Menu Close

(5.2) តើ​ច្បាប់​ស្ដីពី​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​​កំណត់​និយមន័យ​នៃ​សេវាកម្មពាក់ព័ន្ធ​យ៉ាង​ដូច​ម្តេច​?​ 

(5.2) តើ​ច្បាប់​ស្ដីពី​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​​កំណត់​និយមន័យ​នៃ​សេវាកម្មពាក់ព័ន្ធ​យ៉ាង​ដូច​ម្តេច​?​ 

ក្រម​បទប្បញ្ញតិ​សហព័ន្ធ​ ជំពូក​ 34 មាត្រា 300.34(a) កំណត់​និយម​ន័យ​​សេវាកម្ម​​ពាក់ព័ន្ធ​ដូច​ខាងក្រោម​៖​ 

សេវា​ដឹកជញ្ជូន​ និង​សេវា​​ផ្នែក​ពិការភាព​ការ​លូត​លាស់​ សេវាកែតម្រូវ និង​សេវា​គាំ​ពារ​ដទៃ​ទៀត​ ទៅ​តាម​ការ​ចាំ​បាច់​ក្នុង​ការ​ជួយ​ដល់​កុមារ​ដែល​មាន​ពិការភាព​​ដើម្បី​ទទួល​បាន​​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​ និង​រួម​មាន​ជា​អាទិ៍ សេវា​កម្មរោគវិទ្យាផ្នែកនិយាយ-ភាសា និង​សេវាប្រព័ន្ធ​ការ​ស្ដាប់​ សេវា​បក​ប្រែ​ផ្ទាល់​មាត់ សេវា​ផ្នែក​ផ្លូវចិត្ត​ ការ​ព្យាបាលរាងកាយ​ និង​សម្បទាវិជ្ជាជីវៈ ការ​កម្សាន្ត​សប្បាយ​ រួម​បញ្ចូល​ទាំង​ការ​កម្សាន្ត​សប្បាយ​ព្យាបាល​ ការកំណត់​និង​ការ​វាយតម្លៃ​ពី​ពិការភាព​តាំង​ពី​ដើម​ទី​ចំពោះ​កុមារ​ សេវា​ប្រឹក្សាយោបល់​ រួម​បញ្ចូល​ទាំង​ការ​ប្រឹក្សា​យោបល់​អំពី​ពិកា​រភាព​ សេវា​តម្រង់​ទិស​ និង​សេវា​ចល័តភាព និង​សេវា​កម្ម​វេជ្ជសាស្រ្ត​សម្រាប់​គោលបំណង​នៃ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ការ​វាយតម្លៃ​។​  សេវា​ក​ម្មពាក់​ព័ន្ធ​ ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​សេវាកម្មសុខភាពរបស់​សាលា​រៀន​ និង​សេវា​គិលានុបដ្ឋាក​តាម​សាលារៀន​ សេវា​សង្គម​កិច្ច​នៅ​ក្នុង​សាលារៀន​ និង​ការ​ប្រឹក្សា​និង​ការ​បណ្ដុះ​បណ្ដាល​​ឪពុកម្ដាយ​។​  

បទប្បញ្ញត្តិ​ដូច​គ្នា​នេះ​ កំណត់​និយមន័យ​បន្ថែម​លើ​សេវា​កម្ម​ទាំង​អស់​នេះ​ ដូច​ខាងក្រោម​៖​ 

  1. ផ្នែក​ប្រព័ន្នស្ដាប់ រួមមាន៖ 
    • ការកំណត់​អត្តសញ្ញាណ​កុមារ​ដែល​មាន​បញ្ហា​ស្ដាប់​មិន​ឮ 
    • ការកំណត់​ពី​កម្រិត​ចម្ងាយ​ លក្ខណៈ​ និង​កម្រិត​នៃ​ការ​ស្ដាប់​មិន​ឮ រួម​ប​ញ្ចូ​ល​ទាំង​ការ​បញ្ជូន​បន្ត​ទៅ​ផ្នែក​វេជ្ជសាស្រ្ត​ ឬ​ការ​ព្យាបាល​ដោយ​អ្នក​ជំនាញ​ផ្សេង​ទៀត​​សម្រាប់នីតិសម្បទា​នៃ​ការ​ស្ដាប់​ ការ​ផ្ដល់​សកម្មភាព​នីតិសម្ប​ទា ដូច​ជា​នីតិសម្បទា​ភាសា​ ការ​បណ្ដុះ​បណ្ដាល​ខាង​សំឡេង​ ការ​អាន​សម្ដី​ (ការ​មើល​បបូរ​មាត់​) ការ​វាយតម្លៃ​ការ​ស្ដាប់ និង​ការ​សន្ទនា​សម្ដី​ 
    • ការ​បង្កើត​ និង​ការ​រៀប​ចំ​កម្ម​វិធី​សម្រាប់​ការ​បង្ការ​ការ​បាត់បង់ការ​ស្ដាប់​ឮ​ 
    • ការប្រឹក្សានិងការណែនាំដល់កុមារ មាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិអប់រំផ្សេងទៀត និងគ្រូបង្រៀនទាក់ទងនឹងការស្ដាប់លែងឮ និង 
    • ការកំណត់ពី​តម្រូវ​ការ​របស់​កុមារ​សម្រាប់​ក្រុម និង​ការ​បំពង​សំឡេង​ដោ​យឡែក​ ការ​ជ្រើស​រើស​និង​ការ​ផ្ដល់​ជំនួយ​ដែល​សមស្រប​ និង​ការ​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការ​បំពងសំឡេង​។ 
  2. សេវាប្រឹក្សាយោបល់ សំដៅ​លើ​សេវាកម្ម​នានា​ដែល​ផ្ដល់​ដោយ​បុគ្គលិ​ក​សង្គមកិច្ច អ្នក​ចិត្ត​សាស្រ្ត​ អ្នក​ប្រឹក្សា​យោបល់​ណែ​នាំ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ និង​បុគ្គលិក​ដទៃ​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​។​ 
  3. ការកំណត់អត្តសញ្ញាណ​និង​ការ​វាយតម្លៃ​ពិការភាព​លើកុមារតាំង​ពី​ដើម​ទី សំដៅ​លើ​ការ​អនុវត្ត​តាម​ផែនការ​ផ្លូវ​ការ​សម្រាប់​ការកំណត់​ពិ​ពិការភាព​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ជីវិត​របស់​កុមារ​។​ 
  4. សេវាបក​ប្រែ​ផ្ទាល់​មាត់ រួមមាន – 
    • ចំណុច​បន្ត​បន្ទាប់​នេះ​ នៅ​ពេល​ប្រើ​ពាក់​ព័ន្ធ​នឹង​កុមារ​ដែល​ថ្លង់ ឬ​ត្រចៀ​កធ្ងន់៖ សេវា​ប្រតិចារឹក​ផ្ទាល់​មាត់​ សេវាប្រតិចារឹកភាសា​ដោយ​មាន​តម្រុ​យ សេវា​បកប្រែ​តាមសូរសំឡេង សេវាបកប្រែតាមសូរសំឡេង និងបកប្រែ​ផ្ទា​ល់មាត់នូវភាសាសញ្ញា​ និង​សេវាប្រតិចារឹក ដូច​ជា​ការ​បក​ប្រែការ​ប្រា​ស្រ័យ​ទាក់​ទង​នៅ​ក្នុង​ពេល​ជាក់​ស្ដែង​ (CART), C-Print, និង TypeWell និង​ 
    • សេវា​បក​ប្រែ​ពិសេស​​សម្រាប់​កុមារ​ដែល​ថ្លង់​-​ពិការ​ភ្នែក​។​ 
  5. សេវាកម្មវេជ្ជសាស្ត្រ មានន័យថា​ជា សេវាកម្មដែលផ្តល់​ដោយ​គ្រូពេទ្យ​ដែ​ល​មានអាជ្ញាបណ្ណ​ដើម្បីកំណត់​ពិការភាព​ពាក់ព័ន្ធនឹង​វេជ្ជសាស្ត្រ​​របស់​កុ​មា​រ​ដែល​ធ្វើឲ្យកុមារមាន​តម្រូវការចំពោះការអប់រំពិសេស​ និង​សេវាក​ម្ម​ពាក់ព័ន្ធ​​។ 
  6. ការព្យាបាលដោយការងារ សំដៅលើ៖ 
    • សេវា​កម្ម​ដែល​ផ្ដល់​ដោយ​​គ្រូ​ពេទ្យ​ព្យាបាលដោយការងារ​ដែល​មាន​លក្ខ​ណៈស​ម្បត្តិ​គ្រប់​គ្រាន់​ និង​រួម​បញ្ចូល​៖​ 
      • ការ​កែ​លម្អ​ ការ​អភិវឌ្ឍ ឬ​ការ​ស្ដារ​មុខងារ​ដែល​ចុះ​ខ្សោយ​ ឬ​បាត់​បង់​តាម​រយៈ​​ជំងឺ​ របួស ឬ​ការ​បាត់​បង់​អ្វី​មួយ​ 
      • ការ​ពង្រឹង​សមត្ថភាព​​បំពេញ​កិច្ចការ​​សម្រាប់​​មុខ​ងារ​​ឯក​រាជ្យ​ ប្រសិន​បើ​មុខ​ងារ​នោះ​បាន​ចុះ​ខ្សោយ ឬ​បាត់​បង់​ និង 
      • ការ​បង្ការ​ តាម​រយៈ​​អន្តរាគមន៍ពី​ដើម​ទី​ ការ​ចុះ​ខ្សោយ​ ឬ​ការ​បាត់​បង់​មុខ​​ងារ​​ដំបូង​ ឬ​បន្ថែម​ទៀត​។ 
  7. សេវា​តម្រង់​ទិស​ និង​ចល័ត​ភាព មានន័យថា៖ 
    • សេវា​កម្ម​នានា​ដែល​ផ្ដល់​ជូន​ដល់​កុមារ​ពិការ​ភ្នែក​ ឬ​កុមារ​ដែល​​ខ្សោយ​​គំ​ហើញ​​ដោយ​បុគ្គលិក​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ ដើម្បី​អាច​ឲ្យ​សិ​ស្ស​​ទាំង​អស់​នោះ​​ទទួល​បាន​នូវ​ការ​​តម្រង់​ទិស​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​ធ្វើ​បម្លាស់ទី​ដោយ​សុវត្ថិភាព​​នៅ​ក្នុង​មជ្ឈដ្ឋាន​របស់​ពួកគេ​នៅ​ក្នុង​សាលារៀន​ ផ្ទះ​សំបែង​ និង​សហគមន៍​ និង​ 
      • រួម​បញ្ចូល​នូវ​ការ​បង្រៀន​សិស្ស​​ដូច​ខាង​ក្រោម​ ទៅ​តាម​ការសមស្រប៖​ 
      • គោលគំនិត​ពីលំហ​និង​បរិស្ថាន​ និង​​ប្រើប្រាស់​​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ញាណ​ (ដូច​ជា​សំឡេង​ សីតុណ្ហភាព​ និង​លំញ័រ)​ ដើម្បី​បង្កើត​ រក្សា​ទុក​ ឬ​ទ​ទួល​បាន​ការ​តម្រង់​ទិស​ និងតម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​ (ឧ. ការ​ប្រើប្រាស់​​សំ​ឡេង​​​នៅ​កន្លែង​ភ្លើង​ស្ដុប​ដើម្បី​ឆ្លង​កាត់​ផ្លូវ​)  
      • ដើម្បីប្រើប្រាស់​ឈើច្រត់​ដង​វែង​ ឬ​សត្វ​នាំ​ផ្លូវ​ដើម្បី​បំពេញ​បន្ថែម​លើ​ជំនា​ញ​ធ្វើ​ដំណើរ​តាម​រូបភាព ឬ​​ជា​ឧបករណ៍​សម្រាប់​ការ​ចរចា​ដោយ​សុវត្ថិភាព​​ចំ​ពោះ​បរិស្ថាន​សម្រាប់​កុមារ​ដែល​ពុំ​មាន​ចក្ខុ​ដើម្បីមើលផ្លូវធ្វើដំណើរ​​ 
      • ដើម្បី​យល់​ដឹង​ និង​ប្រើប្រាស់​ចក្ខុដែល​នៅ​សល់​ និង​ជំនួយ​ចក្ខុ​ខ្សោយ​នៅ​ចម្ងាយ​ឆ្ងាយ​ និង 
      • គោលគំនិត​ បច្ចេកទេស​ និង​ឧបករណ៍​ដទៃ​ទៀត​។ 
  8. ការ​ប្រឹក្សាយោបល់​ និង​ការ​បណ្ដុះ​បណ្តាលឪពុកម្ដាយ មានន័យ​ថា៖ 
    • ការជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដើម្បីយល់ពីតម្រូវការពិសេសរបស់កូនពួកគេ 
    • ការផ្ដល់ឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនូវព័ត៌មានអំពីការលូតលាស់របស់កុមារ និង 
    • ការជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតឱ្យទទួលបានជំនាញចាំបាច់នានាដែលអាចឱ្យពួកគេជួយគាំទ្រការអនុវត្ត IFSP ឬកម្មវិធី IEP របស់កុមារ។ 
  9. ការព្យាបាលដោយចលនា សំដៅលើ សេវាកម្មដែលផ្ដល់​ដោយគ្រូ​ព្យា​បាលខាងចលនាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ 
  10. សេវាផ្នែកផ្លូវចិត្តរួមមាន៖ 
    • ការ​រៀប​ចំ​ការ​ធ្វើ​តេស្ត​ផ្នែកផ្លូវចិត្ត​និង​តេស្ត​អប់រំ និង​នីតិវិធី​នៃ​ការ​វាយ​តម្លៃ​ផ្សេង​ទៀត​ 
    • ការ​បក​ស្រាយ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ 
    • ការ​ទទួល​បាន​ ការ​រួម​បញ្ចូល​ និង​ការ​បកប្រែ​ព័ត៌មាន​អំពី​អាកប្បកិរិយា​របស់​កុមារ​ និង​ស្ថានភាព​ដែល​ពាក់​ព័ន្ធ​នឹង​ការ​សិក្សា​​រៀន​សូត្រ​​ 
    • ការ​ប្រឹក្សា​ជា​មួយ​បុគ្គលិក​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ធ្វើ​ផែន​ការ​កម្ម​វិធី​សា លារៀន​ដើម្បីបំពេញ​តម្រូ​វ​ការ​ពិសេស​​របស់​កុមារ​ ទៅ​តាម​ការ​បង្ហា​ញ​​​ដោយ​ការ​ធ្វើ​តេស្ត​ផ្លូវចិត្ត​ ការ​សម្ភាស​ ការ​អង្កេត​ដោយ​ផ្ទាល់​ និង​ការ​វាយតម្លៃ​អាកប្បកិរិយា​ 
    • ការធ្វើផែនការ និងការគ្រប់គ្រងកម្មវិធីសេវាកម្មផ្លូវចិត្ត រួមទាំង​ការ​ប្រឹ​ក្សា​ផ្លូវចិត្តសម្រាប់កុមារ និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេងទៀត និង 
    • ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​យុទ្ធសាស្រ្ត​​អន្តរាគមន៍​អាកប្បកិរិយា​វិជ្ជមាន​។ 
  11. ការ​កម្សាន្ត​សប្បាយ រួមមាន៖ 
    • ការ​វាយ​តម្លៃ​នៃ​មុខងារ​កម្សាន្ត​សប្បាយ​ 
    • សេវា​កម្ម​កម្សាន្តសប្បាយ​ដើម្បី​ព្យាបាល​ 
    • កម្មវិធី​កម្សាន្ត​សប្បាយ​​នៅ​ក្នុង​សាលា​រៀន​ និងទី​ភ្នាក់​ងារ​សហគមន៍ និង​ 
    • ការ​អប់រំកែ​កម្សាន្ត​។ 
  12. សេវាប្រឹក្សា​យោបល់ស្ដារនីតិសម្បទា សំដៅ​លើ​សេវា​កម្ម​ដែល​ផ្ដល់​ដោ​យ​បុគ្គលិក​ឬ​បុគ្គល​ដែល​មា​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ ឬ​វគ្គសិក្សា​ជា​ក្រុម​ ដែល​ផ្ដោត​សំខាន់​ជា​ពិសេស​លើ​​​ការ​អភិវឌ្ឍ​អាជីព​ការងារ​ ការ​ត្រៀមខ្លួន​ដើម្បីបម្រើ​ការ​ងារ​ ​ការ​សម្រេច​បាន​នូវ​ឯករាជ្យភាព​ និង​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​កន្លែង​ការងារ​ និង​សហគមន៍​​របស់​សិស្ស​ដែល​មាន​ពិការ​ភាព​។​ លក្ខខណ្ឌ​នេះ​ ក៏​រួម​បញ្ចូល​នូវ​សេវា​ស្ដានីតិសម្បទា​ការងារ​ ដែល​ផ្ដល់​ជូន​ដល់​សិស្ស​ដែល​មាន​ពិការភាព​ តាម​រយៈ​កម្មវិធី​ស្ដារនីតិសម្បទា​​ការងារ​ ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ក្រោម​​ក្រម​ស្ដីពី​ការ​ស្ដារនីតិសម្បទា​ឆ្នាំ​ 1973 [29 U.S.C. Sec. 794, ដូច​បាន​ធ្វើ​វិសោធនកម្ម​រួច​] 
  13. សេវាកម្មសុខភាពរបស់សាលារៀន និងសេវាកម្ម​គិលានុបដ្ឋាក​សាលា​រៀន សំដៅ​លើ​សេវាកម្ម​សុខាភិបាល​ដែល​ត្រូវ​បាន​រៀប​ចំ​​ឡើង​ដើម្បី​អា​ច​ឲ្យ​កុមារ​ដែល​មាន​ពិការភាព​ទទួល​បាន​នូវ​​ការអប់រំ​សាធារណៈសមស្រប​ឥតគិត​ថ្លៃ (FAPE) ដូច​មាន​ចែង​ក្នុង​កម្មវិធី​ IEP របស់​កុមារ​។​ សេវា​គិលានុបដ្ឋាក​​ប្រចាំ​សាលា​ គឺ​ជា​សេវា​កម្ម​នានា​ដែល​ផ្ដល់​ដោយ​គិលានុបដ្ឋាក​សាលា​រៀន​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​។​  សេវាកម្មសុខភាពរបស់សាលារៀន​ គឺ​ជា​សេវាកម្ម​ដែល​អាច​ផ្ដល់​ជូន​ដោយ​គិលានុបដ្ឋាក​សាលារៀន​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ ឬ​បុគ្គល​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​។​ 
  14. សេវាសង្គមកិច្ច នៅ​ក្នុង​សាលារៀន​ រួមមាន​៖​ 
    • ការ​ត្រៀម​រៀប​ចំ​ប្រវត្តិផ្នែក​សង្គម​ និងផ្នែក​លូតលាស់​ចំពោះ​កុមារ​ដែល​មាន​ពិការ​ភាព​ 
    • ការ​ប្រឹក្សា​យោបល់​ជា​ក្រុម​ និង​ជា​បុគ្គល​ ជាមួយ​​កុមារនិង​ក្រុមគ្រួសារ​ 
    • ការ​ធ្វើ​ការ​ជា​ដៃគូ​ជាមួយមាតាបិតា/អា​ណាព្យាបាល/អ្នក​មានសិទ្ធិ​អប់រំ​ផ្សេងទៀត​ និង​អ្នកដទៃ​ផ្សេង​ទៀត​លើ​បញ្ហា​ទាំង​ឡាយនៅ​ក្នុង​ស្ថានភាព​នៃ​ការ​​រស់​នៅ​របស់​កុមារ​ (លំនៅឋាន​ សាលារៀន​ និង​សហគមន៍) ដែល​ជះ​ឥទ្ធិពល​ដល់​ការ​កែ​សម្រួល​របស់​កុមារ​នៅ​ក្នុង​សាលារៀន​​  
    • ការកៀងគរ​​ធនធាន​សាលារៀន​ និង​សហគមន៍​ ដើម្បី​អាច​ឲ្យ​​កុមារ​រៀន​សូត្រ​ឲ្យ​មាន​ប្រសិទ្ធភាព​តា​ម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​កម្មវិធី​អប់រំ​របស់​គេ​ និង 
    • ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​យុទ្ធសាស្រ្ត​​អន្តរាគមន៍អាកប្បកិរិយា​វិជ្ជមាន​។ 
  15. សេវាកម្មរោគវិទ្យាខាងនិយាយ-ភាសា រួមមាន៖ 
    • ការកំណត់​អត្តសញ្ញាណកុមារ​ដែល​មាន​ការ​ចុះ​ខ្សោយ​នៃការនិយាយ​ ឬ​ភា​សា 
    • ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​វាយតម្លៃ​ការ​ចុះ​ខ្សោយ​​នៃការនិយាយ​ ឬ​ភាសា​ 
    • ​ការ​បញ្ជូន​ទៅ​ផ្នែក​វេជ្ជសាស្រ្ត​ ឬ​ការ​ព្យាបាល​ដោយ​អ្នក​ជំនាញ​ផ្សេង​ទៀ​ត​​ដែ​ល​ចាំ​បាច់​​សម្រាប់នីតិសម្បទា​នៃ​ការចុះខ្សោយនៃការនិយាយ ឬ​ភា​សា 
    • ការ​ផ្ដល់​សេវា​កម្មផ្នែកនិយាយ ​និង​ភាសា​សម្រាប់​នីតិសម្បទា ឬ​ការ​បង្ការ​ការ​ចុះ​ខ្សោយ​សមត្ថភាព​នៃការប្រាស្រ័យទាក់ទង​ និង​ 
    • ការប្រឹក្សានិងការណែនាំដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត កុមារ និងគ្រូបង្រៀនទាក់ទងនឹងការខ្សោយ​ខាងការនិ​យា​យ និងភាសា។ 
  16. សេវាដឹកជញ្ជូន រួមមាន៖ 
    • ការ​ធ្វើ​ដំណើរ​ទៅ​និង​មក​ពី​សាលា​រៀន​ និង​នៅ​ចន្លោះ​សាលា​រៀន​ 
    • ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ និង​ជុំវិញ​អគារ​សាលារៀន​ និង​ 
    • បរិក្ខារ​ពិសេស​ (ដូច​ជា​ រថយន្ត​ក្រុង​ពិសេស​ ឬ​កែ​សម្រួល​ ឧបករណ៍​លើក​ដាក់ និងជម្រាល) ប្រសិន​បើ​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​ផ្ដល់​ការ​ដឹកជញ្ជូន​ពិ​សេ​ស​សម្រាប់​កុមារ​ដែល​មាន​ពិការ​ភាព​។​