Menu Close

(5.16) តើ​ពេល​ណា​ដែល​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​ការព្យាបាលផ្នែក​និយាយ និង​ភាសា​​ជា​សេវាកម្ម​ពាក់ព័ន្ធ​?​ 

(5.16) តើ​ពេល​ណា​ដែល​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​ការព្យាបាលផ្នែក​និយាយ និង​ភាសា​​ជា​សេវាកម្ម​ពាក់ព័ន្ធ​?​ 

ការ​ព្យាបាល​ផ្នែកការនិយាយ​និង​ភាសា​ អាច​ជា​សេវាកម្ម​​ពាក់​ព័ន្ធ​ដែល​មាន​ការ​ស្នើ​សុំ​ញឹក​ញាប់​បំផុត​។​ ការ​ព្យាបាល​សម្ដី​ ដោះ​ស្រាយ​បញ្ហា​ការ​ពិបាក​ក្នុង​ការ​បញ្ចេញ​សូរ​សព្ទ​ភាសា​ ដែល​ជា​ពិការភាព​​ទូទៅ​មួយ​។​  ការ​ព្យាបាល​ភាសា​ ដោះ​ស្រាយ​បញ្ហា​ការលំបាក​ក្នុង​ការ​ចង​ចាំ​ ការ​បញ្ហាញ​តាម​ពាក្យសម្ដី​ និង​ការ​ស្ដាប់​។​  ប្រសិន​បើ​កូន​របស់​អ្នក​ មាន​បញ្ហាលំបាក​ក្នុងផ្នែក​សម្ដី​និង​ភាសា​ អ្នកគប្បី​ស្នើសុំ​មណ្ឌល​សិក្សា​ធិការ​ជា​លាយលក្ខណ៍​អក្សរ​ ដើម្បី​​ធ្វើ​ការ​វាយតម្លៃ​ផ្នែក​សម្ដី​និង​ភាសា​។​  សិស្ស​ណាម្នាក់​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​អាច​ទទួល​បាន​ការ​​ព្យាបាល​ការនិយាយនិង​ភាសា​ ប្រសិន​បើ​សិស្ស​នោះ​ត្រូវ​ការ​សេវាកម្ម​​នោះ​ដើ​ម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស​។