Menu Close

(8.30) ការព្យួរការសិក្សារយៈពេលខ្លី និងនៅក្នុងសាលារៀន 

(8.30) ការព្យួរការសិក្សារយៈពេលខ្លី និងនៅក្នុងសាលារៀន 

នៅក្នុងសេចក្ដីណែនាំនេះ ក្រសួងបានលើកឡើងពីក្ដីកង្វល់ខ្លាំងក្លារបស់​ខ្លួនទាក់ទងនឹងការអនុវត្តរបស់សាលារៀនលើការដកកុមារដែលមានពិការភាពចេញម្ដងហើយម្ដងទៀតដើម្បីជាការដាក់វិន័យលើពួកគេ។ ជាក់ស្ដែង សេចក្ដីណែនាំនេះបានចែងថា សកម្មភាពណាមួយរបស់​សា​លា​រៀនដែលធ្វើឱ្យកុមារបាត់បង់សិទ្ធិទទួលបាន ឬបង្កឱ្យមានការផ្លាស់ប្ដូរ​គួរ​ឱ្យកត់សម្គាល់ចំពោះកម្មវិធីអប់រំរបស់កុមារ អាចត្រូវបានរាប់ថាជាថ្ងៃព្យួរ​ការសិក្សា ឬជាការផ្លាស់ប្ដូរកន្លែងរៀន។ ឧទាហរណ៍ដែលបានលើកឡើងនៅក្នុងសេចក្ដីណែនាំនេះ គឺការកាត់​បន្ថ​យពេលវេលានៃការចូលរៀនរបស់កុមារ ឬការបដិសេធមិនឱ្យកុមារ​ចូល​រួ​ម​ក្នុងមុខវិជ្ជាជ្រើសរើសដោយសារអាកប្បកិរិយារបស់កុមារ។ សេចក្ដីណែនាំក៏សង្កត់ធ្ងន់លើលក្ខខណ្ឌតម្រូវផ្នែកច្បាប់ដែលមណ្ឌលសិក្សាធិការត្រូវតែអនុវត្ត បើសិនជាការដកចេញនោះមិនត្រូវបានរាប់ថាជា​ថ្ងៃ​ព្យួរការសិក្សា៖  

  1. កុមារមានឱកាសបន្តចូលរួមយ៉ាងសមស្របក្នុងកម្មវិធីសិក្សាចំណេះទូទៅ  
  2. កុមារបន្តទទួលសេវាកម្មដែលបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់កុមារ និង  
  3. កុមារបន្តចូលរួមជាមួយកុមារដែលគ្មានពិការភាពដល់កម្រិតមួយដែលពួកគេមាននៅក្នុងកន្លែងរៀនបច្ចុប្បន្នរបស់ពួកគេ។