ប្រសិនបើសាលាប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក មជ្ឈមណ្ឌលសិក្សាធិការត្រូវធ្វើការជូនដំណឹងដល់អ្នកអំពីបញ្ហានេះរយៈពេល មួយថ្ងៃនៃថ្ងៃសិក្សា។ [Cal. Ed. Code Sec. 56521.1(e).] មជ្ឈមណ្ឌលសិក្សា ធិការក៏ត្រូវបំពេញរបាយការណ៍ករណីបន្ទាន់ផ្នែកអាកប្បកិរិយា ដោយមាន ព័ត៌មានស្តីពីព្រឹត្តិការណ៍នានាដែលឈានទៅដល់ការប្រើប្រាស់អន្តរាគមន៍ អាកប្បកិរិយាបន្ទាប់ និងរៀបរាប់ពីការប្រើប្រាស់អន្តរាគមន៍ដទៃផ្សេងទៀត។ មណ្ឌលសិក្សាធិការ ត្រូវដាក់បញ្ចូលបញ្ហានេះទៅក្នុងសំណុំរឿងកូនរបស់អ្នក។ [Cal. Ed. Code Sec. 56521.1(e).] មជ្ឈមណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍នេះទៅឲ្យអ្នកនោះទេ លើកលែងតែអ្នកធ្វើការស្នើសុំវាដោយខ្លួនឯង។ អ្នកគប្បីធ្វើការ ស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់របាយការណ៍នេះ ប្រសិនបើអ្នកដឹងថា មានការប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក។
ប្រសិនបើកូនរបស់អ្នកពុំមានផែនការអន្តរាគមន៍អាកប្បកិរិយានោះទេ ដូចនេះ មជ្ឈមណ្ឌលសិក្សាធិការត្រូវកំណត់ពេលវេលារៀបចំការប្រជុំកម្មវិធី IEP ក្នុងរយៈ ពេលពីរថ្ងៃបន្ទាប់ពីអន្តរាគមន៍បន្ទាន់ ដើម្បីធ្វើការកំណត់ថាតើការវាយតម្លៃ អាកប្បកិរយាមុខងារមួយណាដែលត្រូវការ និងដើម្បីធ្វើការកំណត់ថាតើកូនរបស់ អ្នកត្រូវការផែនការអាកប្បកិរិយាបន្ទាន់ដែឬរទេនៅពេលមានការរៀបចំការវាយ តម្លៃ។ [Cal. Ed. Code Sec. 56521.1(g).] ប្រសិនបើកូនមានផែនការអាកប្បកិរយា វិជ្ជមានរូចហើយ មជ្ឈមណ្ឌលសិក្សាធិការ ត្រូវកំណត់ពេលប្រជុំកម្មវិធី IEP ដើម្បី ធ្វើការត្រួតពិនិត្យ និងអាចមានការផ្លាស់ប្តូរផែនការនេះ ប្រសិនបើសាលាបាន ប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់មួយលើកូនរបស់អ្នក ដោយសារកូនរបស់អ្នកបានសម្តែងនូវអាកប្បកិរិយាដែលពុំមានការរ៉ាប់រងនៅក្នុងផែនការនោះ ឬផែនការរបស់កូនអ្នកមិនមានប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយា នេះ។ [Cal. Ed. Code Sec. 56521.1(h).]
ប្រសិនបើអ្នកទទួលបានព័ត៌មានថា សាលារៀនរបស់កូនអ្នកបានប្រើប្រាស់ អន្តរាគមន៍បន្ទាន់ផ្នែកអាកប្បកិរយាលើកូនរបស់អ្នក ដូចជាការចាប់ចង ឬការ ដាក់ឲ្យនៅដាច់ដោយឡែកពីគេ អ្នកគប្បីរំឮកដល់មជ្ឈមណ្ឌលសិក្សាធិការអំពី កាតព្វកិច្ចរបស់ពួកគេក្នុងការកំណត់ពេលវេលាកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើការ បង្កើតផែនការគាំទ្រថ្មី ឬផែនការគាំទ្រចាស់ដែលមានការកែប្រែសម្រាប់កូនរបស់ អ្នក។ ប្រសិនបើមណ្ឌលសិក្សាធិការ ពុំធ្វើដូចនេះ យើងសូមផ្ដល់អនុសាសន៍ឲ្យអ្នកដាក់ពាក្យបណ្ដឹងអំពីអនុលោមភាពតាមច្បាប់។