Menu Close

(5.43) តើនៅពេលណាដែលមជ្ឈមណ្ឌលសិក្សាធិការអាចប្រើ​ប្រាស់ អន្តរាគមន៍អាកប្បកិរិយាបន្ទាន់ ដូចជាការ​ការរឹត​ត្បិត ឬការដាក់ ឲ្យនៅដាច់ដោយឡែកពីគេទៅលើកូន​របស់ខ្ញុំ?

(5.43) តើនៅពេលណាដែលមជ្ឈមណ្ឌលសិក្សាធិការអាចប្រើ​ប្រាស់ អន្តរាគមន៍អាកប្បកិរិយាបន្ទាន់ ដូចជាការ​ការរឹត​ត្បិត ឬការដាក់ ឲ្យនៅដាច់ដោយឡែកពីគេទៅលើកូន​របស់ខ្ញុំ?

ផ្នែក​នេះ​ នៃ​ច្បាប់​រដ្ឋកាលីហ្វ័រញ៉ា​ មិន​បាន​ផ្លាស់​ប្ដូរ​ឡើយ​។​ មជ្ឈមណ្ឌលសិក្សា ធិការអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់នៅពេល៖

  1. កូន​របស់​អ្នក​​ចូល​រួម​នៅ​ក្នុង​អាកប្បកិរិយា​មិន​អាចព្រៀង​ទុក​ ដោយ​ឯក​ឯង​ និង​
  2. អាកប្បកិរិយា​ដែល​បង្ហាញ​ពី​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ងរ​ផ្នែក​រាង​កាយ​ ចំពោះ​ សិស្ស​ ឬ​អ្នក​ដទៃ​ផ្សេង​ទៀត​ និង​
  3. អាកប្បកិរិយាគ្រោះថ្នាក់មិនអាចការពារបានភ្លាមៗដោយប្រើប្រាស់​វិធានការឆ្លើយតបបែបរឹតត្បិតតិចតួច ជាជាងការប្រើប្រាស់​អន្តរាគមន៍ ​បន្ទាន់។ 

[Cal. Ed. Code Sec. 56521.1(a).]

មជ្ឈមណ្ឌលសិក្សាធិការមិនត្រូវជំនួសការប្រើប្រាស់អន្តរាគមន៍សង្គ្រោះ​បន្ទាន់ ផ្នែកអាកប្បកិរិយា ដោយការប្រើប្រាស់អន្តរាគមន៍អាកប្បកិរយា​វិជ្ជមាន​ជា​ប្រព័ន្ធ នោះទេ។ [Cal. Ed. Code Sec. 56521.1(b).]

សាលាអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់មួយ ដូចជាការចាប់​ចងកូន​របស់អ្នក ត្រឹម តែក្នុងពេលវេលាកំណត់មួយប៉ុណ្ណោះ ដើម្បីធ្វើការគ្រប់​គ្រង​អាកប្បកិរិយាគ្រោះថ្នាក់ និងប្រើប្រាស់កម្លាំងសមស្រប​ និងចាំ​បាច់​ទៅតាមកាលៈទេសៈ។ [Cal. Ed. Code Sec. 56521.1(b)(c).]