Menu Close

(5.52) តើ​កូន​របស់​ខ្ញុំ​អាច​ប្រើឧបករណ៍ AT ក្រៅ​ពី​ថ្ងៃ​សិក្សា​បាន​ដែរ​ឬ​ទេ​?

(5.52) តើ​កូន​របស់​ខ្ញុំ​អាច​ប្រើឧបករណ៍ AT ក្រៅ​ពី​ថ្ងៃ​សិក្សា​បាន​ដែរ​ឬ​ទេ​?

បាទ/ចាស។​ ប្រសិន​បើ​ក្រុមការងារ​ IEP កំណត់​ថា​កូន​របស់​អ្នក​ មាន​តម្រូវ​ការ​សម្រាប់​បរិក្ខារ​ AT ពួកគេ​​ត្រូវ​ពិចារណា​អំពី​តម្រូវ​ការ​របស់​កូន​អ្នក​សម្រាប់​ AT នៅ​សាលារៀន លំនៅដ្ឋាន​ ឬ​កន្លែង​ដទៃ​ផ្សេង​ទៀត​ នៅ​ក្នុងការ​បង្កើត​គម្រោង​ IEP។​  1  មណ្ឌល​សិក្សា​ធិការ​ត្រូវ​តែ​អនុញ្ញាត​ឲ្យកូន​របស់​អ្នក​​ប្រើប្រាស់ឧបករណ៍​ប​ច្ចេ​​កវិទ្យាជំនួយ​នៅ​ផ្ទះ ឬ​មជ្ឈដ្ឋាន​ផ្សេង​ទៀត​ ប្រសិន​បើ​ក្រុមការងារ​កំ​ណ​ត់​​ថា​​ កូន​នោះ​ត្រូវ​ការចូលប្រើ​ឧបករណ៍​ទាំង​នោះ​នៅ​ក្នុង​មជ្ឈដ្ឋាន​​មិន​មែ​ន​​សាលារៀន​ ដើម្បី​ទទួល​បានការអប់រំសាធារណៈសមស្រប និងឥត​គិ​តថ្លៃ​ (FAPE) ជាដើម​ ដើម្បី​បំពេញ​កិច្ចការ​ផ្ទះ។​  2 

  1. 34 C.F.R. Sec. 300.324(a)(2)(v); Cal. Ed. Code Sec. 56341.1(b)(5).[]
  2. 34 C.F.R. Sec. 300.105(b).[]