Menu Close

(8.42) ការប្រមូលទិន្នន័យ និងភាពមិនសមាមាត្រគ្នា

(8.42) ការប្រមូលទិន្នន័យ និងភាពមិនសមាមាត្រគ្នា

សេចក្ដីណែនាំអះអាងឡើងវិញនូវលក្ខខណ្ឌតម្រូវនៃច្បាប់ IDEA ក្នុងការ

  1. ប្រមូលទិន្នន័យអំពីកុមារដែលមានពិការភាពដែលមានការព្យួរការសិក្សារយៈពេលវែង និងការបណ្ដេញចេញ 20 U.S.C. § 1418(a)(1)(A)(v)(III) និង
  2. បំបែកទិន្នន័យដើម្បីកំណត់ថាតើមាន​ភាពខុស​គ្នាគួរឱ្យ​កត់​សម្គាល់ក្នុងចំណោមមណ្ឌលសិក្សាធិការឬអត់ និងប្រៀបធៀប​ទៅនឹង​កុមារ​ដែលគ្មានពិការភាព។1  

បើសិនជាមានភាពខុសគ្នាគួរកត់សម្គាល់ រដ្ឋត្រូវតែត្រួតពិនិត្យគោល​ន​យោបាយ នីតិវិធី និងការអនុវត្តក្នុងមូលដ្ឋានទាក់ទងនឹង “អន្តរាគមន៍​និងការគាំទ្រផ្នែកអាកប្បកិរិយា និងការការពារតាមនីតិវិធី។”2 ហើយបើសិនជាសមស្រប ត្រូវតម្រូវឱ្យមណ្ឌលសិក្សាធិការកែសម្រួល​ដើម្បី​អនុលោមតាមច្បាប់ IDEA។ បើសិនជាមានភាពមិនសមាមាត្រគ្នា រដ្ឋ “ត្រូវតែផ្ដល់ការត្រួត​ពិនិត្យ​ប្រ​ចាំឆ្នាំ ហើយបើសិនជាសមស្រប ត្រូវផ្ដល់ការកែសម្រួលគោលនយោបាយ ការអនុវត្ត និងនីតិវិធីដែលត្រូវបានប្រើនៅក្នុង​ការដកសិស្សដើម្បី​ជា​ការ​ដាក់វិន័យ ដើម្បីធានាថាគោលនយោបាយ ការអនុវត្ត និងនីតិវិធីអនុ​លោ​មតាមលក្ខខណ្ឌតម្រូវនៃច្បាប់ IDEA។ 3”។ លើសពីនេះ រដ្ឋត្រូវតែតម្រូវឱ្យមណ្ឌលសិក្សាធិការ “រាយការណ៍ជាសាធារណៈ​នូវការកែសម្រួលលើគោលនយោបាយ ការអនុវត្ត និងនីតិវិធីរបស់​ពួក​គេ​។4” និងមណ្ឌលសិក្សាធិការដែលប៉ះពាល់ “ត្រូវ​តែបម្រុង 15 ភាគរយនៃមូលនិធិ IDEA របស់ពួកគេ ដើម្បីផ្ដល់សេវាកម្ម​អ​ន្តរាគមន៍បឋមដែលមានការសម្របសម្រួលគ្រប់ជ្រុងជ្រោយ ដើម្បី​ដោះ​ស្រាយកត្តានានាដែលរួមចំណែកដល់ភាពមិនសមាមាត្រគ្នាគួរឱ្យកត់សម្គាល់នៅក្នុងវិន័យ។5”។ 

  1. 20 U.S.C. § 1412(a)(22)(A)[↩]
  2. 20 U.S.C. § 1412(a)(22)(B).[↩]
  3. 34 C.F.R. § 300.646(c)(1)[↩]
  4. 34 C.F.R. § 300.646(c)(2)[↩]
  5. 34 C.F.R. § 300.646(c) និង (d)[↩]