Menu Close

(5.36) តើមណ្ឌលសិក្សាធិការ​​មានការទទួលខុសត្រូវចំពោះការផ្តល់​ឲ្យសិស្ស​ម្នាក់នូវ​ជំនួយការគ្រូ (ជំនួយការបង្រៀន​​) ដែរឬទេ​? 

(5.36) តើមណ្ឌលសិក្សាធិការ​​មានការទទួលខុសត្រូវចំពោះការផ្តល់​ឲ្យសិស្ស​ម្នាក់នូវ​ជំនួយការគ្រូ (ជំនួយការបង្រៀន​​) ដែរឬទេ​? 

ច្បាប់​ពុំ​បាន​កំណត់​លើ​បញ្ជី​នៃ​សេវាកម្ម​​ពាក់​ព័ន្ធ​ ចំពោះ​សេវា​កម្ម​ដែល​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​សហព័ន្ធ​ ឬ​ក្រម​ស្ដីពីការ​អប់រំ​របស់​រដ្ឋកាលីហ្វ័រញ៉ា​ឡើយ​។​  សេវាកម្មពាក់​ព័ន្ធ​អាច​រួម​បញ្ចូល​​សេវាកម្ម​ណាមួយដែល​ចាំ​បាច់​សម្រា​ប់​សិស្ស​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​​របស់​គេ​។​  1 ឧទាហរណ៍ ជំនួយការគ្រូម្នាក់អាច​តម្រូវ​ឲ្យជួយ​ដល់​សិស្ស​ម្នាក់​ដែលមាន​ពិការភាព​រាងកាយសំខាន់ៗ​ អនុវត្ត​កិច្ច​ការអប់រំ (ដូចជា​ការក​ត់​ត្រា​ជាដើម) ឬ​តម្រូវ​ឲ្យ​ជួយ​នៅក្នុងកម្មវិធី​គ្រប់គ្រងអាកប្បកិរិយា​ណាមួយ​ សម្រាប់​​សិស្ស​ម្នាក់ដែលមានបញ្ហា​ផ្នែ​ក​​រាងកាយសំខាន់ៗ​។​ ហេតុ​នេះ​ មណ្ឌល​សិក្សា​ធិការ​ត្រូវ​ផ្ដល់​នូវ​​ជំនួយការគ្រូ ប្រសិន​បើ​កូនរបស់​អ្នក​ត្រូវ​ការ​​ជំនួយណាមួយ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​រប​ស់គាត់ រួម​ទាំង​ស្ថានភាព​ដែល​កូន​របស់​អ្នក​ត្រូវ​ការ​ជំនួយ​ដើម្បី​ជួយ​ដល់​គេ​នៅ​ក្នុង​ថ្នាក់​រៀន​ចំណេះទូទៅ​ផងដែរ​។​   

លក្ខខណ្ឌតម្រូវគុណវុឌ្ឍិសម្រាប់ជំនួយការគ្រូ (ជំនួយការបង្រៀន) 

ជំនួយការគ្រូដែលជួយក្នុងនាមជាជំនួយការបង្រៀនត្រូវតែមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ និងបំពេញ​តាមលក្ខ​ខណ្ឌតម្រូវណាមួយខាងក្រោម៖ (1) បានបញ្ចប់ការសិក្សាយ៉ាងតិចពីរឆ្នាំនៅគ្រឹះស្ថានឧត្តមសិក្សា (2) មា​នបរិញ្ញាបត្ររង ឬខ្ពស់ជាងនេះ ឬ (3) បានបំពេញការវាយតម្លៃ​នៅថ្នា​ក់​មូលដ្ឋាន ឬថ្នាក់រដ្ឋដែលបង្កើតចំណេះដឹង និងសមត្ថភាពក្នុងការ​ជួយ​ប​ង្រៀនផ្នែកអាន សរសេរ និងគណិតវិទ្យា។ 2.  ជំនួយការគ្រូដែលជួយសិស្សដែលមានពិការភាពត្រូវតែបានទទួលការបណ្ដុះបណ្ដាល និងមានចំណេះដឹងនិងជំនាញជាក់លាក់ដើម្បីធ្វើដូច្នេះ​បាន​។​ 3. ដូច្នេះ ជំនួយការគ្រូត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដើម្បីបំពេញ​ភារ​កិច្ចដែលចាំបាច់ដើម្បីអនុវត្តកម្មវិធី IEP របស់សិស្ស។ ឧទាហរណ៍ បើសិនជាគោលបំណងរបស់ជំនួយការគ្រូគឺ​ផ្ដល់ការគាំទ្រ​ផ្នែក​អាកប្បកិរិយាដល់កូនរបស់អ្នកនៅក្នុងថ្នាក់ អ្នកគួរតែប្រាកដថាអ្នក​បានឱ្យមណ្ឌលសិក្សាសរសេរទៅក្នុងកម្មវិធី IEP ថាជំនួយការគ្រូត្រូវតែ “បា​​ន​ទទួលការបណ្ដុះបណ្ដាលក្នុងផ្នែកកែប្រែអាកប្បកិរិយា” ក៏ដូចជា​ភា​ព​ញឹកញាប់ ទីតាំង រយៈពេល និងប្រភេទនៃសេវាកម្មដែលជំនួយការគ្រូ​នឹងផ្ដល់។  ទោះក្នុងករណីណាក៏ដោយ មណ្ឌលសិក្សាមិនអាចជួលជំនួយការ​គ្រូដែល​គ្មា​នលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវឡើយ។ មណ្ឌលសិក្សាធិការមិនអាចលើកលែងលក្ខណៈសម្បត្តិសម្រាប់ជំនួយការគ្រូក្នុងលក្ខខណ្ឌអាសន្ន ឬបណ្ដោះអាសន្នឡើយ។  4  

បើសិនជាអ្នកជឿថាជំនួយការគ្រូដែលជួយកូនរបស់អ្នកមិនបំពេញតាមលក្ខខណ្ឌតម្រូវតាមច្បាប់ អ្នកគួរលើកឡើងពីក្ដីកង្វល់​របស់អ្នកជា​លា​យ​លក្ខណ៍អក្សរទៅមណ្ឌលសិក្សាធិការ ហើយបើសិនជាក្ដីកង្វល់​របស់អ្នក​មិនត្រូវបានដោះស្រាយទេ អ្នកអាចដាក់បណ្ដឹងពីបទអនុលោមភាពទៅ CDE សូមមើល ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។] 

  1. 34 C.F.R. §. 300.34(a); Cal. Ed. Code § 56363(a).[]
  2. Cal. Ed. Code §§45330(c); 45353[]
  3. 34 C.F.R. §300.156(b)[]
  4. 34 C.F.R. Secs. 300.18(b)(3) & 300.156(b)(2).[]