កាតព្វកិច្ចរបស់មណ្ឌលសិក្សាធិការដែលត្រូវផ្ដល់ការដឹកជញ្ជូននឹងអាស្រ័យលើមូលហេតុដែលកូនរបស់អ្នកត្រូវការការដឹកជញ្ជូនក្រៅមណ្ឌលសិក្សាធិការ។
នៅពេលសិស្សម្នាក់ត្រូវបានដាក់បញ្ចូលនៅក្នុងសាលារៀនមួយនៅក្រៅមណ្ឌលសិក្សាធិការរបស់ខ្លួនស្របតាមកម្មវិធី IEP អាចដោយសារមូលហេតុនៃការគ្មានកម្មវិធីសមស្របនៅក្នុងមណ្ឌលសិក្សាធិការ អាចថានៅក្នុងមណ្ឌលសិក្សាធិការរបស់សិស្ស ឬទីតាំងមណ្ឌលសិក្សាធិការដែលសាលារៀនត្រូវចូលរៀននោះស្ថិតនៅ ត្រូវផ្ដល់ការដឹកជញ្ជូនដែលចាំបាច់។ មណ្ឌលសិក្សាធិការមួយណាដែលនឹងផ្ដល់ការដឹកជញ្ជូននឹងអាស្រ័យទៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងការចូលរួមអន្តរមណ្ឌលសិក្សាធិការ ដែលចរចាដោយមណ្ឌលសិក្សាធិការចំនួនពីរដើម្បីអនុញ្ញាតឲ្យសិស្សចូលរៀននៅសាលារៀននៅក្នុងមណ្ឌលសិក្សាធិការរបស់ខ្លួន។ 1
នៅពេលដែលកុមារចូលរៀននៅមណ្ឌលសិក្សាធិការនៅក្នុងមណ្ឌលដែលខ្លួនស្នាក់នៅ ប៉ុន្តែសេវាកម្មពាក់ព័ន្ធរបស់គេត្រូវផ្ដល់ជូននៅក្នុងទីកន្លែងមួយមិនស្ថិតនៅក្នុងមណ្ឌលសិក្សាធិការដែលកុមារស្នាក់នៅ ការដឹកជញ្ជូនទៅនិងមក ត្រូវផ្ដល់ជូនដោយមណ្ឌលសិក្សាធិការដែលសិស្សនោះស្នាក់នៅ។
នៅពេលដែលសិស្សម្នាក់ចូលរៀននៅសាលារៀននៅក្នុងមណ្ឌលសិក្សាធិការរបស់ខ្លួន ប៉ុន្តែចង់ឲ្យគេដាក់ចុះនៅទីតាំងមួយនៅក្រៅមណ្ឌលសិក្សាធិការនៅក្រោយម៉ោងសិក្សា (ដូចជានៅផ្ទះសាច់ញាតិសម្រាប់ការថែទាំកុមារ ឬមណ្ឌលថែទាំកុមារ) សិទ្ធិនេះមិនទាន់ច្បាស់នៅឡើយទេ និងអាចធានាបាន ប្រសិនបើមានចែងជាពិសេសនៅក្នុងកម្មវិធី IEP។
- សូមមើល Cal. Ed. Code Secs. 46600 និងផ្នែកបន្តបន្ទាប់។[↩]
