នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សេវាកម្មសុខភាពផ្លូវចិត្តដែលទាក់ទងនឹងការអប់រំ (ERMHS) សំដៅលើបណ្ដាសេវាកម្មពាក់ព័ន្ធដែលមានសម្រាប់សិស្សដែលមានតម្រូវការសុខភាពផ្លូវចិត្ត រួមទាំងសេវាកម្មផ្លូវចិត្ត ការប្រឹក្សាលក្ខណៈបុគ្គល ឬជាក្រុម ការបណ្ដុះបណ្ដាលនិងការប្រឹក្សាសម្រាប់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬសេវាកម្មសង្គមកិច្ច។ អ្នកអាចរកមើលព័ត៌មានបន្ថែមស្តីពី ERMHS នៅទីនេះ៖ https://www.disabilityrightsca.org/publications/educationally-related-mental-health-services-ermhs
បើសិនជាអ្នកជឿថាកូនរបស់អ្នកនឹងទទួលប្រយោជន៍ពីសេវាកម្ម ERMHS អ្នកអាចស្នើសុំការវាយតម្លៃ ERMHS បាន។ សូមមើល ជំពូក 2៖ ព័ត៌មានស្ដីពីរង្វាយតម្លៃ/ការវាយតម្លៃ។
