Menu Close

(8.23) កូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាដែល​អាចធ្វើឲ្យគាត់​ប្រឈម​នឹ​ង​ការព្យួរការ​សិក្សា​ និង/ឬ​ការ​បណ្តេញ​ចេញ​។ តើមានសេវាកម្មពិសេស ឬការការពារសម្រាប់គាត់ដែរឬទេ​? 

(8.23) កូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាដែល​អាចធ្វើឲ្យគាត់​ប្រឈម​នឹ​ង​ការព្យួរការ​សិក្សា​ និង/ឬ​ការ​បណ្តេញ​ចេញ​។ តើមានសេវាកម្មពិសេស ឬការការពារសម្រាប់គាត់ដែរឬទេ​? 

ក្រោមច្បាប់របស់រដ្ឋនិងសហព័ន្ធនាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌល​សិក្សា​ធិការត្រូវផ្តល់សេវា ​និង​ការគាំទ្រ​នានា​​ទាក់ទងនឹង​អាកប្បកិរិយា​សម​​ស្រប រួមមានការវាយតម្លៃមុខងារអាកប្បកិរិយាលម្អិត និង​ផែនការ​អន្តរាគមន៍លើ​​​​អាកប្បកិរិយាវិជ្ជមាន​ជាដើម​ ប្រសិនបើ​ចាំបាច់ នៅ​ពេលដែល​សិស្សណា​​ម្នាក់​មាន​អាកប្បកិរិយា​ដែល​ប៉ះពាល់ដល់​ការសិក្សា​របស់​សិស្សនោះ ឬដល់សិស្សដទៃទៀត។ 1

ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារ​ប​ស់កូនអ្នក ឬកុមារដទៃទៀត​ ពេលនោះ​ច្បាប់សហព័ន្ធតម្រូវ​ឲ្យក្រុម​ការ​ងារ​កម្មវិធី​ IEP ត្រូវធ្វើការពិចារណាថាតើការគាំទ្រផ្នែក​អាកប្បកិរិយា ​និង​យុទ្ធសាស្រ្ត​​ និងសេវាកម្ម​មួយ​ណា​ដែលត្រូវការចាំបាច់​ ដើម្បីឲ្យកូន​រប​ស់អ្នក​អាច​ទទួល​បាន​​អត្ថប្រយោជន៍​ពីការអប់រំនៅក្នុងមជ្ឈដ្ឋាន​ដែល​មានការរឹតបន្តឹងតិចបំផុត។2 មណ្ឌលសិក្សាធិការត្រូវផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬ​ការ​គាំទ្រដែលក្រុមការងារ​កម្មវិធី IEP របស់កូនអ្នក​កំណត់ថាចាំបាច់​ដើ​ម្បីជួយដោះស្រាយ​បញ្ហា​អាកប្បកិរិយារបស់កូនអ្នក។  អាកប្បកិរិយារបស់កូនអ្នកមិនគួររារាំងគាត់មិនឲ្យ​ទទួលបាន​ឱកាស​ស​ម្រាប់​អត្ថប្រយោជន៍ពីការអប់រំ ឬទទួលការអប់រំក្នុងមជ្ឈដ្ឋានដែល​មាន​ការ​រឹតបន្តឹងតិចតួចនោះទេ។   

ប្រសិនបើកូនរបស់អ្នកមានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ ដូចជា​មានភាព​ឆេវឆាវ ឬអាកប្បកិរិយា​បង្ក​គ្រោះ​ថ្នាក់​​​ដល់ខ្លួនឯងជាដើម​ ពេលនោះ​ក្រុ​មការងារ​កម្មវិធី​ IEP គួរពិចារណាថាតើកូនរបស់អ្នក​ត្រូវការ​ការ​វាយ​តម្លៃ​អាកប្បកិរិយាមុខងារ (FBA) ឬផែនការអន្តរាគមន៍លើអាកប្ប​កិរិយា (BIP) ដែរឬទេ​ រួមជាមួយនឹងការពិចារណាលើសេវាកម្ម ឬ​យុទ្ធសាស្ត្រ​ផ្សេង​ទៀតដើម្បីដោះស្រាយតម្រូវការអាកប្បកិរិយារបស់គាត់។ ប្រសិនបើកូនរបស់អ្នកមានផែនការ​ BIP ដែលមិន​ទាន់មានប្រសិទ្ធភាព​នៅក្នុងការដោះស្រាយ​បញ្ហា​អាកប្បកិរិយាប្រឈមរបស់កូន​អ្នក​បាន​នោះ​ទេ​ អ្នកគួរបង្ហាញប្រាប់​​អំពីបញ្ហា​នេះទៅដល់​​ក្រុមការងារ​កម្មវិធី​ IEP និង​ស្នើសុំឲ្យ​កូនរបស់អ្នក​ទទួលបាន​ការវាយតម្លៃ​ FBA លម្អិត ដើម្បីឲ្យក្រុម​ការ​ងា​រកម្មវិធី IEP មានព័ត៌មានគ្រប់គ្រាន់ដើម្បី​ធ្វើការអភិវឌ្ឈផែនការ​ ​BIP បានលម្អិតជាងនេះ​។ 

សូមចងចាំថាមុនពេលសិស្សដែលមានពិការភាពអាចត្រូវបានបណ្តេញចេញ មណ្ឌលសិក្សាធិការ​ត្រូវរៀបចំ​កិច្ចប្រជុំកំណ​ត់​ឲ្យឃើញ​ពិការភាព។ ប្រសិនបើមណ្ឌលសិក្សាធិការចង់បណ្តេញសិស្សចេញដោយសារ​អាក​ប្ប​កិរិ​យា​ណាមួយ​ដែលបាន​ផ្តោត​ជា​គោលដៅ​សម្រាប់​ការផ្លាស់ប្តូរ​ក្រោមផែន​កា​រ​ BIP ដែលមាន​នៅក្នុងកម្មវិធី IEP របស់សិស្ស ពេលនោះ​ក្រុម​​ការងារ​​ក​ម្ម​វិធី​ IEP ចាំបាច់​ត្រូវតែ​រកឲ្យ​ឃើញច្បាស់ថា​​អាកប្បកិរិយានេះ​ គឺជាការ​កំណ​ត់​ឲ្យឃើញ​ពិការភាពរបស់​សិស្ស។ ម្យ៉ាង​ទៀត​ មណ្ឌលសិក្សាធិការអាចនឹង​មិនបាន​ការអនុវត្តផែនការ​ BIP ដែលតម្រូវ​ឲ្យ​មាន​នៅក្នុង​កម្មវិធី IEP។ ទោះ​ក្នុង​ស្ថានភាព​ណាមួយក៏ដោយ​​ ការបណ្តេញចេញនេះ​ អាច​នឹងត្រូវបាន​ហាមឃាត់។ ដូច្នេះ អ្នកត្រូវតែប្រាកដថាផែនការ​​ BIP របស់កូនអ្នក ដោះស្រាយ​បញ្ហា​​អាកប្បកិរិយា​​របស់​កូនអ្នកយ៉ាង​ជាក់​លាក់​​គ្រប់ជ្រុងជ្រោយ។ ​នេះ​នឹង​ការពារ​កូនអ្នកបាន​ល្អ​ប្រសើរជាងមុនពីការបញ្ជុន​បន្ត​សម្រាប់​​ការបណ្តេញ​ចេញ​ដោយសារ​អាកប្បកិរិយា​​ទាំង​នោះ​។ 

មណ្ឌលសិក្សាធិការ អាចនឹងព្យួរការសិក្សា​សិស្សដែលត្រូវការការ​អប់​រំ​ពិ​សេ​សដោយសារ​កាប្រព្រឹត្តខុស​ ទោះបី​អាកប្បកិរិយាពាក់ព័ន្ធនោះ​ ត្រូវ​បាន​ផ្តោត​ជា​គោលដៅសម្រាប់ការផ្លាស់ប្តូរ​នៅ​ក្នុងផែនការ​​​ BIP របស់​​សិស្ស​ក៏​ដោយ​ (យោង​តាម​​ដែន​កំណត់​លើការផ្អាកការសិក្សា​ដែលបានពិភាក្សា​ខាងលើ)។ ប៉ុន្តែ នៅក្នុងការណែនាំនាពេលថ្មីៗនេះ ការិយាល័យ​សេវាកម្មអប់រំពិសេស និងស្តារនីតិសម្បទា (OSERS) បានបញ្ជាក់ថាច្បាប់​ IDEA មិនផ្តល់ឲ្យ​បុ​គ្គលិក​សាលា​នូវសិទ្ធិអំណាច​ទូលំទូលាយ​ក្នុងការព្យួរការ​សិក្សា​​រយៈពេល​តិ​ចជាងដប់ថ្ងៃ​ ដោយមិនបាន​ពិចារណា​ថាតើកម្មវិធី IEP ឬផែនការ​ BIP របស់កុមារ​ត្រូវបានដោះស្រាយបញ្ហា​អាកប្បកិរិយា​របស់គាត់​បាន​សម​ស្រ​ប​ដែរឬទេ​។ ម្យ៉ាង​ទៀត ការព្យួរការ​សិក្សា​ច្រើនលើកច្រើនសារ​ក្នុង​​រយៈពេល 10 ថ្ងៃ ឬ​តិចជាងនេះ​អាចបង្ហាញ​ថា​កម្មវិធី​​​ IEP របស់កុមារ​មិនត្រូវបាន​គណ​នា​ឲ្យបាន​សមស្រប​ដើម្បីផ្តល់នូវអត្ថប្រយោជន៍​អប់រំ​គ្រប់គ្រាន់​នោះទេ​ ហើ​យថាក្រុមការងារ​កម្មវិធី​ IEP គួរតែដោះស្រាយបញ្ហា​តម្រូវការ​សម្រាប់​ជំនួ​យ​ផ្នែក​អាកប្បកិរិយា​បន្ថែម​ទៀត​។3 

  1. Cal. Ed. Code Sec. 56520(b)(3).[↩]
  2. 34 C.F.R. Sec. 300.324(a)(2), (b)(2); Cal. Ed. Code Sec. 56521.2(b).[↩]
  3. OSERS, ជូនចំពោះមិត្តរួមការងារ លិខិតស្ដីពី​​​ការរួម​បញ្ចូល​ការ​គាំទ្រ​អាកប្បកិរិយា នៅក្នុង​ផែនការ​អប់រំ​លក្ខណៈបុគ្គល មាន​នៅលើ​គេហទំព័រ៖  OSERS, ជូនចំពោះមិត្តរួមការងារ លិខិតស្ដីពី​​​ការរួម​បញ្ចូល​ការ​គាំទ្រ​អាកប្បកិរិយា នៅក្នុង​ផែនការ​អប់រំ​លក្ខណៈបុគ្គល មាន​នៅលើ​គេហទំព័រ៖  https://sites.ed.gov/idea/files/dcl-on-pbis-in-ieps-08-01-2016.pdf[↩]