Menu Close

(8.3) តើមណ្ឌលសិក្សាធិការអាចប្រើប្រាស់ជម្រើសផ្សេងទៀត​ដើមី្បព្យួរការ​សិក្សាការសិក្សា ឬបណ្តេញចេញពីការសិក្សា​បាន​ដែរឬទេ​? 

(8.3) តើមណ្ឌលសិក្សាធិការអាចប្រើប្រាស់ជម្រើសផ្សេងទៀត​ដើមី្បព្យួរការ​សិក្សាការសិក្សា ឬបណ្តេញចេញពីការសិក្សា​បាន​ដែរឬទេ​? 

បាទ/ចាស។​ ការព្យួរការ​សិក្សាអាច​មាន​ភាពសមស្របបាន​​ លុះត្រាតែ​នៅ​ពេលដែល​ម​ធ្យោបាយការកែតម្រូវផ្សេងៗមិន​​បាន​​​​នាំមកនូវកិរិយាមាយាទ​សម​រម្យ​តែ​ប៉ុណ្ណោះ។  មធ្យោបាយនៃការកែតម្រូវផ្សេងទៀត រួមមាន ប៉ុន្តែមិន​កំណត់​ត្រឹម​ចំ​ពោះ៖ កិច្ចប្រជុំរវាងបុគ្គលិកសាលារៀន និងមាតា​បិតា/​អាណាព្យា​បា​ល​​/អ្នកមានសិទ្ធិអប់រំផ្សេងទៀត អំពីការ​បញ្ជូន​បន្ត​ទៅ​ទទួល​ការ​វា​យតម្លៃផ្នែកអប់រំពិសេស និងវិធីសាស្រ្ត​គាំទ្រ​ផ្នែក​អាកប្បកិរិយា​វិជ្ជមាន​ដោ​យ​មាន​​អន្តរាគមន៍​​​តាមលំដាប់ថ្នាក់។  ​មណ្ឌលសិក្សាធិការគប្បីប្រើជម្រើសផ្សេងទៀតក្នុងការព្យួរការ​សិក្សា ឬ​ប​ណ្តេ​ញចេញ​ដើម្បីដោះស្រាយ​បញ្ហា​នៃ​ការ​គេច​​សាលា មកយឺត និងអវ​ត្ត​មានផ្សេង​ទៀតពីសកម្មភាព​របស់សា​លា​។ សិស្សមិនអាចត្រូវបានព្យួរការសិក្សា ឬបណ្ដេញចេញដោយសារតែសិស្ស​គេ​ច​សាលា មកយឺត ឬអវត្តមានទេ។1 វាស្ថិតនៅក្នុងឆន្ទានុសិទ្ធិរបស់ប្រធាននាយក​​ក្នុងការ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងជំនួស​ ដូ​ចជាថ្នាក់​គ្រប់គ្រង​កំហឹងជំនួសឲ្យការព្យួរការ​សិក្សា ឬប​ណ្តេញចេញពីការសិក្សា​។2 មណ្ឌលសិក្សាធិការក៏អាចអនុវត្តគោលការណ៍ដែលផ្តល់សិទ្ធិអំណាច​ដ​ល់​គ្រូបង្រៀន​ដើម្បី​តម្រូវ​ឲ្យមាតា​បិតា/​អាណាព្យា​បា​ល​​/អ្នកមានសិទ្ធិ​អ​ប់​រំផ្សេងទៀតរបស់សិស្សដែលត្រូវបានព្យួរការសិក្សា​នោះ​ចូលរួមនៅ​ម៉ោ​ង​ថ្ងៃ​​សិក្សា​ក្នុង​ថ្នាក់​រៀន​របស់កូន ឬបាលិតរបស់គាត់។3

  1. Cal. Ed. Code Sec. 48900(w).[↩]
  2. Cal. Ed. Code Sec. 48900(v).[↩]
  3. Cal. Ed. Code Sec. 48900.1.[↩]