Menu Close

(5.37) តើ​ខ្ញុំ​អា​ច​ធ្វើ​អ្វី​បាន​ ប្រសិន​បើកូន​របស់​ខ្ញុំ​មិនកំពុង​​ទទួល​បាន​សេវា​កម្មពាក់​ព័ន្ធ​ ដូច​ដែល​មាន​ចែង​ក្នុងកម្មវិធី​ IEP ដោយសារ​អ្នក​ផ្ដល់​សេវា​អវត្តមាន​?​ 

(5.37) តើ​ខ្ញុំ​អា​ច​ធ្វើ​អ្វី​បាន​ ប្រសិន​បើកូន​របស់​ខ្ញុំ​មិនកំពុង​​ទទួល​បាន​សេវា​កម្មពាក់​ព័ន្ធ​ ដូច​ដែល​មាន​ចែង​ក្នុងកម្មវិធី​ IEP ដោយសារ​អ្នក​ផ្ដល់​សេវា​អវត្តមាន​?​ 

ការអនុវត្តល្អគឺត្រូវដោះស្រាយលទ្ធភាពនៃការអវត្តមាននៅពេលចាប់ផ្តើមដំបូង អំឡុងពេលកិច្ចប្រជុំក្រុមការងារកម្មវិធី IEP នៅពេលដែល​សេវា​ក​ម្ម​ពាក់ព័ន្ធកំពុងត្រូវបានបន្ថែម ឬពិចារណា។ បន្ទាប់​មក ក្រុមការងារ​ IEP អាច​​ធ្វើ​ផែន​ការ និងកំណត់​នៅ​ក្នុង​គ្រោង​ IEP នូវ​អ្វី​ដែល​នឹង​កើ​ត​មាន​ឡើង​ ប្រសិន​បើអ្នក​ផ្ដល់សេវាកម្មពាក់​ អវត្តមាន​។​ 

ការធ្វើផែនការជាមុនគឺមានសារៈសំខាន់បំផុតក្នុងករណីសេវាកម្មគឺចាំបាច់ដើម្បីឱ្យកូនរបស់អ្នកចូលរៀននៅសាលាបាន (ដូចជាការដឹកជញ្ជូន ឬ​សេវាកម្មសុខភាព​រ​បស់សាលារៀន) ឬចូលរៀននៅសាលាដោយ​សុវត្ថិ​ភាព (ដូចជាជំនួយការផ្នែកអាកប្បកិរិយា)។  វាមិន​អាច​ទទួល​យក​បាន​ទេ​សម្រាប់​កុមារ​ដែល​មិន​បាន​ចូល​សាលា​ ឬ​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​ពិសេស​​ៗ​ ដូច​ជា​ដំណើរ​កម្សាន្ត​ចុះ​កម្មសិក្សា​ ដោយសារ​ការ​ខកខាន​របស់មណ្ឌល​សិក្សា​ធិការ​ក្នុងការ​ផ្ដល់សេវា​កម្ម​ដែល​ចាំ​បាច់​។​ ទោះបីជាមណ្ឌលសិក្សាធិការចុះកិច្ចសន្យាជាមួយទីភ្នាក់ងារផ្សេងដើម្បីផ្ដល់សេវាកម្មទាំងនេះក៏ដោយ ក៏មណ្ឌលសិក្សាធិការនៅតែទទួល​ខុស​ត្រូវ​ក្នុ​ងការធានាថាកូនរបស់អ្នកទទួលបានសេវាកម្មដូចបានសរសេរនៅក្នុងកម្មវិធី IEP របស់កុមារដដែល។ 1. វា​ជា​ការ​ពិសេស​ចាំ​បាច់​ដែល​មណ្ឌល​សិក្សា​ធិការ​មាន​ផែន​ការ​ដើម្បី​ធានា​ថា​ អ្នក​ផ្ដល់​សេវា​ជំនួស​នឹង​មាន​វត្តមាន​។​   

បើសិនជាអ្នកផ្ដល់សេវាអវត្តមាន អ្នកគួរស្នើសុំអ្នកជំនួសពីមណ្ឌល​សិក្សា​ធិការភ្លាម។ បើសិនជាមណ្ឌលសិក្សាធិការមិនបានផ្ដល់អ្នកជំនួស អ្នកគួរស្នើសុំកិច្ច​ប្រ​ជុំកម្មវិធី IEP ហើយសុំឱ្យមានការកត់ត្រាអវត្តមានទាំងអស់​នៅក្នុង​កំណ​ត់ហេតុកិច្ចប្រជុំកម្មវិធី IEP និងសួរមណ្ឌលសិក្សាធិការ ថាតើមណ្ឌលសិ​ក្សា​ធិការ នឹងធ្វើដូចម្ដេចដើម្បីស្ដារការប៉ះពាល់នៃអវត្តមានទាំងនោះ។     

មណ្ឌល​សិក្សា​ធិការ​ ត្រូវ​តែផ្ដល់​សេវាកម្ម​​ដែល​មាន​ចែង​នៅ​ក្នុង​កម្មវិធី​​ IEP របស់​សិស្ស​។​  នៅ​ពេល​ដែល​មណ្ឌល​សិក្សា​ធិការ​ (ឬ​អ្នក​ផ្ដល់សេវា​ជា​ទីភ្នាក់ងារ​រដ្ឋឬ​ឯក​ជន​) ខកខា​ន​មិន​បាន​ផ្ដល់សេវា​ នោះ​អ្នក​អាច​ដាក់​ពាក្យ​បណ្ដឹងពីបទ​អនុលោមភាព​តាម​ច្បាប់​ទៅកាន់​ CDE បាន។​  2

  1. 34 C.F.R. § 300.154(b)(2)[]
  2. សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធីត្រឹម​ត្រូវ​តាមផ្លូវ​ច្បាប់​​​/នីតិវិធីនៃអនុលោមភាព។  []