Menu Close

(5.29) កូន​របស់​ខ្ញុំ​ត្រូវ​ការ​ជំនួយ​សុខភាព​តាម​ផ្ទះ​ដើម្បី​ចូល​រៀន​នៅ​សា​លា​រៀន​បាន​។​ តើ​គេ​អាច​ទទួល​បាន​ជំនួយ​ដែល​ផ្ដល់ថវិកា​ដោយ​ទីភ្នាក់ងារ​មិន​មែន​អប់រំ​ដែរ​ឬ​ទេ​? 

(5.29) កូន​របស់​ខ្ញុំ​ត្រូវ​ការ​ជំនួយ​សុខភាព​តាម​ផ្ទះ​ដើម្បី​ចូល​រៀន​នៅ​សា​លា​រៀន​បាន​។​ តើ​គេ​អាច​ទទួល​បាន​ជំនួយ​ដែល​ផ្ដល់ថវិកា​ដោយ​ទីភ្នាក់ងារ​មិន​មែន​អប់រំ​ដែរ​ឬ​ទេ​? 

បាទ/ចាស។​ Medi-Cal នឹងទូទាត់ និងផ្ដល់ជំនួយការផ្នែកសុខភាពម្នាក់ឱ្យទៅសាលា​រៀន​ជាមួយកូនរបស់អ្នក បើសិនជាបំពេញតាមលក្ខខណ្ឌតម្រូវខាង​ក្រោ​ម​៖ 

  1. កូនរបស់អ្នកមានកម្មវិធី​ IEP 
  2. កម្មវិធី IEP ពិចារណាថា កន្លែងរៀនដែលមានការរឹតបន្តឹងតិច​សម្រាប់​កូនអ្នកគឺនៅក្នុងសាលារៀន 
  3. កូនរបស់អ្នកមានសិទ្ធិទទួល Medi-Cal ឬ Medi-Cal ត្រូវបានផ្ដល់​ដល់កូ​នរបស់អ្នករួចហើយជាមួយជំនួយការម្នាក់ដើម្បីឱ្យកូនរបស់អ្នកទទួលបាន “សេវាកម្មវេជ្ជសាស្ត្រទ្រទ្រង់ជីវិត” នៅផ្ទះ។  

ប្រសិន​បើ​កូន​របស់​អ្នក​មាន​កម្មវិធី​ IEP ហើយ​គេ​មាន​សិទ្ធិ​ទទួល​បាន​កម្មវិធី​ Medi-Cal និង​អាច​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដោយសារ​ស្ថានភាព​សុខភាព​របស់​ខ្លួន​ នោះ​កូន​ទាំងនោះ​មាន​សិទ្ធិ​ទទួល​បាន​ជំនួយសុខភាព​នៅ​តាម​ផ្ទះ​ដែលផ្ដល់ថវិកា​ដោយ​សេវាកម្ម​សុខភាព​រដ្ឋកាលីហ្វ័រញ៉ា​ ដើម្បី​អមដំណើរ​កុមា​រទាំង​​នោះ​ក្នុង​អំឡុង​ថ្ងៃ​សិក្សា​របស់​គេ​ និង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​និង​មក​​ពី​សាលារៀន​ ប្រសិន​បើ​កុមារទាំង​​នោះ​កំពុង​ទទួល​បាន​ជំនួយ​តាម​រយៈ​កម្មវិធី Medi-Cal សម្រាប់​សេវាកម្ម​គាំ​ពារ​ជីវិត​ក្នុង​អំឡុង​ពេល​នោះ​រួចទៅហើយ។​ 1  សេវា​កម្មវេជ្ជសាស្ត្រទ្រទ្រង់​ជីវិត​ សំដៅ​លើ​សេវា​កម្ម​សម្រាប់​សិស្ស​ដែល​មាន​ពិ​ការ​ភាព​ ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា ឬឧបករណ៍​វេជ្ជសាស្រ្ត​​​ដែល​បំពេ​ស​ម្រា​ប់​​ការ​បាត់​បង់​ការ​ប្រើប្រាស់​មុខងារ​រាងកាយ​សំខាន់​តាមធម្មតា និង​ដែល​ត្រូវ​ការ​ការថែទាំ​ដោយ​គិលានុបដ្ឋាក​ជំនាញ​​ប្រចាំ​ថ្ងៃ ដើម្បី​បញ្ជៀស​​ពិការ​ភាព​ធ្ងន់ធ្ងរ​ថែមទៀត ឬការបាត់បង់ជីវិត​។​ 2 

សម្រាប់សិស្សអប់រំពិសេសដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវដើម្បីឱ្យ Medi-Cal បង់ប្រាក់ដើម្បីឱ្យជំនួយការសុខភាពនៅផ្ទះទៅសាលា​រៀន​របស់សិស្ស សិស្សទាំងនោះអាចនៅតែមានសិទ្ធិទទួលបានជំនួយ​នៅ​ក្នុង​សាលារៀនដោយបុគ្គលិកសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ពោលគឺ គិលានុបដ្ឋាកសាលារៀន គ្រូពេទ្យ ។ល។) ដែលត្រូវបានបណ្ដុះ​បណ្ដាល​ក្នុងការផ្ដល់ “សេវាថែទាំសុខភាពរាងកាយឯកទេស”។3 “សេវាកម្មថែទាំសុខភាពឯកទេស” គឺជាសេវាកម្មសុខភាព​ដែលគ្រូពេទ្យ​រប​ស់សិស្សជាអ្នកចេញវេជ្ជបញ្ជា ហើយសេវានោះមានភាពចាំបាច់​ក្នុងអំ​ឡុងម៉ោងសិក្សា ដើម្បីឱ្យកូនរបស់អ្នកអាចចូលរៀនបាន។4 ឧទាហរណ៍អំពីសេវាកម្មទាំងនោះមានជាអាទិ៍៖ ការឱ្យលេបថ្នាំ ការ​ប្ដូរឬ​កា​រតាមដានការបញ្ចូលអាហារឬថ្នាំតាមបំពង់ចូលក្រពះ ការសុង និងសេ​វា​កម្មផ្សេងទៀតដែលត្រូវការការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវេជ្ជសាស្ត្រ។5 សូមមើល ជំពូក 14 ព័ត៌មាន​ស្តីពី​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​។] 

  1. Cal. Gov’t. Code § 7575(e).[]
  2. 2 C.C.R. Sec. 60400(b).[]
  3. Cal. Ed. Sec. 49423.5.[]
  4. 5 C.C.R. Sec. 3051.12.[]
  5. Cal. Ed. Code Sec. §56363(b)(12).[]