ការវាយតម្លៃអាកប្បកិរិយា និងអន្តរាគមន៍អាកប្បកិរិយាវិជ្ជមានត្រូវបានតម្រូវជាផ្នែកមួយនៃកម្មវិធី IEP។ 1 មណ្ឌលសិក្សាធិការត្រូវបានតម្រូវឱ្យផ្ដល់ការគាំទ្រ និងអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយារបស់សិស្សដែលរំខានដល់សមត្ថភាពរបស់សិស្សក្នុងការទទួលបានការអប់រំរបស់គាត់ ឬបើសិនជាអាកប្បកិរិយារបស់សិស្សកំពុងប៉ះពាល់ដល់សិស្សដទៃ។ 2 ដើម្បីរកឱ្យឃើញថាតើការគាំទ្រអាកប្បកិរិយាប្រភេទណាដែលសិស្សត្រូវការ មណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃ។ ការវាយតម្លៃអាកប្បកិរិយាខាងមុខងារ (FBA) គឺជាប្រភេទនៃការវាយតម្លៃមួយដែលត្រូវបានធ្វើឡើងដោយអ្នកវិភាគអាកប្បកិរិយាដែលមានការបញ្ជាក់ពីក្រុមប្រឹក្សា (BCBA)។ FBA ជួយកំណត់ថាតើជាអាកប្បកិរិយាអ្វី ហេតុអ្វីបានជាវាកើតឡើង ហើយតើគ្រូ បុគ្គលិក និងអ្នកផ្សេងទៀតអាចឆ្លើយតបយ៉ាងណាឱ្យមានប្រសិទ្ធភាពនឹងអាកប្បកិរិយារបស់សិស្សតាមរយៈផែនការអន្តរាគមន៍អាកប្បកិរិយា (BIP)។
បើសិនជាកូនរបស់អ្នកកំពុងបង្ហាញអាកប្បកិរិយានៅសាលារៀនដែលប៉ះពាល់ដល់សមត្ថភាពរបស់គាត់ក្នុងការរចូលរួមជាមួយអ្នកដទៃ អ្នកគួរធ្វើសំណើជាលាយលក្ខណ៍អក្សរទៅក្រុមការងារកម្មវិធី IEP របស់កូនអ្នក ឬទៅមណ្ឌលសិក្សាធិការដោយស្នើឱ្យពួកគេអនុវត្ត FBA។ សំណើរបស់អ្នកក៏គួររៀបរាប់អំពីប្រភេទនៃអាកប្បកិរិយាដែលកូនរបស់អ្នកកំពុងបង្ហាញ និងមូលហេតុដែលអ្នកជឿថាកូនរបស់អ្នកត្រូវការការវាយតម្លៃសម្រាប់ BIP។ 3
- 34 C.F.R. Sec. 300.324(a)(2)(i); Cal. Ed. Code Sec. 56341.1(b)(1).[↩]
- 20 U.S.C. Sec. 1414(d)(3)(B).[↩]
- សូមមើល ព័ត៌មានស្ដីពីសិទ្ធិរបស់សិស្សដែលមានតម្រូវការខាងអាកប្បកិរិយា និងសិស្សដែលត្រូវបានគេសម្លុតធ្វើបាប។[↩]
