បាទ/ចាស។ ប្រសិនបើចាំបាច់ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស សេវាប្រឹក្សាយោបល់ ដែលមានផ្ដល់ជូនសម្រាប់សិស្សដូចខាងក្រោម៖
- សេវាប្រឹក្សាយោបល់ និងសេវាណែនាំសម្រាប់សិស្សដែលត្រូវការសេវាកម្មបន្ថែម ដើម្បីបំពេញបន្ថែមលើការណែនាំជាប្រចាំ និងកម្មវិធីប្រឹក្សាយោបល់
- ការប្រឹក្សាផ្នែកអប់រំដើម្បីជួយក្នុងការធ្វើផែនការ និងការអនុវត្តកម្មវិធីអប់រំបន្ទាន់ និងរយៈពេលវែងរបស់សិស្ស
- ការប្រឹក្សាអំពីអាជីពដើម្បីវាយតម្លៃទេព្យកោសល្យ សមត្ថភាព និងចំណាប់អារម្មណ៍របស់សិស្ស ដើម្បីធ្វើការសម្រេចចិត្តលើអាជីពជាក់ស្ដែង
- ការប្រឹក្សាផ្ទាល់ខ្លួនដើម្បីជួយសិស្សឱ្យអភិវឌ្ឍសមត្ថភាពដើម្បីដំណើរការមុខងារទំនួលខុសត្រូវសង្គម និងផ្ទាល់ខ្លួន និង
- ជំនួយក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន។ 1
សេវាប្រឹក្សាយោបល់ ត្រូវតែផ្ដល់ដោយបុគ្គលិកសង្គមកិច្ច អ្នកចិត្តសាស្រ្ត អ្នកប្រក្សាយោបល់ណែនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបុគ្គលិកដទៃផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ 2
