Menu Close

(5.15) តើ​ពេល​ណា​ដែល​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​ការព្យាបាល​ដោយ​ការ​ងារ ឬ​ការ​ព្យាបាល​ដោយចលនា​ ​ជា​សេវាកម្ម​ពាក់ព័ន្ធ​?​ 

(5.15) តើ​ពេល​ណា​ដែល​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​ការព្យាបាល​ដោយ​ការ​ងារ ឬ​ការ​ព្យាបាល​ដោយចលនា​ ​ជា​សេវាកម្ម​ពាក់ព័ន្ធ​?​ 

ការ​ព្យាបាល​មុខងារ​វិជ្ជាជីវៈ (OT) និង​ការ​ព្យាបាល​ដោយ​ចលនា​ (PT) គឺ​ជា​សេវាកម្ម​​ពាក់​ព័ន្ធ​ដែល​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដែលបានកំណត់​និយម​ន័យក្រោម​ច្បាប់​សហព័ន្ធ​និង​ច្បាប់​រដ្ឋ​។​  1  វា​មិន​មែន​ជា​រឿង​ធម្មតា​សម្រាប់​​ប្រើពាក្យ​ទាំង​នេះ​ជាមួយ​គ្នា​សម្រាប់​សិស្ស​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាំង​ពីរ​ទម្រង់​នេះ​ទេ​។​  ទាំងសេវាកម្ម OT និង PT ជា​ទូទៅ​ដោះ​ស្រាយ​បញ្ហាមុខងារ​ចលករធំ ​និង​ចល​ករ​តូចរបស់សិស្ស​​។​  ឧទាហរណ៍​ សិស្ស​អាចមាន​បញ្ហា​ក្នុង​ការ​រត់​ ការ​ដើរ​ ការ​គប់​ ការ​ចាប់​ ឬ​ការ​លោត​ (ចលករ​ធំ) ឬ​ការ​សរសេរ​ ការវាយអត្ថបទ ការ​គូររូប​ ឬ​ការ​បិទ​ឡេវអាវ​ និង​ការរូត​ខោ (ចលករ​តូច​)​។​  បន្ថែម​លើ​នេះ​ មុខងារ​ចលករ​របស់​សិស្ស​ អាច​បះ​ពាល់​ដល់​ជំនាញ​រស់​នៅ​ឯករាជ្យ​​។​  បើសិនជាសិស្សមានការលំបាកទាក់ទងនឹងការដំណើរការមុខងារចលករដែលប៉ះពាល់ដល់សមត្ថភាពរបស់គាត់ក្នុងការរៀននៅសាលា ដូច​ជា​ការ​លំបាកក្នុងការចាប់កាន់ខ្មៅដៃ ឬប្រើកន្ត្រៃ ឬក្នុងការអភិវឌ្ឍជំនាញរស់​នៅប្រចាំថ្ងៃ ដូចជាការញ៉ាំឬការស្លៀកពាក់ នេះអាចជាសូចនាករក្រៅ​ផ្លូវ​ការនៃតម្រូវការចំពោះ “សេវាកម្មពាក់ព័ន្ធ” នៃ OT/PT។ 

សេវាកម្ម OT ក៏ដោះស្រាយជំនាញដំណើរការវិញ្ញាណផងដែរ ដែលសំ​ដៅ​លើ​របៀបដែលប្រព័ន្ធប្រសាទរបស់យើងទទួល និងប្រើព័ត៌មានខាងវិញ្ញាណ​ពីមជ្ឈដ្ឋាន។ ព័ត៌មានខាងវិញ្ញាណរួមមានអ្វីដែលយើងមើលឃើញ ស្ដាប់ឮ ប៉ះ ភ្លក្ស និ​ង​ទីតាំងរាងកាយរបស់យើងនៅក្នុងលំហ។ បើសិនជាសិស្សមានការលំបាកក្នុងការដំណើរការខាងវិញ្ញាណ គាត់អាច​នឹងមានការលំបាកក្នុងការធ្វើដំណើរនៅក្នុងមជ្ឈដ្ឋានសាលារៀន ដោយ​សារការរំញោចលើសកម្រិត ឬក្រោមកម្រិត។ ឧទាហរណ៍ សិស្សម្នាក់អាចគេចពីថ្នាក់រៀនដែលមានសំឡេងឮៗ ឬភ្លើងភ្លឺ​ដោយ​សារភាពរំញោចជ្រុលរបស់គាត់ទៅនឹងព័ត៌មានតាមចក្ខុវិញ្ញាណ និងតាមសោតវិញ្ញាណ ដែលត្រូវការសេវាកម្ម OT ជាសេវាកម្មពាក់ព័ន្ធ។ 

សេវាកម្ម​​ OT/PT ​ទទួលឥទ្ធិពលពី​​ច្បាប់​រដ្ឋកាលីហ្វ័រញ៉ា​ ដែល​ជា​ទូទៅ​ហៅ​ថា​ AB 3632 ដែល​ផ្លាស់ប្ដូរ​ទំនួល​ខុស​ត្រូវ​សម្រាប់​ការ​ផ្ដល់​សេវាកម្ម​​ពាក់​​ព័ន្ធ​ជាក់លាក់​ពី​មណ្ឌល​សិក្សា​ធិការ​ទៅទីភ្នាក់​ងារ​ដទៃ​ទៀត​ ក្នុង​កា​លៈ​ទេសៈ​ជាក់លាក់​មួយ​ចំនួន​ (នៅ​ក្នុង​ករណី​នេះ​ ទៅ​ផ្នែក​សេវា​កុមារ​របស់​រដ្ឋកាលីហ្វ័រញ៉ា​ (CCS))។  បញ្ហា​ជា​ច្រើន​ដែល​កើត​មាន​ឡើង​ពាក់​ព័ន្ធ​នឹង​ OT/PT មាន​ពិភាក្សា​នៅក្នុង ជំពូក 9 ព័ត៌មានស្ដីពី​សេវាកម្មរបស់អន្តរ​ទីភ្នាក់ងារ (AB 3632)។  ក្នុង​ចំណោម​បញ្ហា​ទាំង​អស់​នេះ​ មាន​ដូច​ខាង​ក្រោម៖​ 

  1. តើ​នីតិវិធី​សម្រាប់​ការ​ទទួល​បាន​ OT/PT មាន​អ្វី​ខ្លះ​? 
  2. តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​សិស្ស​ម្នាក់​ពុំ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​សិទ្ធិ​ទទយល​បាន​ CCS ប៉ុន្តែ​នៅ​បន្ត​ត្រូវ​ការ​ OT/PT សម្រាប់​មូល​ហេតុ​នៃ​ការ​អប់រំ​?​ 
  3. ប្រសិ​នបើ​ CCS កំណត់​ថា​ OT/PT ពុំ​មាន​ជា​ “លក្ខណៈ​ចាំ​បាច់​ខាង​វេជ្ជសាស្រ្ត​” តើ​សិស្ស​នោះ​នៅ​បន្ត​មាន​សិទ្ធិ​ទទួល​បាន​ OT/PT ក្នង​នាម​ជា​សេវាកម្ម​​ពាក់​ព័ន្ធ​​ទៀត​ដែរឬទេ​? ប្រសិន​បើ​ដូច្នេះ​មែន​ តើ​អ្នក​ណា​ជា​អ្នក​ផ្ដល់​សេវា​កម្ម​នេះ​?​ 
  1. 34 C.F.R. Secs. 300.34(a)(6) & (a)(9); 5 C.C.R. Sec. 3051.6.[]