ប្រសិនបើអ្នកដាក់កូនរបស់អ្នកនៅសាលាមិនមែនសាធារណៈ “ជាឯកតោភាគី” ដោយគ្មានការយល់ព្រមពីក្រុមការងារ IEP នោះកូនអ្នកនឹងមិនសិទ្ធិផ្ទាល់ខ្លួនដើម្បីទទួលបានការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធឡើយ។ 1 សម្រាប់គោលបំណងនៃសំណួរនេះ សាលាមិនមែនសាធារណៈ គឺជាសាលាឯកជនដែលអាចមានលក្ខណៈបែបសាសនា។ សំណួរនេះមិននិយាយអំពីសាលាមិនមែនសាធារណៈដែលទទួលវិញ្ញាបនបត្រពីក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ាដើម្បីអប់រំសិស្សដែលមានឬតម្រូវការ ឬពិការភាពជាក់លាក់ទេ។
សម្រាប់សិស្សដែលចុះឈ្មោះជាឯកតោភាគីនៅក្នុងសាលាមិនមែនសាធារណៈដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំរបស់គេ មណ្ឌលសិក្សាធិការក៏នៅបន្តទទួលខុសត្រូវក្នុងការអនុវត្តពេញលេញនូវកម្មវិធី “កំណត់ពិការភាពចំពោះកុមារ” និងការវាយតម្លៃ ប៉ុន្តែមានកាតព្វកិច្ចតិចតួចបំផុតក្នុងការផ្ដល់ជូនសេវាកម្មពាក់ព័ន្ធ។ 2 នេះមានន័យថា សិស្សអាចទទួលបានចំនួនសេវាកម្មខុសគ្នា និងតិចតួចជាងមុនច្រើនជាងកុមារនៅក្នុងសាលារដ្ឋ។ ចំនួនទឹកប្រាក់ដែលចំណាយលើសិស្សទាំងអស់នេះ នឹងកម្រិតក្នុងចំណែកសមមាត្រណាមួយនៃប្រាក់របស់សហព័ន្ធ ដែលមណ្ឌលសិក្សាធិការទទួលបាន (ផ្អែកលើចំនួនសិស្សទាំងនេះ ដែលមាននៅក្នុងមណ្ឌលសិក្សាធិការ)។ 3 សេវាកម្មនានាដែលមណ្ឌលសិក្សាធិការផ្ដល់ជូន នឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ នៅក្នុងគម្រោងសេវាកម្ម មិនមែនក្នុងគម្រោង IEP ឡើយ។ មណ្ឌលសិក្សាធិការធ្វើសេចក្ដីសម្រេចចុងក្រោយពាក់ព័ន្ធនឹងសេវាកម្មជាក់លាក់ក្រោយពីប្រឹក្សាយោបល់ជាមន្ដ្រីសាលាមិនមែនសាធារណៈក្នុងមូលដ្ឋាន។ 4 ប្រសិនបើសេវាកម្មពាក់ព័ន្ធ ត្រូវបានឯកភាពគ្នានៅក្នុងគម្រោងសេវាកម្មរបស់កុមារ ដោយមណ្ឌលសិក្សាធិការ ហើយការដឹកជញ្ជូនមានការចាំបាច់សម្រាប់សិស្សដើម្បីទទួលបានអត្ថប្រយោជន៍ពី ឬដើម្បីចូលរួមក្នុងសេវាកម្មចាំបាច់ណាមួយក្នុងចំណោមនោះ ដូច្នេះ មណ្ឌលសិក្សាធិការ ក៏ត្រូវផ្ដល់ការដឹកជញ្ជូនដែលចាំបាច់នោះផងដែរ។ 5
ដូចគ្នានេះដែរ បើសិនជាបច្ចុប្បន្ន កូនរបស់អ្នកមានកម្មវិធី IEP តាមរយៈមណ្ឌលសិក្សាធិការរបស់ពួកគេ ប៉ុន្តែអ្នកសម្រេចចិត្តផ្ទេរ និងដាក់កូនរបស់អ្នកឱ្យរៀននៅសាលាមិនមែនសាធារណៈ “ដោយឯកតោភាគី” ដោយគ្មានការយល់ព្រមពីក្រុមការងារកម្មវិធី IEP នោះមណ្ឌលសិក្សាធិការនឹងគ្មានកាតព្វកិច្ចក្នុងការផ្ដល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលត្រូវបានផ្ដល់ជូនពួកគេតាមកម្មវិធី IEP របស់ពួកគេទេ។ 6. ដើម្បីចៀសវាងមានលទ្ធផលដូច្នោះ អ្នកគួរតស៊ូមតិដើម្បីឱ្យក្រុមការងារកម្មវិធី IEP យល់ព្រមដាក់កូនរបស់អ្នកឱ្យរៀននៅសាលាមិនមែនសាធារណៈ និងសរសេរវាចូលក្នុងកម្មវិធី IEP មុននឹងដាក់កូនរបស់អ្នកឱ្យរៀននៅសាលាមិនមែនសាធារណៈដោយឯកតោភាគី។ បែបនេះមណ្ឌលសិក្សាធិការនឹងនៅតែត្រូវធានាថាសាលាមិនមែនសាធារណៈនោះនឹងផ្ដល់ដល់កូនរបស់អ្នកនូវសេវាកម្មដែលមាននៅក្នុងកម្មវិធី IEP របស់ពួកគេ ឬមណ្ឌលសិក្សាធិការនឹងត្រូវធ្វើការរៀបចំផ្សេងទៀតដើម្បីធានាថាកូនរបស់អ្នកទទួលបានសេវាកម្មទាំងនោះ។
បើសិនជាអ្នកដាក់កូនរបស់អ្នកឱ្យរៀននៅសាលា NPS ដោយឯកតោភាគី ហើយបើសិនជាមណ្ឌលសិក្សាធិការបដិសេធមិនផ្ដល់សេវាកម្មណាមួយឬមួយចំនួនដល់អ្នកតាមរយៈផែនការសេវាកម្មបុគ្គលទេ អ្នកគ្មានសិទ្ធិប្ដឹងជំទាស់នឹងការបដិសេធរបស់មណ្ឌលសិក្សាធិការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ទេ។ 7 ប៉ុន្តែ អ្នកអាចដាក់ពាក្យបណ្ដឹងពីបទអនុលោមភាពទៅ CDE ដើម្បីជំទាស់នឹងបញ្ហានានាបាន ដូចជាការខកខានរបស់មណ្ឌលសិក្សាធិការក្នុងការអនុវត្តទំនួលខុសត្រូវកំណត់ពិការភាពចំពោះកុមារ ឬការវាយតម្លៃ ឬដើម្បីប្រឹក្សាជាមួយមន្ត្រីសាលា NPS ក្នុងមូលដ្ឋាន ក្នុងការកំណត់ពីលក្ខណៈនិងទំហំនៃទំនួលខុសត្រូវសេវាកម្មដែលមានដែនកំណត់របស់ខ្លួន។ 8
- 34 C.F.R. Secs. 300.137(a); 300.139.[↩]
- 34 C.F.R. Secs. 300.131-132. សូមមើលផងដែរនូវ ជំពូក 4 ព័ត៌មានស្តីពីដំណើរការកម្មវិធី IEP។[↩]
- 34 C.F.R. Secs. 300.133 – 138.[↩]
- 34 C.F.R. Sec. 300.137(b).[↩]
- 34 C.F.R. Sec. 300.139(b).[↩]
- 34 C.F.R. Sec. 300.137(a)[↩]
- 34 C.F.R. Sec. 300.140.[↩]
- 34 C.F.R. Sec. 300.139, 300.140 សូមមើលផងដែរនូវ ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។ [↩]
