ទេ។ សិស្សក្នុងកម្មវិធីអប់រំពិសេសមិនចាំបាច់ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានសម្រាប់ការចុះខ្សោយនៃការនិយាយនិងភាសា (SLI) ដើម្បីទទួលបានសេវាផ្នែកនិយាយនិងភាសាពីមណ្ឌលសិក្សាធិការឡើយ។ ផ្ទុយទៅវិញ មណ្ឌលសិក្សាធិការត្រូវប្រើលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបានសេវាកម្មពាក់ព័ន្ធ ដែលមានរាប់បញ្ចូលក្នុងច្បាប់រដ្ឋនិងច្បាប់សហព័ន្ធ និងបទប្បញ្ញត្តិនានាដើម្បីកំណត់ថាតើសិស្សត្រូវការសេវាផ្នែកនិយាយនិងភាសា និងការគាំទ្រដែរឬទេ។ សេវាកម្មពាក់ព័ន្ធ ដូចជាសេវាផ្នែកនិយាយនិងភាសា គឺជាសេវាកម្មណាមួយដែលចាំបាច់ដើម្បីជួយដល់សិស្សណាម្នាក់ឲ្យទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំពិសេសរបស់គេ។ 1
ដើម្បីមានលក្ខណៈសម្បត្តិទទួលបានសេវអប់រំពិសេស សិស្សម្នាក់ចាំបាច់ត្រូវមានពិការភាពដែលបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យនៃសិទ្ធិទទួលបានសេវា យ៉ាងយោចណាស់ត្រូវមានពិការភពប្រភេទណាមួយដែរ។ SLI គឺជាពិការភាពមួយក្នុងចំណោមពិការភាពទាំងនោះ។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ SLI តម្រូវឲ្យសិស្សម្នាក់បំពេញតាមចំណុចគោលនៃមុខងារផ្នែកភាសានិងសម្ដីជាក់លាក់ រួមបញ្ចូលទាំងពិន្ទុទនចំពោះតេស្តស្តង់ដាផងដែរ។ នៅពេលដែលសិស្សម្នាក់បំពេញតាមកម្រិតគោលសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស ដោយមិនគិតពីប្រភេទពិការភាព មណ្ឌលសិក្សាធិការ ត្រូវប្រើលក្ខខណ្ឌវិនិច្ឆ័យសិទ្ធិទទួលបានសេវាសម្រាប់សេវាកម្មពាក់ព័ន្ធ ដើម្បីកំណត់ពីតម្រូវការចំពោះសេវាផ្នែកសម្ដីនិងភាសា។
- 34 C.F.R. Sec. 300.34(a); Cal. Ed. Code Sec. 56363.[↩]
