិក្ខារ​បច្ចេកវិទ្យា​ជំនួយ​ ដូច​ជា ការព្យាបាល​​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​អប់រំ​​ដែល​មាន​ស្រាប់​ និង​ផែន​ការ​ស្ដារនីតិវិធី​​ និង​កម្មវិធី​នានា​។​ 
  5. ការ​បណ្ដុះ​បណ្ដាល​ ឬ​ជំនួយ​បច្ចេក​ទេស​សម្រាប់​សិស្ស​ដែល​មាន​ពិការភាព​ ឬ (​ប្រសិន​បើ​​សមស្រប​) គ្រួសារ​របស់​សិស្ស​ និង​ 
  6. ការ​បណ្ដុះ​បណ្ដាល​ និង​ជំនួយ​បច្ចេក​ទេស​សម្រាប់​អ្នកជំនាញ​ (​រួមមាន​​បុគ្គល​ដែល​ផ្ដល់​សេវា​អប់រំ​ ឬ​សេវា​ស្ដារនីតិ​សម្បទា​​) និយោជិត​ ឬ​បុគ្គល​ផ្សេង​ទៀត​​ដែល​ផ្ដល់សេវា​​ជូន​ដល់​និយោជិត​ ឬ​បើ​មិន​ដូច្នេះ​ទេ ​មាន​ពាក់​ព័ន្ធ​នឹង​​មុខងារ​​​ជីវិត​សំខាន់​ៗ​របស់​សិស្ស​។​ 3 

បញ្ជីវត្ថុ ឬសេវាកម្មដែលអាចចាត់ទុកជាបច្ចេកវិទ្យាជំនួយ (AT) ក្រោម​ច្បាប់ IDEA គឺមានលក្ខណៈទូលំទូលាយណាស់។ ទោះយ៉ាងណាក៏ដោយ តាមវិធានទូទៅ មណ្ឌលសិក្សាធិការមិនមាន​ទំនួ​ល​ខុសត្រូវក្នុងការផ្ដល់ឧបករណ៍ផ្ទាល់ខ្លួនដូចជា វ៉ែនតា ឬឧបករណ៍ជំនួយ​កា​រស្ដាប់ដែលកុមារមានពិការភាពត្រូវការទេ លើកលែងតែក្រុមការងារ​ក​ម្មវិធី IEP របស់កុមារកំណត់ថាកុមារត្រូវការឧបករណ៍ផ្ទាល់​ខ្លួននោះ ដើ​ម្បី​ទទួលបានប្រយោជន៍ពីការអប់រំរបស់ពួកគេ និងទទួលកា​រអ​ប់រំ​ដែ​លសមស្របនិងឥតគិតថ្លៃ (FAPE)។ ក្នុងករណីនោះ មណ្ឌលសិក្សាធិការត្រូវតែបង់ប្រាក់សម្រាប់ឧបករណ៍​ផ្ទាល់​ខ្លួននោះដោយមិនគិតថ្លៃពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់សិស្សឡើយ។  4   

ក៏​ប៉ុន្តែ​ ថ្នាំ​មិន​ត្រូវ​​ដក​ចេញ​ពី​ការ​ពិចារណា​ជា​ពិសេស​​ក្នុង​នាម​ជា​ AT ឬ​សេវាកម្ម​។​  5  OSEP បាន​បញ្ជាក់​ថា​ AT ដាក់​នៅ​ជុំវិញ​​ទាំង​តម្រូវ​ការ​ផ្ទាល់​ខ្លួន​របស់​សិ​ស្ស​​ដែល​មាន​ពិការភាព​សម្រាប់​បរិក្ខារ​នោះ​ (ឧទាហរណ៍ ឧបករណ៍​កត់​ត្រា​អេឡិច​ត្រូនិក​ ឧបករណ៍​ថត​កាសែត កុំព្យូទ័រ ។ល។) ក៏​ដូច​ជា​​សិទ្ធិចូលប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ទូទៅ ដែល​ប្រើដោយ​សិស្ស​គ្រប់​គ្នា​។​  ហេតុ​នេះ​ ប្រសិន​បើ​សិស្ស​ដែល​មានសិទ្ធិ​​ទទួល​បានសេវា​មិន​អាច​ (ដោយ​គ្មាន​អនុសាសន៍​ជាក់លាក់​) ​ប្រើប្រាស់​បរិក្ខារ​បច្ចេកវិទ្យា​បាន​ នោះ​ទីភ្នាក់ងារ​ ត្រូវ​ធានា​ថា​ មាន​ការ​ផ្ដល់​ជូន​​អនុសាសន៍​ដែល​ចាំ​បាច់​។​  បន្ថែម​លើ​នេះ​ មណ្ឌលសិក្សា​ធិការ​ ធានា​ថា​ សិស្ស​ គ្រូ​បង្រៀន និង​បុគ្គលិក​​ផ្សេង​ទៀត​ ទទួល​បាន​នូវ​ការ​បង្រៀន​នៅ​ក្នុង​សេវាកម្ម​ដែល​ចាំ​បាច់​ និង​ការ​ថែទាំ​បច្ចេកវិទ្យា​នោះ​។​  6 

  1. 34 C.F.R. Sec. 300.5; Cal. Ed. Code Sec. 56020.5.[]
  2. 34 C.F.R. Sec. 300.6; Cal. Ed. Code Sec. 56020.5.[]
  3. 34 C.F.R. Sec. 300.6; 5 C.C.R. Sec. 3051.19.[]
  4. ការិយាល័យកម្មវិធីអប់រំពិសេស (OSEP), លិខិតជូនចំពោះ Bachus, 22 IDELR 629 (OSEP 1995); លិខិតជូនចំពោះ Seiler, 20 IDELR 1216 (OSEP 1993); សូមមើល Fed ផងដែរ។ Reg. Vol. 71, No. 156, p. 46581, 8/14/06.[]
  5. 64 Fed. Reg. 12540 (3/12/99).[]
  6. 64 Fed. Reg. 12540 (3/12/99).[]