បាទ/ចាស។ បើសិនជាកូនរបស់អ្នកមិនចេះនិយាយផ្ទាល់មាត់ ឬមិនចេះប្រើពាក្យសម្ដី អ្នកប្រហែលជាចង់ស្នើមណ្ឌលសិក្សាធិការឱ្យចុះកិច្ចសន្យាជាមួយអ្នកជំនាញប្រាស្រ័យទាក់ទងផ្នែកមិនប្រើពាក្យសម្ដីដើម្បីធ្វើការវាយតម្លៃ ដូចជាបច្ចេកវិទ្យាជំនួយ (AT) ឬការវាយតម្លៃការប្រាស្រ័យទាក់ទងបែបជំនួសនិងបន្ថែម (ACC)។ អាស្រ័យលើលទ្ធផលនៃការវាយតម្លៃ ក្រុមការងារ IEP អាចធ្វើការសម្រេចថា កូនរបស់អ្នកត្រូវការសេវាឯកទេស ដូចជា ឧបករណ៍ទំនាក់ទំនងតាមកុំព្យូទ័រ និងការបង្រៀនការប្រើប្រាស់បរិក្ខារនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ សូមមើលសំណួរពាក់ព័ន្ធនឹង បច្ចេកវិទ្យាជំនួយ ខាងក្រោម។
