Menu Close

(8.21) តើកូនរបស់ខ្ញុំមានសិទ្ធិអ្វីខ្លះ​ដើម្បីត្រលប់ចូលរៀន​នៅសាលា​វិញ​នៅ​ក្នុងម ​ណ្ឌលសិក្សា​ធិការ​ដែល​បណ្តេញ​គាត់​ចេញ​? 

(8.21) តើកូនរបស់ខ្ញុំមានសិទ្ធិអ្វីខ្លះ​ដើម្បីត្រលប់ចូលរៀន​នៅសាលា​វិញ​នៅ​ក្នុងម ​ណ្ឌលសិក្សា​ធិការ​ដែល​បណ្តេញ​គាត់​ចេញ​? 

គណៈកម្មការអប់រំនៃមណ្ឌលសិក្សាធិការត្រូវអនុម័ត​នូវ​វិធាន​និង​បទប្ប​ញ្ញត្តិ​នានា​ក្នុង​មូលដ្ឋាន​ដែល​​បង្កើត​នូវ​នីតិវិធី​សម្រាប់កិច្ច​ដំណើរការស្នើសុំ​ការអនុញ្ញាតឲ្យសិស្ស​ដែលត្រូវបាន​បណ្តេញ​ចេញ​ឲ្យចូល​រៀន​វិញ​។ ប៉ុន្តែ ការអនុញ្ញាតចូលរៀនវិញ មិនមែនចូលបានដោយស្វ័យប្រវត្តិទេ។ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវតែកំណត់ថាកូនរបស់​អ្នកអាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរៀន​វិញនៅមណ្ឌលសិក្សាធិការនោះ​។1 

បន្ទាប់ពីការ​បោះឆ្នោតបណ្តេញកូនអ្នកហើយ​ គណៈកម្មការអាច​ផ្អា​កការ​អនុវត្តច្បាប់ទៅលើ​​ការ​​បណ្តេញ​​ចេញ​នោះ​មួយរយៈ រហូតដ​ល់រយៈ​ពេល​មួយ​ឆ្នាំ។ ក្នុងអំឡុងពេលនេះ គាត់​កំពុងស្ថិតក្នុង “ការព្យួរទោសដោយ​មានលក្ខ​ខណ្ឌ​”។ ការព្យួរទោសមានលក្ខខណ្ឌអាចត្រូវបានដកហូតវិញ ហើយការបណ្តេញ​ចេ​ញ​​ពីការសិក្សា​ត្រូវបានអនុវត្ត ប្រសិន​​បើកូនរបស់អ្នក​ប្រព្រឹត្ដអំពើ​ណា​មួ​យ​ដែលគាត់អាចត្រូវបានគេផ្អាក ឬបណ្តេញចេញពីការសិក្សា​ ឬ​បាន​បំពាន​លើក្រម​សីលធម៌សិស្សប្រចាំមណ្ឌលសិក្សាធិការនោះ​។ បន្ទាប់ពីការព្យួរទោសមានលក្ខខណ្ឌដោយ​ជោគជ័យក្នុងរយៈពេលមួយឆ្នាំ​ គាត់​ត្រូវ​បានដាក់​បញ្ចូលទៅ​​ក្នុង​កន្លែងសិក្សា​​ដើមវិញ។ មណ្ឌលសិក្សាធិការអាចលុបចោលកំណត់​ត្រា​ព័ត៌មានទាំងអស់របស់កូន​អ្នក​ដែលពាក់ព័ន្ធនឹង​ការពន្យារ​ពេល​នៃការបណ្តេញចេញ ប៉ុន្តែវាមិនត្រូវ​បានតម្រូវឲ្យធ្វើទេ។2 សេចក្តីបង្គាប់​ឲ្យ​បណ្តេញ​កូន​របស់អ្នកចេញ ​ត្រូវតែបញ្ជាក់ពីកាលបរិច្ឆេទ​ដែលគាត់អាច​ដាក់ពាក្យ​ស្នើសុំ​ដើម្បី​ទទួលបានការអនុញ្ញាតចូលរៀនវិញ។ កាលបរិច្ឆេទនោះមិនអាចហួសផុត​​ថ្ងៃចុងក្រោយនៃឆមាសបន្ទាប់ពី​ឆមា​ស​​ដែល​ការបណ្តេញចេញ​បាន​កើត​​ឡើងនោះទេ ប៉ុន្តែអាច មុនកាល​បរិច្ឆេទ​កំ​ណត់នេះ​បាន។ សេចក្តី​បង្គាប់​នេះអាចរួមបញ្ចូលនូវ​ផែនការនៃការស្តារ​នីតិសម្បទា​ដែល​កូន​របស់អ្នកត្រូវតែ​អនុវត្ត​តាម​ក្នុង​​អំឡុង​​ពេលនៃការបណ្តេញចេញនោះ​។ វាក៏អាចរួម​បញ្ចូលផងដែរ​នូវ​ការវាយតម្លៃ នៅពេលដាក់ពាក្យសុំ​អនុញ្ញាតចូលរៀន​​វិញនោះ​​ផង​ដែរ​។ ផែនការនេះ ក៏អាចរួមបញ្ចូលនូវការណែនាំសម្រាប់ការលើក​កម្ពស់សកម្មភាព​សិក្សា ការបង្រៀន ការ​វាយ​តម្លៃ​ផ្នែកអប់រំពិសេស ការបណ្តុះបណ្តាលការងារ ការពិគ្រោះ​យោបល់ ការងារ សេវាកម្មសហគមន៍ ឬ​កម្មវិធី​ស្តារនីតិ​សម្បទាផ្សេងទៀត​។3 ប្រសិនបើមានហេតុផលណាមួយសម្រាប់ការបណ្តេញចេញដែលពាក់ព័ន្ធនឹងសារធាតុ​ដែលមានគ្រប់គ្រង​​ ឬគ្រឿងស្រវឹង​ មណ្ឌលសិក្សាធិការ​តម្រូវឲ្យ​កូនរបស់អ្នកចូលក្នុង​កម្មវិធីស្តារនីតិសម្បទា​គ្រឿងញៀន​ដែល​គាំទ្រ​ដោ​យ​ខោនធី ដែលជាលក្ខខណ្ឌមួយ​នៃការអនុញ្ញាតឲ្យចូលរៀនវិញ និង​ដោយ​​មានការ​យល់ព្រម​ពី​អ្នក​។4

  1. Cal. Ed. Code Sec. 48916.[↩]
  2. Cal. Ed. Code Sec. 48917.[↩]
  3. Cal. Ed. Code Sec. 48916.[↩]
  4. Cal. Ed. Code Sec. 48916.5.[↩]