Menu Close

(8.41) PWN និងសិទ្ធិជំទាស់

(8.41) PWN និងសិទ្ធិជំទាស់

សេចក្ដីណែនាំរម្លឹកមណ្ឌលសិក្សាធិការ និងមាតា​បិតា/អា​ណាព្យា​បាល​/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអំពីការការពារជាច្រើនដែលច្បាប់បានបង្កើតឡើងដើម្បីការពារពីការដកសិស្សចេញដែលមិនសមស្របដើម្បីជាការដាក់វិន័យ។ សេចក្ដីណែនាំនេះបញ្ជាក់ថានៅពេលមានការផ្លាស់ប្ដូរកន្លែងរៀនដោយសា​រចំណាត់ការវិន័យ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេ​ង​ទៀតត្រូវទទួលសេចក្ដីជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរ (PWN) និងសេចក្ដីចម្លងនៃការការពារតាមនីតិវិធី។1 នៅពេលមណ្ឌលសិក្សាធិការអះអាងថាលំនាំនៃការដកសិស្សចេញ មិន​មែ​ន​ជាការផ្លាស់ប្ដូរកន្លែងរៀន នោះ មាតាបិតា/អាណា​ព្យាបាល/អ្នក​មា​ន​សិទ្ធិអប់រំផ្សេងទៀតអាចជំទាស់នឹងសេចក្ដីសម្រេចនោះដោយការដាក់បណ្ដឹងស្ដីពីភាពមិនអនុលោមទៅក្រសួងអប់រំរដ្ឋក្រោម 34 C.F.R. § 300.153 ឬដាក់បណ្ដឹងតាមនីតិវិធីត្រឹមត្រូវតាម​ផ្លូវ​ច្បាប់ដើម្បី​ស្នើ​សុំស​វនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដែលលឿនក្រោម 34 C.F.R. § 300.532(a) ឬស្នើសុំការសម្រុះសម្រួលក្រោម 34 C.F.R. § 300.506។ បណ្ដឹងស្ដីពីភាពមិនអនុលោមមិនចាំបាច់បញ្ចប់នៅក្នុងរយៈពេលកំណត់ដែលលឿនទេ។

សេចក្ដីណែនាំបញ្ជាក់ច្បាស់ថាមន្ត្រីសវនាការ (ឬហៅម្យ៉ាងទៀតថាចៅ​ក្រ​មច្បាប់រដ្ឋបាល) នៅក្នុងចំណាត់ការទាំងនេះក្រោម 34 C.F.R. § 300.532(a) មិនត្រូវបានចងកាតព្វកិច្ចដោយ​សកម្មភាពជាក់​លាក់ដែល​ត្រូវបានអនុញ្ញាតនៅក្នុង 34 C.F.R. § 300.532(b)(2) ទេ ព្រមទាំងអាច និងគួរតែ “បង្គាប់ឱ្យមានការបន្ធូរបន្ថយសមស្រប ដើម្បីដោះស្រាយ​ចំពោះ​ការបំពានដែលត្រូវបានចោទប្រកាន់ ដោយផ្អែកលើអង្គហេតុ និងស្ថានភាពនៃបណ្ដឹងនីមួយៗ។” ឧទាហរណ៍ មន្ត្រីសវនាការអាចរកឃើញថា “កុមារមិនបានទទួល FAPE ទេ បើសិនជាការដកកុមារចេញដោយសារចំណាត់ការវិន័យ​មាន​ភាព​មិន​សមស្រប និងប៉ះពាល់មិនល្អដល់កុមារ” និងបង្គាប់ឱ្យមណ្ឌលសិក្សាធិ​ការ​ប្រគល់កុមារទៅកន្លែងរៀនដើមដែលកុមារត្រូវបានដកចេញ និង “ផ្ដល់​សេវាកម្មសំណងដើម្បីប៉ះប៉ូវការប៉ះពាល់នៃការមិនបានទទួលការបង្រៀននិងសេវាកម្មលើការទទួលបាន FAPE របស់កុមារ។” 

  1. 34 C.F.R. §§ 300.503 and 300.504.[↩]