ប្រសិនបើក្រុមការងារកម្មវិធី IEP ណែនាំការបញ្ជូនបន្តទៅការបណ្តេញចេញ ពេលនោះមណ្ឌលសិក្សាធិការត្រូវតែបើកសវនាការបណ្តេញចេញ។ សវនាការត្រូវតែកំណត់ពេលរៀបចំឡើងក្នុងរយៈពេលសាមសិបថ្ងៃ បន្ទាប់ពីការសម្រេចចិត្តលើការបណ្តេញសិស្សនោះ ត្រូវបានធ្វើឡើង។1 នៅពេលដែលបានកំណត់ពេលរួចហើយ នោះអ្នកមានសិទ្ធិពន្យារពេលសវនាការលើការបណ្តេញចេញនោះដោយស្វ័យប្រវត្តិរហូតដល់ 30 ថ្ងៃដើម្បីត្រៀមរៀបចំខ្លួនឲ្យបានគ្រប់គ្រាន់។2 អ្នកគួរតែចូលរួមក្នុងសវនាការជាមួយអ្នកជំនាញ និងអ្នកគាំទ្រដើម្បីផ្តល់ហេតុផលប្រឆាំងនឹងការបណ្តេញចេញ (ជាទូទៅគឺហេតុផលដដែលដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំកំណត់ឲ្យឃើញពិការភាព)។
ការពិភាក្សាពេញលេញអំពីនីតិវិធីគ្រប់គ្រងសវនាការលើការបណ្តេញចេញ និងសម្រាប់បណ្តឹងឧទ្ធរណ៍ណាមួយទៅលើលទ្ធផលនៃសវនាការទាំងនោះ គឺហួសពីវិសាលភាពខ្លឹមសារនៃសៀវភៅណែនាំនេះ។ អ្នកគួរតែរកព័ត៌មានពីច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 48918 – 48926 សម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាគោលនយោបាយមណ្ឌលសិក្សាធិការរបស់អ្នកសម្រាប់សវនាការលើបណ្តេញចេញ។
