Menu Close

(5.33) តើ​ត្រូវ​សរសេរ​អ្វី​ខ្លះចូល​ក្នុង​កម្មវិធី​ IEP របស់កូន​ខ្ញុំ​ពាក់​ព័ន្ធ​នឹង​ “សេវាកម្ម​​ពាក់​ព័ន្ធ​​”?​ 

(5.33) តើ​ត្រូវ​សរសេរ​អ្វី​ខ្លះចូល​ក្នុង​កម្មវិធី​ IEP របស់កូន​ខ្ញុំ​ពាក់​ព័ន្ធ​នឹង​ “សេវាកម្ម​​ពាក់​ព័ន្ធ​​”?​ 

“សេវាកម្ម​​ពាក់​ព័ន្ធ​​” គប្បីត្រូវបានស្នើសុំនៅក្នុង​កិច្ចប្រជុំកម្មវិធី​ IEP ហើយ​ប្រ​សិន​បើក្រុមការងារកម្មវិធី IEP យល់ស្រប សេវាកម្ម​ទាំងនេះគប្បី​សរសេ​រចូល​ទៅក្នុង​​កម្មវិធី​ IEP របស់កូន​អ្នក បើ​ទោះ​បី​ជា​​សេវាទាំង​នោះ​​នឹង​មិន​អាច​ផ្ដល់​ជូន​​ដោយ​មណ្ឌល​សិក្សា​ធិការ​បាន​ក៏​​ដោយ​។​  វា​ជា​ការ​សំខាន់​ដែលត្រូវសរសេរសេវាចូលកម្មវិធី​ IEP ​ដោយសារ​វា​ជួយ​ដល់​ការ​​បញ្ជាក់​ថា​ សេវា​​កម្មនេះ​គឺ​ជា​សេវា​អប់រំ និងចាំបាច់​សម្រាប់​ការអប់រំ​របស់សិស្ស​។​ ចុងបញ្ចប់ វាជាទំនួលខុសត្រូវរបស់មណ្ឌលសិក្សាធិការដែលត្រូវផ្ដល់សេវាកម្ម​​ពាក់​ព័ន្ធ​ ទោះបីជាទីភ្នាក់ងារខាងក្រៅឈប់ផ្ដល់សេវាកម្មទាំងនោះ​ក៏ដោ​យ។ 1

អ្វីដែលកម្មវិធី IEP ត្រូវបញ្ជាក់អំពីសេវាកម្មពាក់ព័ន្ធ 

កម្មវិធី IEP ត្រូវតែបញ្ជាក់ និងពណ៌នា​ឱ្យបានច្បាស់​លាស់នូវ​សេវា​កម្ម​ពា​ក់ព័ន្ធ (ឧ. “ការព្យាបាលខាងការនិយាយ”, “OT/PT”, “ការព្យាបាលរោ​គ​ចិ​ត្ត​” ។ល។) ដែលកូនរបស់អ្នកត្រូវទទួលនៅក្នុងកម្មវិធី IEP។ កម្មវិធី IEP ត្រូវតែកំណត់ភាពញឹកញាប់ ទីតាំង រយៈពេល និង​កាល​បរិ​ច្ឆេទដែលប៉ាន់ស្មាននៃការចាប់ផ្ដើមសេវាកម្មដែលត្រូវផ្ដល់។  2. កម្មវិធី IEP គួរមានសេចក្ដីថ្លែងការណ៍ប្រហាក់​ប្រហែលដែល​ពណ៌នា​ពី​​ព័ត៌មានលម្អិតដូចគ្នាសម្រាប់ការអប់រំពិសេស ព្រមទាំងសេវាកម្មនិង​ជំ​នួយ​បន្ថែមដែលក្រុមការងារកំណត់ថាសមស្របសម្រាប់សិស្ស ក៏ដូចជា​សម្រាប់ការកែប្រែកម្មវិធី និងការគាំទ្រដែលត្រូវផ្ដល់ជូនបុគ្គលិកសាលា​រៀនដើម្បីអាចឱ្យសិស្សរីកចម្រើនឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំ ដើម្បី​ចូល​រួមនិងរីកចម្រើននៅក្នុងកម្មវិធីសិក្សាអប់រំចំណេះទូទៅ និងដើម្បីចូល​រួមនៅក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា និងក្រៅការសិក្សា។

ឧទាហរណ៍ កម្មវិធី IEP គួរបញ្ជាក់ពី “ការព្យាបាលខាងការនិយាយ” និង​ពណ៌នាពីសេវាកម្មដោយមានសេចក្ដីថ្លែងការណ៍ដូច្នេះ៖  ការ​បង្រៀនលក្ខណៈ​បុគ្គល​អំពី​សទ្ទតាវិទ្យា និង​សម្ព័ន្ធ​វិទ្យាមួយ​ដង​ក្នុង​មួយ​សប្ដាហ៍​ 45 នាទី​​ក្នុង​មួយ​វគ្គ​ និងការ​បង្រៀន​​ជា​ក្រុម​តូច​ (សិស្ស 13 នាក់) មួយ​ដង​ក្នុង​មួយ​សប្ដាហ៍​ 45 នាទី​ក្នុង​មួយ​វគ្គ​ ដែល​ផ្ដល់​សេវា​ដោយ​អ្នកជំនាញ​ផ្នែក​ភាសា​ និយាយ និង​ការ​ស្ដាប់​ដែល​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ដោយ​មាន​សកម្មភាព​ក្រុម​ជំនួយ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ថ្នាក់​រៀន​ ដែល​ផ្ដល់​ដោយ​គ្រូបង្រៀន​ ឬ​ជំនួយការគ្រូ​ (ជំនួយការ​បង្រៀន) ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញឯកទេស​។​ 

ប្រសិន​បើ​គម្រោង​ IEP មាន​គោលដៅ​សម្រាប់​សេវាកម្ម​ពាក់​ព័ន្ធ​ ដូច​ជា​វឌ្ឍនភាព​ការ​បញ្ចេញសូរ​សព្ទ​ផ្នែកសម្ដី​ សម្រាប់​សេវាព្យាបាល​ផ្នែក​សម្ដី​ គោលដៅ​ទាំង​អស់​នេះ​ គប្បី​សរសេរចូល​នៅ​ក្នុង​គម្រោង​ IEP ក្នុង​រយៈ​ពេល​ដែល​អាច​វាស់​វែង​បាន​ ជាមួយ​នឹង​ការ​រៀប​រាប់​អំពី​របៀប​បង្កើត​វឌ្ឍនភាព​ទៅកាន់​គោលដៅ​ទាំង​នេះ​ ដែល​នឹង​ត្រូវ​វាស់​ស្ទង់ និង​តារាង​ពេលវេលា​​សម្រាប់​ការ​ជូនដំណឹង​ដល់​អ្នក​អំពី​វឌ្ឍនភាព​កូន​របស់​អ្នក​ ដែល​បាន​ធ្វើ​ឡើង​ឆ្ពោះ​ទៅកាន់​គោលដៅ​ទាំង​អស់​នេះ​។​  3

មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតគួរបដិសេធសេចក្ដីថ្លែងការណ៍ដែលស្រពិចស្រពិល និងមិនច្បាស់លាស់។ ឧទាហរណ៍ មណ្ឌលសិក្សាធិការភាគច្រើននឹងព្យាយាម​បញ្ចូលសេចក្ដី​ថ្លែង​ការណ៍ដូច្នេះ៖ “សិស្សនឹងទទួលបានការព្យាបាលខាងការនិយាយមួយដង ទៅបីដង​ក្នុង​មួយសប្ដាហ៍” ឬ “រហូតដល់បីដងក្នុងមួយសប្ដាហ៍”។ សេចក្ដីថ្លែងការណ៍នេះមានលក្ខណៈស្រពិចស្រពិល ព្រោះវាមិនបានបញ្ជាក់​ច្បាស់លាស់ថាតើសិស្សនឹងទទួលសេវាកម្មព្យាបាលប៉ុន្មានដងនោះទេ ហើ​យមណ្ឌលសិក្សាធិការអាចសម្រេចចិត្តផ្ដល់ការព្យាបាលខាងការនិយាយបានយ៉ាងច្រើនត្រឹមតែមួយដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។   

ដូច​គ្នា​នេះ​ដែរ​ ឃ្លា​ដូច​ជា​៖​ “សិស្ស​នឹង​បង្ហាញ​ជំនាញគោលដៅ​រហូត​ដល់​ទៅ​បី​នៅ​ត្រឹម​ថ្ងៃទី​ 1 ខែ​មិ​ថុ​នា”​ ក៏មិនច្បាស់ផងដែរ ដោយសារវាមាន​ន័យ​ថា​ សិស្ស​នោះ​នឹង​ត្រូវ​ស​ម្រេ​ច​​គោលដៅ​នោះ ឲ្យ​តែ​គេ​អាច​បង្ហាញ​ជំនាញគោលដៅ​យ៉ាង​តិច​មួយ ឬ​ប្រហែ​ល​អត់ក៏មាន នៃ​ជំនាញ​គោល​ដៅ​ទាំង​បី​។​ 

ត្រូវការកិច្ចប្រជុំកម្មវិធី IEP ដើម្បីផ្លាស់ប្ដូរលើសេវាកម្មពាក់ព័ន្ធ 

ការផ្លាស់ប្ដូរលើចំនួនសេវាកម្ម កាលបរិច្ឆេទដែលប៉ាន់ស្មាន ភាព​ញឹក​ញា​ប់ ទីតាំងឬរយៈពេលនៃការអប់រំពិសេស សេវាកម្មពាក់ព័ន្ធ ព្រមទាំង​សេវា​កម្មនិងជំនួយបន្ថែម ក៏ដូចជាការកែប្រែកម្មវិធី និងការគាំទ្រសម្រាប់​បុ​គ្គលិកសាលារៀនដែលបានពណ៌នានៅក្នុងកម្មវិធី IEP មិនអាច​ធ្វើទៅ​បា​នដោយគ្មានកិច្ចប្រជុំកម្មវិធី IEP មួយទៀតទេ លើកលែងតែអ្នក​យល់​ព្រមចំពោះការផ្លាស់ប្ដូរដែលបានធ្វើឡើងដោយមិនចាំបាច់មានកិច្ចប្រជុំ។  4  ទោះយ៉ាងនេះក៏ដោយ បើសិនជាគ្មានការផ្លាស់ប្ដូរលើចំនួនសរុប កាល​បរិ​ច្ឆេទដែលប៉ាន់ស្មាន ភាពញឹកញាប់ ទីតាំងនិងរយៈពេលទេ ការកែសម្រួល​មួយចំនួនលើការធ្វើកាលវិភាគសេវាកម្មអាចធ្វើទៅបានដោយមិនចាំបាច់មានកិច្ចប្រជុំកម្មវិធី IEP (ផ្អែកលើការវិនិច្ឆ័យបែបវិជ្ជាជីវៈរបស់​អ្នក​ផ្ដ​ល់​សេវាកម្ម)។  មណ្ឌលសិក្សាធិការគួរជូនដំណឹងដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនៅពេលណាដែលមានរឿងនេះកើតឡើង។ 

  1. 34 C.F.R. § 300.154(b)[]
  2. 20 U.S.C. § 1414(d)(1)(A)(i)(IV); 34 C.F.R. § 300.320(a)(7); Cal. Ed. Code § 56345(a)(7)[]
  3. 34 C.F.R. §§ 300.320(a)(2) & (3); Cal. Ed. §§ 56345(a)(2) & (3)[]
  4. 34 C.F.R. §300.324(a)(4); Cal. Ed. Code § 56380.1(a).[]