Menu Close

(5.55) ធនធានបន្ថែម៖ លិខិតគំរូ 

(5.55) ធនធានបន្ថែម៖ លិខិតគំរូ 

លិខិតគំរូដែលស្នើសុំការវាយតម្លៃអាកប្បកិរិយាមុខងារ និងកិច្ចប្រជុំ​កម្ម​វិធី IEP៖ 

មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត


អាសយដ្ឋាន 


លេខទូរសព្ទ 

កាលបរិច្ឆេទ 
ឈ្មោះ 
នាយក​ផ្នែកអប់រំពិសេស 
មណ្ឌលសិក្សាធិការរួបរួម​ប្រចាំមូលដ្ឋាន 
អាសយដ្ឋាន 
កម្មវត្ថុ៖ ឈ្មោះ​កុមារ​ 

ជូន​ចំពោះ​ ប្រធាន​កម្មវិធី​អប់​រំពិសេស​៖ 

ខ្ញុំ​សរសេរលិខិត​នេះ​ដើម្បី​បញ្ជូនកូន​របស់​ខ្ញុំ​​សម្រាប់​ការ​វាយតម្លៃ​​អាកប្បកិរិយា​មុខងារ​។​ កូន​របស់​ខ្ញុំ​មាន​អាកប្បកិរិយា​ដែល​រារាំង​ដល់​ការ​សិក្សា​រៀន​សូត្ររប​ស់​គាត់​ និង​ស​មត្ថ​ភាព​​របស់​​កុមារ​ដទៃ​ទៀត​ក្នុង​ការ​រៀន​សូត្រ​។​ បន្ថែមលើនេះទៅទៀត យុទ្ធ​សាស្រ្ត​អន្តរាគមន៍ដែលមាន​នៅក្នុង​កម្មវិធី IEP របស់កូនខ្ញុំនាពេលបច្ចុប្បន្ននេះ ពុំមានប្រសិទ្ធ​ភាពក្នុង​ការដោះ​ស្រា​យ​បញ្ហាអាកប្បកិរិយាទាំងនេះបានទេ។ 

ខ្ញុំ​ទន្ទឹង​រង់ចាំ​ទទួល​ផែនការ​វាយតម្លៃ​នៅក្នុង​រយៈ​ពេល​ 15 ថ្ងៃ​ស្រប​ទៅ​តាម​​ Education Code Sec.​ 56321(a) សម្រាប់​ការ​ផ្ដល់​នូវ​គម្រោង​ IEP របស់កូន​ខ្ញុំ​។​ ខ្ញុំដឹងថា អ្នកត្រូវបានតម្រូវឲ្យធ្វើការ​វាយតម្លៃ​ពេញ​លេញ​ និងរៀបចំកិច្ចប្រជុំកម្មវិធី IEP  ដើម្បីធ្វើការពិភាក្សា​អំពីកា​រ​វាយ​តម្លៃនេះក្នុងរយៈពេល 15 ថ្ងៃ នៃ​កាលបរិច្ឆេទ​​ដែល​អ្នក​បាន​ទទួល​ផែនការ​វាយតម្លៃ​ដែល​បានចុះ​ហត្ថលេខា​ ស្រប​តាម​ក្រម​ស្ដីពី​ការ​អប់រំំ​ ផ្នែក​ 56344(a)។ 

សូមផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍វាយតម្លៃ ឲ្យបានមួយសប្តាហ៍​មុន​ពេលកិច្ចប្រជុំកម្មវិធី IEP ដើម្បីឲ្យខ្ញុំអាចមានលទ្ធភាពគ្រប់គ្រាន់​ចូលរួមដោយមានន័យនៅក្នុងកិច្ចប្រជុំនោះ។ 

ដោយក្ដីគោរពរាប់ពីខ្ញុំ 


មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត 

លិខិតគំរូ​ចំពោះ​មណ្ឌល​សិក្សា​ធិការ​ដែល​ស្នើសុំ​ការ​វាយតម្លៃ​អាកប្បកិរិយា​មុខងារ​​ឯករាជ្យ​ដោយ​ប្រើ​ខ្ទង់ចំណាយ​សាធារណៈ​ 

មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត


អាសយដ្ឋាន 


លេខទូរសព្ទ 

កាលបរិច្ឆេទ 
ឈ្មោះ នាយក​ផ្នែកអប់រំពិសេស មណ្ឌលសិក្សាធិការរួបរួម​ប្រចាំមូលដ្ឋាន 
អាសយដ្ឋាន 

កម្មវត្ថុ៖ ឈ្មោះ​កុមារ​ 

ជូន​ចំពោះ​ ប្រធាន​កម្មវិធី​អប់​រំពិសេស​៖ 

យើង​បាន​ទទួល​នូវ​ការ​វាយតម្លៃ​លើ​កូន​របស់​យើង​ដែល​ធ្វើ​ឡើង​ដោយ​បុគ្គលិក​មណ្ឌល​សិក្សា​ធិការ​នៅ​ថ្ងៃ​ [insert date of assessment]។ យើង​ពុំ​ឯកភាព​​ជា​មួយ​នឹង​ការ​វាយតម្លៃ​នេះ​ទេ​ ដោយសារ​វា​ពុំ​បាន​រួម​បញ្ចូល​នូវ​ការ​វាយតម្លៃ​អាកប្បកិរិយា​មុខងារ​ឲ្យ​បាន​គ្រប់​គ្រាន់​​ចំពោះ​កូន​របស់​យើង​។​ ដោយសារយើងខ្ញុំមានជំនឿថា ការវាយតម្លៃក្នុងពេលបច្ចុប្បន្ន​មិន​បាន​បង្ហាញពីលក្ខណៈច្បាប់លាស់នៃតម្រូវការអាកប្បកិរិយារបស់កូនយើងខ្ញុំ រួមទាំងមុខងារនៃអាកប្បកិរិយារបស់កូនយើងខ្ញុំ និងកត្តាមជ្ឈដ្ឋាន​នានាដែលអាចរួមចំណែកឲ្យមានអាកប្បកិរិយាបែបនេះ ដូចនេះ​យើង​ខ្ញុំស្នើសុំការវាយតម្លៃការអប់រំឯករាជ្យមួយដោយប្រើចំណាយរបស់​រដ្ឋ ស្របតាម  34 C.F.R. ផ្នែក​ 300.502 និង​ក្រម​ស្ដី​ពី​ការ​អប់​រំ​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 56329. 

យើង​ពុំឯកភាព​​ចំពោះ​ការ​វាយ​តម្លៃ​នេះ​ ដោយសារ​៖​ 

[រួម​​បញ្ចូល​នូវ​មូល​ហេតុណាមួយ​ដែល​អ្នក​មិនយល់ស្រប​​ជាមួយ​នឹង​ការ​វាយ​តម្លៃ​ រួម​ទាំង​សេចក្ដីបញ្ជាក់មួយ ​ឬ​ច្រើន​ដូច​ខាង​ក្រោម​ ប្រសិន​បើ​សេច​ក្ដីបញ្ជាក់ទាំង​នោះត្រូវ​អនុវត្ត៖​] 

ការ​អង្កេត​ ការ​សម្ភាស​ និង​ទិន្នន័យ​ដទៃ​ផ្សេង​ទៀត​​ដែល​ការ​វាយតម្លៃ​នេះ​​ពឹង​ផ្អែកលើ មិន​ទាន់​គ្រប់​គ្រាន់​​​ដើម្បី​ធ្វើ​ការ​​យល់ដឹង​ស៊ី​ជម្រៅ​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បីកំណត់​មុខងារ​​ឬគោលំនង​​នៃ​អាកប្បកិរិយា​របស់កូនខ្ញុំ​ និង​ដោះ​ស្រាយ​​តម្រូវ​ការ​​អាកប្បករិយា​កូនរបស់​ខ្ញុំ​។ 

ការវាយតម្លៃនេះមិនបានរួមបញ្ចូលនូវការវិភាគលើមូលហេតុដើម (ព្រឹត្តិការណ៍ដែលបានកើតមាននៅពេលមុន) និងផលប៉ះពាល់នានា (ព្រឹត្តិការណ៍ដែលកើតមានដោយសារ) ពីអាកប្បកិរិយាខុស​ប្រក្រតី​របស់កូនខ្ញុំ និង/ឬអាកប្បកិរិយាផ្សេងៗបែបវិជ្ជមានរបស់កូនខ្ញុំ ហើយ​មិន​បានផ្តល់ការជួយគាំទ្រដោយផ្ទាល់ដល់ក្រុមការងារកម្មវិធី IEP ក្នុង​ការ​បង្កើត ឬផ្លាស់ប្តូរផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន​សម្រាប់​កូន​របស់ខ្ញុំ។ 

ការ​វាយតម្លៃ​​នេះ​ មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​បុគ្គលិក​​ដែល​ត្រូវ​បណ្ដុះ​បណ្ដាល​ ឬ​មាន​បទពិសោធនៅ​ក្នុង​ការ​ធ្វើ​ការ​វាយតម្លៃ​អាកប្បកិរិយា​មុខងារ​។​ 

បទប្បញ្ញត្តិ​សហព័ន្ធ​ តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​នេះ​ “​ដោ​យ​ពុំ​មាន​ពន្យារ​ពេល​ដែល​ពុំ​ចាំ​បាច់​ណា​មួយ​”​ ដោយ​ធ្វើ​ការ​សន្និដ្ឋាន​ថា​ អ្ន​ក​ផ្ដល់​ដល់កូន​របស់​ខ្ញុំ​នូវ​ការ​វាយតម្លៃ​ការ​អប់រំ​ឯករាជ្យ​ ដោយ​ការ​ចំណា​យ​ខ្ទ​ង់សាធារណៈ ឬ​ការ​ជូនដំណឹង​អំពី​ពាក្យ​បណ្ដឹងនីតិវិធី​ត្រឹមត្រូវតាម​ផ្លូវ​ច្បាប់ដើម្បី​ស្នើសុំ​សវនាការ​មួយ​ និង​ដើម្បី​បញ្ជាក់​ថា​ការ​វាយតម្លៃ​អាកប្ប​កិរិយា​មុខងារ​របស់​អ្នក​ គឺ​សមស្រប​។​ [34 C.F.R. section 300.502(b).] 

យើង​ទន្ទឹង​រង់​ចាំ​ការ​បំពេញ​កិច្ចការ​ដោយ​មាន​ការ​សហការ​គ្នា​ជាមួយ​អ្នក​ដើម្បី​ឯកភា​ព​គ្នា​លើ​អ្នក​វាយតម្លៃឯករាជ្យ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ និង​ចាប់​ផ្ដើម​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​ការ​វាយតម្លៃ​អាកប្បកិរិយាមុខ​ងារ​ដោយ​ឯករាជ្យ​ ស្រប​ទៅ​តាម​លក្ខខណ្ឌ​វាយ​តម្លៃ​របស់​សហព័ន្ធ​និង​រដ្ឋ​។​ 

សូម​ឆ្លើយ​តប​ចំពោះ​សំណើ​នេះឲ្យ​បានឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ 

ដោយក្ដីគោរពរាប់ពីខ្ញុំ 


មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត