កុមារដែលមានពិការភាពអាចទទួលការដាក់វិន័យ (ព្យួរការសិក្សា ឬបណ្តេញចេញ) ក្នុងហេតុផលដូចគ្នា និងក្នុងកម្រិតមួយដូចគ្នាទៅនឹងកុមារដែលគ្មានពិការភាពដែរ។ ប៉ុន្ដែវាមានវិធាន និងការការពារបន្ថែមដែលសាលាត្រូវអនុវត្តតាម។ វិធានទាំងនេះមានគោលបំណងចម្បងដើម្បីធានាថា សាលាត្រូវគិតពិចារណាទៅលើពិការភាពរបស់កូនអ្នកទៅតាមដំណាក់កាលផ្សេងៗនៃវិធានការវិន័យ។ វិធានទាំងនេះរួមមាន៖
- ការកំណត់ឲ្យឃើញពិការភាព៖ ជាការត្រួតពិនិត្យពិសេសមួយដែលមើលថាតើពិការភាពរបស់កូនអ្នក ឬក៏ការបរាជ័យរបស់សាលាក្នុងការអនុវត្តតាមកម្មវិធី IEP របស់គាត់ ដែលបាននាំឱ្យកើតមានការប្រព្រឹត្តមិនគប្បីដែលកូនអ្នកត្រូវបានចោទប្រកាន់។
- កាលៈទេសៈពិសេសសម្រាប់ការប្រព្រឹត្តល្មើសដែលពាក់ព័ន្ធនឹងអាវុធ គ្រឿងញៀន និងរបួសរាងកាយធ្ងន់ធ្ងរ
- ការដាក់វិន័យលើកុមារដែលមានពិការភាព ប៉ុន្តែមិនទាន់ត្រូវបានកំណត់ថាមានសិទ្ធិទទួលបានកម្មវិធី IEP និង
- ការដាក់វិន័យលើកុមារដែលមានពិការភាពដែលមានសិទ្ធិទទួលបានផែនការផ្នែក 504។
ការការពារសុវត្ថិភាពពិសេសទាំងនេះ ក្នុងករណីមានជាប់ពាក់ព័ន្ធ និងរបៀបដែលវាការពារកូនរបស់អ្នកដែលមានពិការភាព ទាំងនៅក្រោមកម្មវិធី IDEA និងផ្នែក 504 ដូចដែលបានពន្យល់នៅក្នុងជំពូកនេះខាងក្រោម។ សូមមើលសំណួរទី 7 ដល់ទី20 ។
