Menu Close

(5.9) តើ​ពេល​ណា​ទើប​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​ការ​ដឹកជញ្ជូន​ជា​សេវា​កម្ម​​​ពាក់ព័ន្ធ​?​ 

(5.9) តើ​ពេល​ណា​ទើប​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​ការ​ដឹកជញ្ជូន​ជា​សេវា​កម្ម​​​ពាក់ព័ន្ធ​?​ 

ការ​ដឹក​ជញ្ជូន​ គឺ​ជា​សេវាកម្ម​​ពាក់ព័ន្ធ​ នៅ​ពេល​ណា​ដែល​វា​មាន​លក្ខណៈ​ចាំចាច់​សម្រាប់​សិស្ស​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​។​  ប្រសិន​បើ​សិស្ស​ម្នាក់​មិន​អាច​ទៅ​សាលារៀន​បាន​ សិស្ស​នោះ​មិន​អាច​ទទួ​ល​​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​នៅ​ទី​នោះ​ឡើយ​។​  ប្រសិន​បើ​សិស្ស​ម្នាក់​មិន​អាច​ទៅ​សាលារៀន​​ដោយ​ខ្លួន​ឯងបាន​ ដោយសារ​លក្ខណៈ​នៃ​ពិការភាព​ផ្នែក​រាងកាយ​ ឬ​ការយល់ដឹងរបស់គេ (បើ​ទោះ​បី​ជា​​សិស្ស​នោះ​អាច​រស់​នៅ​ក្បែរ​សាលារៀនក្ដី) ការ​ដឹកជញ្ជូន​គប្បី​ត្រូវ​ផ្ដល់​ជូន​ក្នុង​នាម​ជា​សេវាកម្ម​​ពាក់​ព័ន្ធ​​។​  ការ​ដឹកជញ្ជូន​ក៏​មាន​ផ្ដល់​ជូន​​ទៅ​និង​មក​ពីកន្លែង​ផ្សេង​ទៀត​សម្រាប់​សេ​វា​កម្ម​​ពាក់ព័ន្ធ​ ដែល​មិន​បាន​ផ្ដល់​ជូននៅ​សាលាចំណេះទូទៅរបស់​សិស្ស និងការដឹកជញ្ជូនចូល និងទៅមក​​ជុំវិញអគារសាលា។​  1  

ក្រសួង​អប់រំ​រដ្ឋកាលីហ្វ័រញ៉ា​ (CDE) បាន​បង្កើត​គោលការណ៍​ណែនាំ​​សម្រាប់​ក្រុមការ​ងារកម្មវិធី IEP ដើម្បី​ធ្វើ​ការ​កំណត់​ថា​តើ​ពេលណា​ការ​ដឹកជញ្ជូន​ត្រូវ​ចាត់​ទុក​ជា​សេវាកម្ម​​ពាក់​ព័ន្ធ​។​  គោលការណ៍​ណែ​នាំ​​ មិន​ត្រូវ​កំណត់​ជា​ដាច់​ខាត​សម្រាប់​មណ្ឌល​សិក្សា​ធិការ​នោះ​ទេ​ លើកលែង​ក្នុងវិសាលភាព​ដែល​គោលការណ៍​ណែនាំ​នោះ ដូច​គ្នា​នឹង​ច្បាប់​សហព័ន្ធ​និង​ច្បាប់​រដ្ឋ។​ គោលការណ៍​ណែ​នាំ​ គឺ​ជា​អនុសាសន៍​របស់ក្រសួង​អប់រំ​របស់​រដ្ឋ​ ជូន​ដល់​មណ្ឌលសិក្សា​ធិការ​ ស្ដីពី​គោលបំណង​នៃ​ការ​ដឹកជញ្ជូន​​សិក្សា​ក្នុង​កម្មវិធី​អប់រំពិសេស​។​ 

គោលការណ៍ណែនាំដែលបានចេញនៅថ្ងៃទី 23 ធ្នូ ឆ្នាំ 1993 និងត្រូវ​បាន​ធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនៅក្នុងច្បាប់ស្ដីពីការអប់រំ និងក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋ តាំងពីខែមិថុនា ឆ្នាំ 2017 បានចែងមួយផ្នែកថា៖ 

ចំណុច​ពិចារណា​ជា​ចម្បង៖​ តម្រូវ​ការ​សិស្ស​ 

តម្រូវ​ការ​ជាក់​លាក់​របស់​សិស្ស ត្រូវ​ជា​ការចំណុច​ពីចារណា​ជា​ចម្បង​ នៅ​ពេល​ដែលក្រុមការងារ​ IEP កំពុង​ធ្វើ​ការកំណត់​ពី​តម្រូវការ​ដឹកជញ្ជូន​ណាមួយ​។​ ចំណុច​ទាំង​អស់​នេះ អាច​រួមមាន​ជា​អាទិ៍​៖​ 

  1. ការ​ធ្វើ​រោគ​វិនិច្ឆ័យ​វេជ្ជសាស្រ្ត​ និង​ចំណុច​ពិចារណា​លើ​តម្រូវ​ការ​សុខភាព​ ថា​​តើ​​ការ​ជិះ​រថយន្ត​ក្រុង​​ចម្ងាយ​ឆ្ងាយ​អាច​ប៉ះ​ពាល់​ដល់សុខភាព​កូនសិស្ស​ណា​មួយ​ដែរ​ឬ​ទេ​ (រយៈពេល​ ការ​គ្រប់​គ្រង់សីតុណ្ហភាព​ តម្រូវការ​ចំពោះ​សេ​វា​កម្ម ភាពអាសន្ន​បន្ទាន់​ផ្នែក​សុខភាព) សមត្ថភាព​ទូទៅ​ និង​/​ឬ​កម្លាំង​ក្នុង​ការ​​ដើរ​/ប្រើ​រទេះ​រុញ​ ចម្ងាយ​មធ្យម​ពី​សាលារៀន​ឬ​ចម្ងាយ​ដែល​ត្រូវ​ការ​ដើរ​ ឬ​ប្រើរទេះ​ដោយ​ខ្លួន​ឯង​ទៅកាន់​សាលាររៀន​ ការ​ពិចារណា​អំពី​តម្រូវ​ការ​របស់កូនសិស្ស​នៅ​ក្នុង​អាកាសធាតុអាក្រក់​ ឬ​ក្ដៅ​ខ្លាំង​។​ 
  2. លទ្ធភាព​ចេញ​ចូល​ផ្នែក​រាង​កាយ​នៅ​គែមផ្លូវ​ ចិញ្ចើម​ផ្លូវ​ ដង​ផ្លូវ​ និង​ប្រព័ន្ធ​ដឹកជញ្ជន​សាធារណៈ​។​ 
  3. ការ​ពិចារណា​អំពី​សមត្ថភាព​របស់កូន​សិស្ស​ដើម្បី​ទៅ​ដល់​សាលារៀន​ទាន់​ពេ​លវេលា​ ដើម្បី​ចៀស​ការ​វង្វេង​ផ្លូវ​ ដើម្បី​ចៀស​វាង​ស្ថានភាព​ចរាចរណ៍​គ្រោះ​ថ្នាក់​ និង​ដើម្បី​ចៀស​វាង​ស្ថានភាព​គ្រោះ​ថ្នាក់​ឬ​ស្ថានភាព​នៃ​បំផ្ទុះ​ធ្ងន់ធ្ងរ​នៅ​តាម​ផ្លូវ​ទៅនិង​មក​ពី​សាលារៀន​។​ 
  4. ផែនការអន្តរាគមន៍អាកប្បកិរិយា 2 ដែលបានបញ្ជាក់ដោយកម្មវិធី IEP របស់សិស្ស និង​ការពិចារ​ណា​ពី​របៀបអនុវត្តផែនការទាំងនោះក្នុងពេលដែលកំពុងដឹកជញ្ជូនសិស្ស។ 
  5. តម្រូវ​ការ​នៃ​​ការ​ដឹក​ជញ្ជូន​នៅពាក់កណ្ដាលថ្ងៃ​ ឬ​ការ​ដឹកជញ្ជូន​ផ្សេង​ទៀ​ត​ដូច​មាន​តម្រូវ​នៅ​ក្នុង​កម្មវិធី​​ IEP របស់កូន​សិស្ស​ (ឧទាហរណ៍ ការ​ព្យា​បា​ល​​ដោយការងារ​ ឬ​ការ​ព្យាបាល​ដោយ​ចលនា​ ឬ​សេវាកម្ម​សុខភាព​ផ្លូវ​ចិត្ត​នៅ​កន្លែង​ផ្សេង​ទៀត​ ថ្នាក់​រៀន​នៅ​តាម​សហគមន៍​ ។ល។) ក៏​ត្រូវ​យក​មក​គិត​ពិចារណា​​ផង​ដែរ​ នៅ​ពេល​ក្រុមការងារ​កម្មវិធី IEP ពិភាក្សា​អំពី​ការ​កន្លែងរៀនរបស់សិស្ស និង​តម្រូវ​ការ​នៃ​ការ​ដឹក​ជញ្ជូន​។​ 
  6. សេវាកម្មឆ្នាំសិក្សាបន្ថែម តាម ច្បាប់ EC ផ្នែកទី 56345(b)(3) គួរ​តែជាការពិចារណាមួយទៀតអំពីតម្រូវការចំពោះការដឹកជញ្ជូនសិស្ស បើ​សិនជា​ត្រូវ​បានចាត់ទុកថាចាំបាច់ដើម្បីផ្ដល់ការអប់រំសា​ធារណៈសម​ស្រ​បឥតគិតថ្លៃដូចបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់កូនសិស្ស។ 

កិច្ច​ប្រជុំ​បុគ្គលិក​ដឹក​ជញ្ជូន​ និង​​កិច្ចប្រជុំ​ក្រុមការងារ IEP 

ការអនុវត្តដែលមានប្រសិទ្ធភាពតម្រូវឱ្យមានការរៀបចំនីតិវិធីសម្រាប់ការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកផ្នែកដឹកជញ្ជូន ហើយបុគ្គលិកផ្នែក​ដឹក​ជញ្ជូនត្រូវមានវត្តមានក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP នៅ​ពេល​សិស្សត្រូវការប្រើឧបករណ៍សម្របខ្លួន ឬឧបករណ៍ជំនួយ នៅពេលដែល​ឧប​​ករណ៍លើរថយន្តសាលាត្រូវបានតម្រូវឱ្យកែប្រែ នៅពេលដែលសិស្ស​បង្ហា​ញពីការលំបាកខ្លាំងផ្នែកអាកប្បកិរិយា ហើយត្រូវអនុវត្តផែនការ​អ​ន្តរាគមន៍ នៅពេលសិស្សមានសុខភាពខ្សោយហើយត្រូវការជំនួយពិសេស និង/ឬនៅពេលដែលសិស្សមានតម្រូវការពិសេសផ្សេងទៀត។ 

ជម្រើស​នៃ​ការ​ដឹក​ជញ្ជូន​ 

ដោយពិចារណា​អំពី​តម្រូវ​ការដែលកំណត់​បាន​របស់​កូន​សិស្ស​ ជម្រើស​នៃ​ការ​ដឹក​ជញ្ជូន​ អាច​រួមមាន​ជា​អាទិ៍​៖ ការ​ដើ​រ​ ការ​ជិះ​រថយន្ត​ក្រុង​សាលារៀន​រាល់​ថ្ងៃ​ ការ​ប្រើប្រាស់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ដែល​មាន​ (ការ​ចំណាយ​ប្រា​ក់​ផ្ទាល់​ខ្លួន​​ដោយ​កូន​សិស្ស​ ឬ​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេងទៀតនឹង​ត្រូវ​ទទួល​បាន​ប្រាក់​សំណង​វិញ​ពី​ទីភ្នាក់ងារ​អប់រំ​ក្នុង​មូលដ្ឋាន) ការ​ជិះ​រថយន្តក្រុង​ពិសេស​ពីកន្លែង​ទៅ​យក​ ការ​ដឹក​ជញ្ជូន​ស​ម្រាប់​ការ​អប់រំ​ពិសេស​ពី​ស្ថានីយមួយ​ទៅ​ស្ថានីយ​មួយ​ តា​មរយៈ​រថយន្ត​ក្រុង​ តាក់ស៊ី ការ​បើក​បរ​របស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេងទៀត​ដែល​ទទួល​បាន​ប្រាក់​សំណង​​ជូនមាតាបិតា/អាណាព្យាបាល​/អ្នក​មានសិទ្ធិ​អប់រំផ្សេងទៀត​​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ ឬ​មធ្យោបាយ​ដទៃ​ផ្សេង​ទៀត​ ដូច​មាន​ចែង​ដោយ​ក្រុមការងារ​កម្មវិធី IEP។ នៅ​ពេល​បង្កើត​គោលដៅ​និង​គោលបំណង​នៃ​កម្មវិធី IEP ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​កូន​សិស្ស​ ក្រុមការងារ​ IEP អាច​គិត​ពិចារណា​អំពី​ការ​បញ្ចូល​គ្នា​នូវ​សេវា​ដឹក​ជញ្ជូន​​ជា​តម្រូវ​ការ​របស់​កូន​សិស្ស​ដែល​មាន​​ការ​ប្រែ​ប្រួល​។​

ការ​ដឹក​ជញ្ជូន​ពិសេស​ ដែល​ជា​សេវាកម្ម​​ពាក់​ព័ន្ធ​​ ត្រូវ​​សរសេរ​នៅ​​ក្នុង​កម្មវិធី​ IEP របស់​កូន​សិស្ស​ ដោយ​ការ​បញ្ជាក់​ច្បាស់​ និង​គប្បី​ត្រូវ​មាន​ការ​អនុម័ត​ដោយ​មន្ដ្រី​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​។​ គេ​បាន​ផ្ដល់​អនុសាសន៍​ថា​ សេវាកម្ម​នានា​ត្រូវ​មាន​ចែងឲ្យ​បានលម្អិត​​គ្រ​ប់​គ្រាន់​ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​គូភាគី​អំពី​របៀប​ ពេលវេលា​ និងពីកន្លែង​ណា​ទៅ​កន្លែង​ណា​​​ដែល​នឹង​ការ​ផ្ដល់​ជូន​ការ​ដឹក​ជញ្ជូន​ និង​ត្រង់​ចំណុច​ណា​ដែល​ត្រូវ​រៀប​ចំ​ឲ្យ​មាន​ការ​​ទូទាត់​សងប្រាក់​ដល់មាតាបិតា/អាណាព្យាបាល​/អ្នក​មានសិទ្ធិ​អប់រំផ្សេងទៀត​ទៅ​តាម​ការ​តម្រូវ​ ចំនួន​ទឹក​ប្រាក់​ និង​ភា​ព​​ញឹក​ញាប់​នៃ​ការ​ទូទាត់សង​ប្រាក់​។​​ 

ការ​ផ្អាកមិនឲ្យជិះ​រថយន្ត​ក្រុង​សាលា​រៀន​ 

រៗម្ដង កូនសិស្សដែលទទួលបានសេវាកម្មអប់រំពិសេស​ត្រូវបានផ្អាក​មិន​ឲ្យ​ជិះរថយន្តក្រុងសាលា (EC 48900-48927 ការផ្អាកមិន​ឲ្យជិះ​ ឬការ​ប​ណ្ដេ​ញចេញ)។ ការ​ពន្យារ​ពេល​ចំពោះ​កូនសិស្ស​ដែល​ទទួល​សេវា​អប់រំ​ពិសេស​ពី​​ការ​ដឹក​ជ​ញ្ជូន​រដ្ឋ​កាលីហ្វ័រញ៉ា​ អាច​រាប់​បញ្ជូល​ជា​ការ​ផ្លាស់ប្ដូរ​​សំខាន់​មួយ​នៃ​កន្លែង​រៀន​ ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ​៖​ 1) បានដឹកជញ្ជូនសិស្ស 2) ផ្អាកមិនឲ្យសិស្សជិះដោយសារវិធានការវិន័យ និង 3) មិនផ្ដល់មធ្យោបាយដឹកជញ្ជូនផ្សេង (ការិយាល័យសិទ្ធិពលរដ្ឋ លិ​ខិតអំពីលទ្ធផល បណ្ដឹងលេខ 04-89-1236, 8 ធ្នូ 1989)។     

ការ​ផ្លាស់ប្ដូរ​ជា​សំខាន់​នៃកន្លែងរៀន តម្រូវ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ការងារ​ IEP ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​កម្មវិធី IEP របស់​កូនសិស្ស​។​ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្អាកមិនឲ្យជិះ​រថយន្ត​ក្រុងសាលា​ កូន​សិស្ស​ត្រូវ​ទ​ទួ​ល​បាន​នូវ​ទម្រង់​នៃ​ការ​ដឹក​ជញ្ជូន​មួយ​ផ្សេង​ទៀត​ ដោយ​ពុំ​មាន​គិត​ថ្លៃ​ចំ​ពោះ​កូន​សិស្ស​ ឬ​មាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិអប់រំ​ផ្សេង​ទៀត ដើម្បី​ទទួល​បាន​ការ​ធានា​​ពី​ការ​ទទួល​បាន​នូវ​ការបង្រៀន​ពិសេស​ និង​សេវាកម្ម​​តាម​ការ​ចង់​បាន​ (EC 48915.5). 

EC 48915.5(c) ចែងថា៖ 

ប្រសិន​បើ​សិស្សណា​ម្នាក់​ដែល​មាន​តម្រូវ​ការ​ពិសេស​ត្រូវ​បានផ្អាកមិន​ឲ្យជិះ​​​រថយន្តក្រុង​សាលា​ កូនសិស្ស​នោះ​មាន​សិទ្ធិ​ទទួល​បាន​ការ​ផ្ដល់​ជូន​នូវ​ជ​ម្រើ​ស​​នៃ​ការ​ដឹក​ជញ្ជូន​ផ្សេង​ទៀត​ដោយ​គ្មាន​គិត​ថ្លៃ​ចំពោះ​សិស្ស​ ឬមាតា​បិតា​/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​​ ប្រសិន​បើ​ការ​ដឹក​ជញ្ជូន​នោះ​មាន​ចែង​នៅ​ក្នុង​កម្មវិធី​អប់រំលក្ខណៈ​បុគ្គល​របស់​កូន​សិស្ស​នោះ​។​ (AB 1859 ជំពូក 492 លក្ខខន្តិកៈ ឆ្នាំ 2002 ដូចដែលបានធ្វើវិសោធ​កម្ម​ដោយ AB 685 ជំពូក 56 លក្ខខន្តិកៈ ឆ្នាំ 2007។) គោលការណ៍ណែ​នាំ​ ពុំ​បាន​លុប​ចោល​នូវ​លក្ខខណ្ឌ​ទូទៅ​នៃ​ច្បាប់​សហព័ន្ធ​ ឬ​ច្បាប់​រដ្ឋ​ឡើយ​ ដែល​នឹង​តម្រូវ​ឲ្យ​មណ្ឌល​សិក្សា​ធិការ​ផ្ដល់​ការ​ដឹក​ជញ្ជូន​ដើម្បី​ឲ្យ​សិស្ស​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​។​  គោលការណ៍​ណែ​នាំ​ពេញលេញ​អាច​ស្វែង​រក​បាន​នៅ​គេហទំព័រ​របស់ https://www.cde.ca.gov/sp/se/lr/trnsprtgdlns.asp។  

  1. 34 C.F.R. Sec. 300.34(c)(16).[]
  2. ច្បាប់ស្ដីពីការអប់រំ ផ្នែក 56520-56525[]