បើសិនជាមណ្ឌលសិក្សាធិការប្រើអន្តរាគមន៍អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក មណ្ឌលសិក្សាធិការត្រូវតែ៖
- (1) ជូនដំណឹងដល់អ្នកអំពីរឿងនេះក្នុងរយៈពេលមួយថ្ងៃសិក្សា
- (2) ធ្វើ “របាយការណ៍បន្ទាន់អំពីអាកប្បកិរិយា” (BER) ភ្លាមៗដែលត្រូវតែបញ្ចូលចំណុចខាងក្រោម៖
- a. ឈ្មោះ និងអាយុកូនរបស់អ្នក
- b. មជ្ឈដ្ឋាន និងទីតាំងនៃឧបត្តិហេតុ
- c. ឈ្មោះបុគ្គលិក ឬអ្នកពាក់ព័ន្ធផ្សេងទៀត
- d. ការពណ៌នាអំពីឧប្បត្តិហេតុ និងអន្តរាគមន៍បន្ទាន់ដែលបានប្រើ និងថាតើបច្ចុប្បន្នកូនរបស់អ្នកមានផែនការអន្តរាគមន៍អាកប្បកិរិយា (BIP) ឬទេ និង
- e. ព័ត៌មានលម្អិតអំពីរបួសដែលកុមារមាន។ 1
មណ្ឌលសិក្សាធិការត្រូវតែដាក់ BER នេះទៅក្នុងសំណុំរឿងកូនរបស់អ្នក។ 2 មជ្ឈមណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍នេះទៅឲ្យអ្នកនោះទេ លើកលែងតែអ្នកធ្វើការស្នើសុំវាដោយខ្លួនឯង។ អ្នកគប្បីធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់របាយការណ៍នេះ ប្រសិនបើអ្នកដឹងថា មានការប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក។
ប្រសិនបើមណ្ឌលសិក្សាបានប្រើអន្តរាគមន៍បន្ទាន់លើកូនរបស់អ្នក ហើយកូនរបស់អ្នកមិនមានផែនការ BIP នោះមណ្ឌលសិក្សាធិការត្រូវតែកំណត់ពេលកិច្ចប្រជុំកម្មវិធី IEP ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីអន្តរាគមន៍បន្ទាន់ ដើម្បីធ្វើការកំណត់ថាតើការវាយតម្លៃអាកប្បកិរិយាមុខងារមួយណាដែលត្រូវការ និងដើម្បីធ្វើការកំណត់ថាតើកូនរបស់អ្នកត្រូវការផែនការអាកប្បកិរិយាបន្ទាន់ដែរឬទេនៅពេលមានការវាយតម្លៃ។ 3 បើកូនរបស់អ្នកមានផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមានរួចហើយ មណ្ឌលសិក្សាធិការត្រូវកំណត់ពេលប្រជុំកម្មវិធី IEP ដើម្បីធ្វើការពិនិត្យ និងអាចធ្វើការផ្លាស់ប្តូរផែនការនេះ ប្រសិនបើសាលាបានប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់មួយលើកូនរបស់អ្នក ដោយសារកូនរបស់អ្នកបានបង្ហាញនូវអាកប្បកិរិយាដែលពុំមានការរ៉ាប់រងនៅក្នុងផែនការនោះ ឬផែនការរបស់កូនអ្នកមិនមានប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយានេះ។ 4
ប្រសិនបើអ្នកទទួលបានព័ត៌មានថា សាលារៀនរបស់កូនអ្នកបានប្រើប្រាស់អន្តរាគមន៍បន្ទាន់ផ្នែកអាកប្បកិរយាលើកូនរបស់អ្នក ដូចជាការចាប់ចង ឬការដាក់ឲ្យនៅដាច់ដោយឡែកពីគេ អ្នកគប្បីរំឮកដល់មជ្ឈមណ្ឌលសិក្សាធិការអំពីកាតព្វកិច្ចរបស់ពួកគេក្នុងការកំណត់ពេលវេលាកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើការបង្កើតផែនការគាំទ្រថ្មី ឬផែនការគាំទ្រចាស់ដែលមានការកែប្រែសម្រាប់កូនរបស់អ្នក។ ប្រសិនបើមណ្ឌលសិក្សាធិការ ពុំធ្វើដូចនេះ យើងសូមផ្ដល់អនុសាសន៍ឲ្យអ្នកដាក់ពាក្យបណ្ដឹងអំពីអនុលោមភាពតាមច្បាប់។ 5
