Menu Close

(8.2) តើអាកប្បកិរិយាអ្វីខ្លះដែលអាចធ្វើឲ្យសិស្សទាំង​នៅក្នុងការ​អប់រំ​ចំ​ណេះទូទៅ និងការ​អប់រំពិសេសត្រូវបាន​ព្យួរការសិក្សា ឬ​បណ្តេញ​ចេញ? 

(8.2) តើអាកប្បកិរិយាអ្វីខ្លះដែលអាចធ្វើឲ្យសិស្សទាំង​នៅក្នុងការ​អប់រំ​ចំ​ណេះទូទៅ និងការ​អប់រំពិសេសត្រូវបាន​ព្យួរការសិក្សា ឬ​បណ្តេញ​ចេញ? 

សិស្សដែលមានពិការភាពអាចត្រូវបានព្យួរការសិក្សាដោយសារ​ប្រព្រឹត្ត​ខុ​ស​នៅ​ក្នុង​ចំណុចណាមួយ​ដូច​​ខាងក្រោម​ដែល​នឹងអនុវត្តលើសិស្ស​ទាំងអ​ស់ ទោះ​បី​ការប្រព្រឹត្តខុសនោះ​ គឺជាបង្ហាញ​ឲ្យឃើញ​ពិការរបស់កុមារ​ក៏​ដោយ​​។ ការផ្អាក ឬបណ្តេញចេញសម្រាប់សកម្មភាពណាមួយទាំងនេះ ត្រូវតែទាក់ទងទៅនឹងសកម្មភាពសាលា ឬការចូល​រួម។ នេះរាប់បញ្ចូលទាំងការប្រព្រឹត្តមិនត្រឹមត្រូវដែលកើតឡើងនៅបរិវេណសាលា ទាំងនៅពេលទៅសាលា ឬពេលចេញពីសាលា កំឡុងពេលអាហារថ្ងៃត្រង់ (មិនថានៅខាងក្នុង ឬនៅខាងក្រៅបរិវេណសាលា) អំឡុងពេលសកម្មភាពឧបត្ថម្ភដោយសាលា ឬនៅពេលទៅឬមកពីសកម្មភាពឧបត្ថម្ភដោយសាលា។1 មូលដ្ឋានដែលអាចអនុញ្ញាតអោយធ្វើសកម្មភាពដាក់វិន័យនៅក្រោមច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 48900 គឺមានដូចជា៖ 

  1. ការធ្វើឱ្យអ្នកដទៃរងរបួសរាងកាយ ឬព្យាយាមធ្វើអ្នកដទៃ​ឱ្យរងរបួស​រាង​កាយ ឬក៏គំរាមកំហែងថានឹងធ្វើឱ្យអ្នកដទៃរងរបួសរាងកាយ 
  2. ការ​ប្រើប្រាស់​កម្លាំង ឬអំពើហិង្សាដោយចេតនា​ទៅលើនរណាម្នាក់ លើក​លែង​តែ​ក្នុងករណីការពារខ្លួន 
  3. ការយក​កាំបិត កាំភ្លើង សារធាតុ​ផ្ទុះ ឬវត្ថុគ្រោះថ្នាក់ផ្សេងៗមកតាមខ្លួន​ដោយគ្មានការអនុញ្ញាត​ពីអាជ្ញាធរ​សាលារៀន​ ឬការ​ផ្គត់ផ្គង់ ឬ​ការ​លក់​វត្ថុទាំងនេះ​ 
  4. ការកាន់កាប់​ ការប្រើប្រាស់​ ការ​លក់ ឬការ​ផ្គត់ផ្គង់សារធាតុ​ដែលមាន​ការ​គ្រប់គ្រង​តឹងរ៉ឹង ភេសជ្ជៈ​មាន​​ជាតិអាល់កុល ឬគ្រឿងស្រវឹងគ្រប់​ប្រភេទ​ដោ​យខុសច្បាប់ ឬស្ថិតក្រោមឥទ្ធិពលនៃសារធាតុញៀន​​ ភេសជ្ជៈ ឬ​សារ​ធាតុ​​ស្រវឹងទាំងនេះ។ សិស្សអាចមិនត្រូវបានព្យួរការសិក្សាទេ ប្រសិនបើពួកគេស្ម័គ្រចិត្តលាត​ត្រ​ដាងពីការប្រើប្រាស់សារធាតុទាំងនេះ ដើម្បីស្វែងរកជំនួយតាមរយៈ​សេវា​កម្មនិងការគាំទ្រ 
  5. ការផ្តល់ ឬការ​ផ្គត់ផ្គង់សារធាតុ​​ដែលក្លែង​បន្លំ​ជាសារធាតុ​ដែល​មាន​ការ​គ្រប់គ្រងតឹងរឹង​ ភេសជ្ជៈមាន​ជាតិ​អាល់កុល ឬសារធាតុស្រវឹង។ 
  6. ការ​ប្រព្រឹត្ត ឬការ​ប៉ុនប៉ងប្រព្រឹត្ត​អំពើប្លន់ ឬអំពើជំរិតទារប្រាក់ 
  7. ការ​បំផ្លាញ​ ឬការ​ប៉ុនប៉ងបំផ្លាញ​ទ្រព្យសម្បត្តិសាលា ឬទ្រព្យសម្បត្តិឯកជន។ 
  8. ការលួច ឬការ​ប៉ុនប៉ងលួចទ្រព្យសម្បត្តិសាលារៀន ឬទ្រព្យសម្បត្តិឯកជន។ 
  9. ការកាន់កាប់​ ឬប្រើប្រាស់ថ្នាំជក់ក្នុងរូបភាពមួយ​ដែលគ្មានការ​អនុញ្ញាត។ សិស្សអាចមិនត្រូវបានព្យួរការសិក្សាទេ ប្រសិនបើពួកគេស្ម័គ្រចិត្តលាត​ត្រ​ដាងពីការប្រើប្រាស់ថ្នាំជក់ ដើម្បីស្វែងរកជំនួយតាមរយៈ​សេវា​កម្ម​និង​ការ​គាំ​ទ្រ 
  10. ការប្រព្រឹត្តអំពើអាសអាភាស​ ឬការ​ចូលរួមក្នុងការប្រើប្រាស់ពាក្យប្រមាថ ឬ​ពាក្យសម្តី​ថោកទាប​ឥត​រាង​ចាល​​ 
  11. ការជួញដូរគ្រឿងញៀនដែលធ្វើដោយខ្លួនឯង។ 
  12. ការ​រំខានដល់សកម្មភាពរបស់សាលា ឬ​ការ​មិន​គោរពអាជ្ញាធរ​សាលា​ដោយ​ចេតនា​។ សិស្សពី​ថ្នាក់មត្តេយ្យសិក្សា​ដល់ថ្នាក់ទី 3 មិនអាចមានការព្យួរការសិក្សា​ ដោ​​យសារតែ​សកម្មភាពនេះទេ ហើយ​សិស្ស​ពី​ថ្នាក់​មត្តេយ្យសិក្សា​ដល់​ថ្នាក់​ទី 12 មិនអាចមានការ​​ណែនាំឲ្យធ្វើការ​បណ្តេញចេញទេ។2 លើសពីនេះ រហូតដល់ថ្ងៃទី 1 កក្កដា ឆ្នាំ 2029 សិស្ស​ដែលបានចុះឈ្មោះរៀនថ្នាក់ទី 6 ដល់ទី 12 ក៏មិនអាចត្រូវបានព្យួរ​ការសិ​ក្សាដោយសារទង្វើដែលនាំឱ្យមានការរំខានដល់សកម្មភាពសាលារៀន ឬរឹ​ងទទឹងនឹងអាជ្ញាធរសាលារៀនដោយចេតនាដែរ។3; 
  13. ការទទួលយកទ្រព្យសម្បត្តិដែលលួចពីសាលា ឬទ្រព្យសម្បត្តិឯកជនដោយចេតនា។ 
  14. ការយក​តាមខ្លួន​នូវ​កាំភ្លើងក្លែងក្លាយដែលមើលទៅដូចកាំ​ភ្លើង​ពិត​ 
  15. ការប្រព្រឹត្ត​ ឬការប៉ុនប៉ងប្រព្រឹត្ត​ការបំពារបំពាន​ផ្លូវភេទ និងការប្រព្រឹត្ត​ការរំលោភផ្លូវភេទ។ 
  16. ការបៀតបៀន​ ការគំរាមកំហែង ឬការបំភិតបំភ័យ​ដល់សិស្សដែល​ជា​សាក្សីនៅក្នុងនីតិវិធី​ដាក់​វិន័យ​របស់​សាលា ឬការសងសឹក​​លើសិស្សនោះ 
  17. ការ​ចូលរួមធ្វើបាប ឬការ​ប៉ុនប៉ងធ្វើបាប។ (ការធ្វើបាប រួមមាន​ការធ្វើពិធីសាសនាដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរ ឬ​ធ្វើឲ្យអាប់ឱន ឬធ្វើឲ្យខូចកិត្ដិយសផ្ទាល់ខ្លួន)។ 
  18. ការចូលរួមក្នុងការសម្លុត​ធ្វើបាប មិនថាដោយផ្ទាល់ ឬតាមប្រព័ន្ធ​អេឡិចត្រូនិចនោះទេ​ (ឧទាហរណ៍ តាមអ៊ីម៉ែល សារជាអក្សរ​ ឬតាមបណ្ដាញសង្គម) ។ 
  19. ការចូលរួមក្នុងការបៀតបៀន​ផ្លូវភេទដែលជនរងគ្រោះជាមនុស្ស​ចេះ​គិត​ពិចារណា​មាន​ភេទ​ដូចគ្នា ​អាច​ចាត់​ទុកថាមានលក្ខណៈធ្ងន់ធ្ងរ ឬ​ខ្លាំង​​ក្លា​រហូតដល់​ជះ​ឥទ្ធិពលអវិជ្ជមាន​ដល់លទ្ធផល​សិក្សារបស់ជន​រង​គ្រោះ ឬរហូតដល់​បង្កើតនូវបរិយាកាសអប់រំមួយដែល​បង្កការភ័យខ្លាច​ អរិ​ភាព​​​ ឬភាព​អាក​អន់ចិត្ត។ ប្រការនេះមិនអនុវត្តចំពោះសិស្សដែលបានចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ និងថ្នាក់ទី 1 ដល់ថ្នាក់ទី 3 ទេ4; 
  20. ការបង្ក ការប៉ុនប៉ងបង្ក ការគំរាមកំហែងបង្កហេតុ ឬការ​ចូលរួម​ក្នុង​អំពើហិង្សាបង្កឡើង​ដោយ​ការ​ស្អប់ខ្ពើម​គ្នា​ ដែលអំពើទាំងនេះ​​ត្រូវ​បាន​កំណត់ថាជាការធ្វើឲ្យរបួស ឬការ​រំខាន​ដល់​ការអនុវត្ត​សិទ្ធិ​ស្រប​តាម​​រ​ដ្ឋ​ធម្មនុញ្ញ ឬសិទ្ធិស្របច្បាប់ណាមួយរបស់បុគ្គលណាម្នាក់ ដោយសារការ​យល់​ឃើញរបស់​បុគ្គលណាម្នាក់​ទៅលើ​ពូជសាសន៍ ពណ៌សម្បុរ សាសនា វង្ស​ត្រកូល សញ្ជាតិ​ ជាតិ​កំណើត ពិការភាព ភេទ ឬទំនោរផ្លូវភេទ​។ ប្រការនេះមិនអនុវត្តចំពោះសិស្សដែលបានចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ និងថ្នាក់ទី 1 ដល់ថ្នាក់ទី 3 ទេ5; 
  21. ការចូលរួមដោយចេតនាក្នុងការបៀតបៀន​ ការគំរាមកំហែង ឬការ​បំ​ភិតបំភ័យ​ប្រឆាំង​ទៅនឹង​បុគ្គលិក​របស់​មណ្ឌលសិក្សាធិការ ឬកូនសិស្ស ដែ​ល​មានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់រហូតដល់​មាន​ការរំខានដល់ថ្នាក់រៀន ​បង្កើត​ឲ្យមានភាពចលាចលទូទៅ​ និង​រំលោភបំពានសិទ្ធិរបស់សិស្ស ឬក្រុ​ម​ការងារ​ ដោយបង្កើត​បរិយាកាសអប់រំដែលបង្កការ​ភ័យខ្លាច​ ឬអរិភាព​។ ប្រការនេះមិនអនុវត្តចំពោះសិស្សដែលបានចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ និងថ្នាក់ទី 1 ដល់ថ្នាក់ទី 3 ទេ6; និង 
  22. ការធ្វើការគំរាមកំហែងភេរវកម្មប្រឆាំងនឹងបុគ្គលិកសាលា ឬទ្រព្យសម្បត្តិសាលា។ នេះរួមបញ្ចូលទាំងការអះអាង​បញ្ជាក់​ដោយ​ផ្ទាល់មាត់ ឬជាលាយ​លក្ខណ៍​អ​ក្សរ​ណាមួយដែល​គំរាមកំហែង​ក្នុង​ការប្រព្រឹត្តបទឧក្រិដ្ឋ ដែលនឹង​នាំ​មក​នូវ​ការ​ស្លាប់បាត់បង់ជីវិត​ របួសរាងកាយធ្ងន់ធ្ងរ ឬខូចខាត​ទ្រព្យ​សម្បត្តិដែ​​លមានតម្លៃលើសពី $10007

ការផ្អាក ឬបណ្តេញចេញសម្រាប់ទង្វើ​ទាំង​នេះ​ណាមួយ ត្រូវតែមានពាក់ព័ន្ធ​ទៅនឹងសកម្មភាព ឬវត្ត​មាន​​នៅ​សាលា​រៀន​។ នេះរាប់បញ្ចូលទាំងការប្រព្រឹត្តមិនត្រឹមត្រូវដែលកើតឡើងនៅក្នុង​បរិវេណសាលា ទាំងនៅពេលទៅសាលា ឬ​ពេល​​​ចេញពីសាលា អំ​ឡុងពេលអាហារថ្ងៃត្រង់ (ទោះ​នៅខាងក្នុង ឬខាងក្រៅបរិវេណសាលាក្តី​) អំ​ឡុងពេល​សកម្មភាព​ឧបត្ថម្ភដោយសាលា ឬនៅពេលទៅឬមក​ពីសកម្មភាពឧបត្ថម្ភដោយសាលា។8

  1. Cal. Ed. Code Sec. 48900(s).[↩]
  2. Cal. Ed. Code Sec. 48900(k)(2)[↩]
  3. Cal Ed. Code Sec. 48900(k).[↩]
  4. Cal. Ed. Code Sec. 48900.2[↩]
  5. Cal. Ed. Code Sec. 48900.3, Cal. Penal Code Secs. 422.6 & 422.55[↩]
  6. Cal. Ed. Code Sec. 48900.4[↩]
  7. Cal. Ed. Code Sec. 48900.7.[↩]
  8. Cal. Ed. Code Sec. 48900(s).[↩]