Menu Close

(5.25) តើសេវា WRAP ជាអ្វី?  

(5.25) តើសេវា WRAP ជាអ្វី?  

សេវាកម្ម WRAP ឬ “ដិតដល់” សំដៅលើគំរូនៃសេវាកម្មផ្អែកលើភាព​ទូលំ​ទូលាយ ភាពដិតដល់ និងចំណុចខ្លាំងសម្រាប់កុមារ និងមនុស្សវ័យក្មេង​ដែលមានតម្រូវការផ្នែកអាកប្បកិរិយា និងសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ដែល​ប្រឈមនឹងហានិភ័យនៃការដាក់នៅកន្លែងដែលមានការរឹតបន្តឹង (ឧ មណ្ឌលស្នាក់នៅព្យាបាល រយៈពេលខ្លី ឬមណ្ឌលឃុំឃាំងអនីតិជន)។  

សេវាកម្ម WRAP អាចត្រូវបានផ្ដល់តាមរយៈការអប់រំពិសេស ​ជាសេវាកម្ម​​ពាក់​ព័ន្ធ​ បើសិនជាសេវាកម្មទាំងនោះចាំបាច់ដើម្បីឱ្យកុមារទទួល​បានប្រ​យោ​ជន៍ពីការអប់រំពិសេស។ ជារឿយៗ មណ្ឌលសិក្សាធិការចុះកិច្ចសន្យាជាមួយអ្នកផ្ដល់សេវាសុខ​ភាព​ផ្លូវ​ចិត្តក្នុងខោនធីមូលដ្ឋានដើម្បីផ្ដល់សេវាកម្ម WRAP។  

សិស្សក៏អាចទទួលបានសេវាកម្ម WRAP តាមរយៈប្រព័ន្ធសុខុមាលភាព​កុមារ ឬប្រព័ន្ធយុត្តិធម៌អនីតិជនផងដែរ។ ជាញឹកញាប់អ្នកផ្តល់សេវាកម្ម WRAP ទាំងនេះចូលរួមកិច្ចប្រជុំកម្មវិធី IEP ដើម្បី​សម្របសម្រួលសេវាកម្មនៅទូទាំងផ្ទះ សាលារៀន និងសហគ​ម​ន៍​។