Menu Close

(5.6) តើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេងទៀត​ត្រូវបង់​ថ្លៃសម្រាប់សេវាកម្មពាក់ព័ន្ធដែរ​ឬទេ? 

(5.6) តើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេងទៀត​ត្រូវបង់​ថ្លៃសម្រាប់សេវាកម្មពាក់ព័ន្ធដែរ​ឬទេ? 

ទេ។ គ្រប់សេវាកម្មពាក់ព័ន្ធទាំងអស់ត្រូវតែផ្ដល់ដោយឥតគិតថ្លៃជូន មា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។  ក្នុងករណី​ភាគ​ច្រើន​ មណ្ឌល​សិក្សា​ធិការ​របស់​អ្នក​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ឬ​តាម​រយៈ​ការ​ចុះ​កិច្ចសន្យា​ជា​បុគ្គល​ដែល​សមស្រប​។​  

ស្ថិត​ក្រោម​ច្បាប់​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ ការ​ព្យាបាលដោយការងារ និង​ការ​ព្យា​បាល​ដោយ​ចលនា​ ត្រូវ​ការ​ជា​បាច់​សម្រាប់​កុមារ​​ដោយ​មូលហេតុ​ខាង​វេជ្ជសាស្រ្ត​និង​ការ​អប់រំ​ គឺ​បច្ចុប្បន្ន​នេះ​ មាន​ផ្ដល់​ជូន​ដោយ​សេវា​កម្ម​កុមារ​នៃ​រដ្ឋកាលីហ្វ័រញ៉ា​។​   12 

ប្រសិន​បើសេវាកម្ម​កុមារ​របស់​រដ្ឋកាលីហ្វ័រញ៉ា​បាន​ឈប់​ផ្ដល់​សេវា​ព្យា​បា​ល​​​ដោយ​ហេតុផល​ណា​មួយ​ ហើយ​អ្នក​អាច​បង្ហាញ​ថា​ កូន​របស់​អ្នក​នៅ​បន្ត​ត្រូវ​ការ​សេវា​នោះ​​​ជា​ផ្នែក​នៃ​ការ​អប់រំ​ពិសេស​របស់គាត់ មណ្ឌល​សិក្សា​ធិការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវា​ព្យាបាល​នេះ បើ​ទោះ​បី​ជា​​​នេះ​មា​នន័យ​ថា​ជា​ការ​ចុះ​កិច្ចសន្យា​សម្រាប់ពួកគេជាមួយអង្គការមួយទៀត​ក៏​​ដោយ​។​ 3 វិវាទ​ពាក់​ព័ន្ធ​នឹង​សេវាកម្មព្យាបាលដោយការងារ ឬព្យាបាលដោយចលនា​​ត្រូវ​ដោះ​ស្រាយ​ក្នុង​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​វិវាទ​លើ​ផ្នែក​ណាមួយ​​នៃ​កម្មវិធី​អប់រំ​ពិសេស​របស់​កូន​អ្នក​។​  4   

  1. Cal. Gov. Code Secs. 7572 and 7575.[]
  2. សូមមើល ជំពូក 9 ព័ត៌មានស្ដីពីសេវាកម្ម​របស់​អន្តរ​ទីភ្នា​ក់ងារ (AB 3632)[]
  3. 34 C.F.R. Sec. 300.154(b).[]
  4. សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធីត្រឹម​ត្រូវ​តាមផ្លូវច្បាប់​​​/នីតិវិធីនៃអនុលោមភាព[]