Menu Close

(5.21) តើ​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​សេវា​ប្រឹក្សា​យោបល់​ដែរ​ឬទេ​?​ 

(5.21) តើ​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​សេវា​ប្រឹក្សា​យោបល់​ដែរ​ឬទេ​?​ 

បាទ​/ចាស។ ប្រសិន​បើ​ចាំ​បាច់​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​ សេវា​ប្រឹក្សា​យោបល់​ ដែល​មាន​ផ្ដល់​ជូន​សម្រាប់​សិស្ស​ដូច​ខាង​ក្រោម​៖​ 

  1. សេវា​ប្រឹក្សាយោបល់​ និង​សេវា​ណែនាំ​សម្រាប់​សិស្ស​ដែល​ត្រូវ​ការ​សេវា​កម្ម​ប​ន្ថែម​ ដើម្បី​បំ​ពេញ​បន្ថែម​លើ​ការណែនាំ​ជា​ប្រចាំ​ និង​កម្មវិធី​ប្រឹក្សា​យោ​បល់​ 
  2. ការប្រឹក្សាផ្នែកអប់រំដើម្បីជួយក្នុងការធ្វើផែនការ និងការអនុវត្តកម្មវិធី​អប់រំ​បន្ទាន់ និងរយៈពេលវែងរបស់សិស្ស 
  3. ការប្រឹក្សាអំពីអាជីពដើម្បីវាយតម្លៃទេព្យកោសល្យ សមត្ថភាព និងចំណា​ប់​អារម្មណ៍របស់សិស្ស ដើម្បីធ្វើការសម្រេចចិត្តលើអាជីពជាក់ស្ដែង 
  4. ការប្រឹក្សាផ្ទាល់ខ្លួនដើម្បីជួយសិស្សឱ្យអភិវឌ្ឍសមត្ថភាពដើម្បីដំណើរការមុខងារទំនួលខុសត្រូវសង្គម និងផ្ទាល់ខ្លួន និង
  5. ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​យុទ្ធសាស្រ្ត​​អន្តរាគមន៍​អាកប្បកិរិយា​វិជ្ជមាន​។ 1  

សេវា​ប្រឹក្សា​យោបល់​ ត្រូវ​តែ​​​ផ្ដល់​ដោយ​បុគ្គលិក​សង្គមកិច្ច អ្នក​ចិត្ត​សាស្រ្ត​ អ្នក​ប្រក្សា​យោបល់​ណែ​នាំ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ និង​បុគ្គលិក​ដទៃ​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​។​ 2 

  1. 34 C.F.R. Sec. 300.34 (c)(10); 5 C.C.R. Sec. 3051.9.[]
  2. 34 C.F.R. Sec. 300.34 (c)(2).[]