Menu Close

(5.47) តើ​មណ្ឌលសិក្សា​ធិការ​ត្រូវ​បា​ន​ហាម​ឃាត់មិនឲ្យ​ប្រើប្រាស់​ប្រភេទ​នៃ​អន្តរាគមន៍លើ​អាកប្បកិរិយា​បន្ទាន់ណាមួយដែរឬទេ​?​ 

(5.47) តើ​មណ្ឌលសិក្សា​ធិការ​ត្រូវ​បា​ន​ហាម​ឃាត់មិនឲ្យ​ប្រើប្រាស់​ប្រភេទ​នៃ​អន្តរាគមន៍លើ​អាកប្បកិរិយា​បន្ទាន់ណាមួយដែរឬទេ​?​ 

មណ្ឌលសិក្សាធិការត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ប្រភេទនៃ​អន្ត​រាគ​មន៍​ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ឬសុខុមាលភាព​របស់​សិស្ស ដូច​ជា​អ​ន្តរាគមន៍ដែលអាចបង្កការឈឺចាប់​ដោយ​មិន​ឲ្យសិស្សគេង​បាន​គ្រប់​គ្រា​ន់ បដិសេធមិនឲ្យញ៉ាំអាហារ ទឹក មានទីជម្រក កន្លែងគេង ភាព​សុខ​ស្រួលផ្នែករាងកាយ ឬអាចចេញចូលបន្ទប់ទឹកបាន ឬអន្តរាគម​ន៍​ណា​មួ​យ​ដែលធ្វើឲ្យកូនរបស់អ្នកទទួលរង​ការបំពានដោយ​ពាក្យពេចន៍​មិន​សម​រម្យ ការសើចចម្អក ការធ្វើឲ្យខ្មាស់គេ ឬអន្តរាគមន៍​ណាមួយដែ​លអាច​នឹង​​ធ្វើឲ្យកូនរបស់អ្នកមានការប៉ះពាល់ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ 1 

ប្រសិនអ្នកជឿថា សាលារៀនរបស់កូនអ្នកកំពុងប្រើប្រាស់​ប្រភេទ​អន្ត​រាគ​មន៍ណាមួយដែលខុសច្បាប់ទៅលើកូនរបស់អ្នក ដូចជាប្រើ​ប្រាស់​ការ​ចាប់​ចង ឬការដាក់ឲ្យនៅដាក់​ដោយឡែកពី​គេម្តងហើយ​ម្តង​ទៀត ឬប្រើអ​ន្ត​រា​​គមន៍ផ្សេងទៀតលើកូនរបស់អ្នក ឬទូរសព្ទ​ហៅ​ប៉ូលិស ដោយ​ពុំបាន​ផ្តល់​ការគាំទ្រផ្នែកអាកប្បកិរិយាវិជ្ជមាន​លក្ខណៈបុគ្គលដល់កូនរបស់អ្នក អ្នក​គប្បី​ពិចារណា​ 1) ដាក់​ពាក្យ​បណ្ដឹង​​ទៅ​កាន់ក្រសួង​អប់រំ​​រដ្ឋ​កាលីហ្វ័រញ៉ា​ (CDE) ឬ 2) ទាក់ទង​ផ្នែក​តស៊ូ​មតិ​ ឬ​​មេធាវី​ផ្នែក​អប់រំ​ពិសេស​។​ 2 

  1. Cal. Ed. Code Sec. 56521.1(d).[]
  2. សូមមើលផងដែរនូវ ព័ត៌មានស្ដីពីសិទ្ធិរបស់សិស្សដែលមាន​តម្រូវការ​ខាង​អាកប្បកិរិយា និងសិស្សដែលត្រូវបានគេសម្លុតធ្វើ​បាប​[]