បាទ/ចាស។ មណ្ឌលសិក្សាធិការអាចផ្ដល់អនុសាសន៍ឱ្យមានការបង្រៀននៅផ្ទះ ប៉ុន្តែមិនតម្រូវឱ្យអ្នកទទួលវាទេ។ ប៉ុន្តែកម្មវិធីបង្រៀននៅផ្ទះណាមួយត្រូវតែត្រូវបានរៀបចំឡើងជាលក្ខណៈបុគ្គលដើម្បីធានាថាវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ និងគោលបំណងនៅតែប្រព្រឹត្តទៅបន្ត ទោះបីជាកម្មវិធីនេះត្រូវបានផ្តល់ជូននៅផ្ទះរបស់សិស្សក៏ដោយ។ ច្បាប់ក៏តម្រូវឲ្យសិស្សទទួលបាន (និងធ្វើឲ្យមានវឌ្ឍនភាព) កម្មវិធីសិក្សាអប់រំទូទៅផងដែរ។1 នីតិវិធីដូចគ្នាទាំងអស់ត្រូវតែអនុវត្តដោយក្រុមការងារកម្មវិធី IEP ក្នុងការអភិវឌ្ឍកម្មវិធី IEP សម្រាប់សិស្សដែលទទួលការបង្រៀននៅផ្ទះដូចដែលត្រូវបានអនុវត្តចំពោះសិស្សដែលទទួលការអប់រំពិសេសផ្សេងទៀតដែរ។2 ច្បាប់រដ្ឋមានវិធានបន្ថែមដើម្បីផ្តល់ការបង្រៀននៅផ្ទះដល់សិស្សដែលមានពិការភាព។ វិធាននេះ រាប់បញ្ចូលនូវលក្ខខណ្ឌតម្រូវការដែលក្រុមការងាររបស់ IEP ត្រូវមានរបាយការណ៍ពីគ្រូពេទ្យ ឬគ្រូពេទ្យចិត្តសាស្ត្រ ដែលរាប់បញ្ចូលទាំងកាលបរិច្ឆេទដែលបានការព្យាករណ៍ទុកសម្រាប់ការវិលត្រឡប់ចូលរៀនវិញរបស់សិស្ស។3
ការបង្រៀននៅផ្ទះ ក៏មានសម្រាប់សិស្សអប់រំចំណេះទូទៅដែលមានពិការភាពបណ្តោះអាសន្នផងដែរ ហើយផ្តល់ឲ្យពួកគេនូវការបង្រៀនរយៈពេលមួយម៉ោងក្នុងមួយថ្ងៃ។4 សេវាកម្មនេះខុសគ្នាពីការដាក់នៅកន្លែងអប់រំនៅផ្ទះជាលក្ខណៈបុគ្គល និងការបង្រៀនក្រោមច្បាប់ IDEA សម្រាប់គោលបំណងក្នុងការផ្តល់ការអប់រំ FAPE ដល់កុមារដែលមានពិការភាព។ សេវាកម្មទាំងពីរ ត្រូវបានសំដៅជាទូទៅថាជា “ការបង្រៀននៅផ្ទះ/មន្ទីរពេទ្យ” ប៉ុន្តែការបង្រៀននៅផ្ទះសម្រាប់សិស្សដែលមានកម្មវិធី IEP ត្រូវតែបន្តផ្តល់ការអប់រំ FAPE។5
ការបង្រៀននៅផ្ទះ ការដាក់នៅកន្លែងរៀនដែលមានការរឹតបន្តឹងបំផុតមួយ គឺជាជម្រើសកម្មវិធីអប់រំដែលមានសម្រាប់សិស្សដែលមានពិការភាព ដែលមិនអាចទទួលបានការអប់រំនៅក្នុងមជ្ឈដ្ឋានសាលារៀនសាធារណៈបាន។ ជាធម្មតា សិស្សនៅក្នុងកន្លែងរៀននេះ ជាសិស្សដែលមានតម្រូវការផ្នែកសុខភាពសំខាន់ៗ មានជំងឺ ឬពិការភាពបណ្តោះអាសន្ន ឬមានបញ្ហាលំបាកផ្នែកអាកប្បកិរិយាគួរឲ្យកត់សម្គាល់។ កន្លែងរៀននេះមិនគួរយកមកប្រើប្រាស់ជំនួសឲ្យការផ្តល់ជំនួយផ្នែកអាកប្បកិរិយានៅក្នុងមជ្ឈដ្ឋានថ្នាក់រៀននោះទេ។ នៅក្នុងការណែនាំនាពេលថ្មីៗនេះ ការិយាល័យ OSERS បានបញ្ជាក់ថាការដាក់នៅកន្លែងបង្រៀនតាមផ្ទះអាចបង្ហាញឲ្យឃើញថាការដាក់បញ្ចូលកុមារទៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុតអាចនឹងមិនសមស្រប។6
- 20 U.S.C. Sec. 1414(d)(1)(A)(i).[↩]
- ក្រសួងអប់រំសហរដ្ឋអាមេរិក, កម្មវិធីការិយាល័យអប់រំពិសេស, លិខិតទៅកាន់ Boney (1991) 18 IDELR 537។[↩]
- 5 C.C.R. Sec. 3051.4.[↩]
- Cal. Ed. Code Sec. 48206.3.[↩]
- សូមមើល សិស្ស v. មណ្ឌលសិក្សាធិការរួបរួម Tehachapi, OAH សំណុំរឿងលេខ 2015060035។[↩]
- OSERS, ជូនចំពោះមិត្តរួមការងារ លិខិតស្ដីពីការរួមបញ្ចូលការគាំទ្រអាកប្បកិរិយា នៅក្នុងផែនការអប់រំលក្ខណៈបុគ្គល មាននៅលើគេហទំព័រ៖ https://sites.ed.gov/idea/files/dcl-on-pbis-in-ieps-08-01-2016.pdf[↩]
