វាអាស្រ័យលើលក្ខណៈនៃសេវាកម្មដែលកូនរបស់អ្នកត្រូវការ ព្រោះមានភាពខុសគ្នារវាង “សេវាកម្មវេជ្ជសាស្ត្រ” និង “សេវាកម្មសុខភាព”។ “សេវាកម្មវេជ្ជសាស្ត្រ” គឺជា “សេវាកម្មដែលផ្ដល់ដោយគ្រូពេទ្យដែលមានអាជ្ញាបណ្ណ។” 1 ប៉ុន្តែ បើសេវាកម្មត្រូវបានផ្ដល់ដោយគិលានុបដ្ឋាកសាលារៀន ឬបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដទៃទៀត និងមិនមែនជាសេវាកម្មដែល ត្រូវតែផ្ដល់ដោយគ្រូពេទ្យដែលមានអាជ្ញាបណ្ណ ដូច្នេះសេវាកម្មនោះមិនមែនជាសេវាកម្ម វេជ្ជសាស្ត្រទេ។ ក្នុងករណីនោះ មណ្ឌលសិក្សាធិការអាចផ្ដល់សេវាកម្មនេះជាសេវាកម្មសុខភាពបាន។ Cedar Rapids Community School Dist. v. Garret F., 526 U.S. 66 (1999).
”សេវាកម្មសុខភាព” គឺជាសេវាកម្មដែលចាំបាច់ដើម្បីជួយសិស្សដែលមានពិការភាពឱ្យចូលរៀនបាន។ ប្រសិនបើកូនរបស់អ្នកត្រូវការសេវាកម្មសុខភាព ដើម្បីអាចចូលរៀននៅសាលាក្នុងកម្រិតណាមួយ នោះគាត់ត្រូវការសេវាកម្មនោះដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ 2 ថ្វីបើសេវាកម្មទាំងអស់នេះ មានតម្លៃថ្លៃ និងចំណាយពេលយូរ សេវាគិលានុបដ្ឋកបន្តបន្ទាប់ ពេញមួយថ្ងៃ មណ្ឌលសិក្សាធិការ ត្រូវផ្ដល់សេវាកម្មទាំងនោះ ប្រសិនបើសេវាទាំងនោះជា “សេវាគាំពារ” ដែលអាចឲ្យកុមារបន្តស្ថិតនៅសាលារៀន ក្នុងអំឡុងពេលថ្ងៃ និងអាចទទួលបានការអប់រំដែលមានអត្ថន័យខ្លឹមសារ។ 3
- 34 C.F.R. Sec. 300.34(c)(5).] ] លើកលែងតែសេវាកម្មវេជ្ជសាស្រ្តទាំងឡាយដែលសម្រាប់ “គោលបំណងនៃការធ្វើរោគវិនិច្ឆ័យ ឬការវាយតម្លៃ” បើពុំដូច្នេះទេ មណ្ឌលសិក្សាធិការមិនទទួលខុសត្រូវក្នុងការផ្ដល់សេវាកម្មវេជ្ជសាស្រ្តជាសេវាកម្មពាក់ព័ន្ធឡើយ។ [[34 C.F.R. Sec. 300.34(a).[↩]
- Irving Independent School Dist. v. Tatro, 468 U.S. 883, 892 (U.S. 1984).[↩]
- Cedar Rapids Community School Dist. សូមមើលផងដែរនូវ ជំពូក 14 ព័ត៌មានស្ដីពីសិទ្ធិរបស់សិស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។ [↩]
