នៅខែកក្កដា ឆ្នាំ2013 រដ្ឋសភានៃរដ្ឋកាលីហ្វ័រញ៉ា បានលុបចោលនូវច្បាប់មួយដែលមានឈ្មោះថា Hughes Bill ដែលជាចង្កោមច្បាប់ និងបញ្ញត្តិនានាដែល តម្រូវឲ្យមជ្ឈមណ្ឌលសិក្សាធិការធិការទាំងឡាយចាត់វិធានការជាក់លាក់មួយ ចំនួនដើម្បីដោះស្រាយបញ្ហាតម្រូវការរបស់សិស្សដែលមានបញ្ហាអាកប្បកិរិយា ដែលត្រូវការការអប់រំពិសេស។ សេចក្ដីព្រាងច្បាប់ Hughes Bill តម្រូវឲ្យមណ្ឌលសិក្សាធិការផ្ដល់សេវកម្មបន្ថែម រួមបញ្ចូលទាំងការវាយតម្លៃលម្អិត និងស៊ីជម្រៅ ដែលហៅថា ការវាយតម្លៃវិភាគលើមុខងារ (FAA) និងផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន (BIP) នៅពេលកុមារបានបង្ហាញឲ្យឃើញនូវអាកប្បកិរិយាគ្រោះថ្នាក់ធ្ងន់ធ្ងរ។ សេវាកម្មទាំងអស់នេះ ពុំតម្រូវឲ្យធ្វើឡើងជាស្វ័យប្រវត្តិដូច ដែលមានចែងនៅក្នុងច្បាប់ពីមុនទៀតហើយ ប៉ុន្តែការវាយតម្លៃអាកប្បកិរិយា និងអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន នៅតែតម្រូវឲ្យធ្វើឡើងជាផ្នែកមួយនៃកម្មវិធី IEP ដដែល។ [34 C.F.R. Sec. 300.324(a)(2)(i); Cal. Ed. Code Sec. 56341. 1(b)(1).] ប្រសិនបើបញ្ហាអាកប្បកិរិយារបស់កូនអ្នក ធ្ងន់ធ្ងរខ្លាំង ក្រុមការងារ IEP គប្បីត្រូវបន្តពិចារណាថាតើកូនរបស់អ្នក នឹងទទួលបានអត្ថប្រយោជន៍ពីការវាយតម្លៃលម្អិត ដូចជា FAA ឬ BIP ដែរឬអត់។ ប្រសិនបើកូនរបស់អ្នកមាន ផែនការគាំទ្រផ្នែកអាកប្បកិរិយា ដែលមិនទាន់មានប្រសិទ្ធិភាពនៅក្នុងការដោះ ស្រាយបញ្ហាប្រឈមផ្នែកអាកប្បកិរិយារបស់កូនអ្នកបាន អ្នកគួរចង្អុលបង្ហាញអំពីបញ្ហានេះទៅក្រុមការងារកម្មវិធី IEP និងស្នើសុំធ្វើការវាយតម្លៃអាកប្បកិរិយាមុខងារលម្អិតលើកូនរបស់អ្នក ដូចជា FAA ដើម្បីឲ្យក្រុមការងារកម្មវិធី IEP មាន ព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការអភិវឌ្ឈផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន បានលម្អិតជាងមុន។